អបអរសាទរ! លោក ម៉ម ពេជ្ជរិទ្ធ បានទិញរថយន្ត MG GT ពណ៌ខៀវដ៏ថ្មីសន្លាងដែលជាភាពជោគជ័យថ្មីសម្រាប់ខែថ្មី
តារាចម្រៀងដ៏ល្បី និង ជាអ្នកនិពន្ធ Original Song លោក ម៉ម ពេជ្ជរិទ្ធ បានធ្វើឱ្យអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ថា នៅក្មេងតែមានសមត្ថភាពខ្ពស់ ដោយបានទិញរថយន្តថ្មីសន្លាងមួយគ្រឿងម៉ាក MG GT Blue Jay បែបស្ព័រដ៏ទំនើបដែលមានតម្លៃខ្ទង់ជាង ៣ ម៉ឺនដុល្លារឯណោះ កាលពីថ្ងៃទី ០១ ខែ តុលា ឆ្នាំ ២០២២ នេះបើតាមប្រភពព័ត៌មានពីផេកផ្លូវការរបស់លោក ម៉ម ពេជ្ជរិទ្ធ និង ផេកផ្លូវការ MG Cambodia បានបង្ហោះកាលពីម្សិលមិញនេះ។ លើសពីនេះ រថយន្ត MG GT គឺជារថយន្តបែបស្ព័រដ៏ទំនើបរបស់យីហោចក្រភពអង់គ្លេស និងកំពុងមានភាពពេញនិយមជាខ្លាំងនៅកម្ពុជា។
ទន្ទឹមនឹងភាពជោគជ័យថ្មីនេះ មានអ្នកគាំទ្រជាច្រើនបានចូលរួមអបអរសាទរក្នុងការទទួលសមាជិកថ្មីនៃការទិញរថយន្តនេះ ព្រមទាំងបានធ្វើឱ្យហ្វេនៗពេញចិត្តចំពោះការខិតខំប្រឹងប្រែងដោយកម្លាំងញើសឈាមរបស់លោកផ្ទាល់រហូតបានជោគជ័យដូចសព្វថ្ងៃនេះ។
គួរបញ្ផាក់ផងដែរថា លោក ម៉ម ពេជ្ជរិទ្ធ គឺជាប្អូនប្រុសបង្កើតរបស់លោក ម៉ម វិរៈសិទ្ធ ដែលជាបុរសមានទឹកដមសំឡេងផ្អែមឆក់យកបេះដូងហ្វេនៗជាច្រើនជំនាន់ ជាពិសេសយុវវ័យ ហើយលោកក៏មានសមត្ថភាពក្នុងខ្ពស់ការនិពន្ធបទភ្លេង Original Song ដោយខ្លួនឯង និង ច្រៀងដោយខ្លួនឯងផ្ទាល់ទៀត ពិតជាគួរឱ្យស្ញើចសរសើរ និង មានមោទកភាពណាស់។ រហូតមកដល់ពេលនេះលោកនៅតែមានប្រជាប្រិយភាពខ្ពស់ និង ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់ហ្វេនៗនៅកម្ពុជា ជាមួយបទចម្រៀង Original ថ្មីៗជាច្រើនរបស់លោក៕