កាន់តែទាន់សម័យ និង ទំនើបជាមួយនាឡិកាដៃ Samsung Galaxy Watch 2018 បានមកដល់កម្ពុជាហើយ!
«សមត្ថភាព ទំនាក់ទំនង និង ម៉ូដរចនាពិតជាស័ក្តិសមសម្រាប់អ្នក» ភ្នំពេញ, ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ ២០១៨ ៖ Samsung Galaxy Watch 2018 បានមកដល់ប្រទេសកម្ពុជាហើយ ជាមួយសមត្ថភាពមិនធម្មតា រីឯម៉ូដរចនាវិញ គឺឡូយកប់ហ្មង ។ Samsung Galaxy Watch 2018 នេះមានពីរម៉ូដែលគឺ Galaxy Watch (42mm) និង Galaxy Watch (46mm) ដែលមានពណ៌ដ៏ទាក់ទាញត្រូវនឹងជីវិតស៊ីវិល័យរបស់អ្នក ដូចជាពណ៌ប្រាក់ ពណ៌ខ្មៅ និង ពណ៌មាស ។
លោក Seungho Choi អគ្គនាយកគ្រប់គ្រងសាខាក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិកប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា «Galaxy Watch ត្រូវបានរចនាឡើង ដើម្បីបំពេញតម្រូវការរបស់អតិថិជន ដោយមានថ្មកាន់បានយូរ រក្សាទំនាក់ទំនងជាប់ជានិច្ច ការតាមដានសុខភាព ដែលអាចទទួលបានដោយគ្រាន់តែចុចលើកនាឡិកាដៃតែប៉ុណ្ណោះ» ។
Samsung Galaxy Watch 2018 មានសមត្ថភាពដូចជា ៖
រក្សាទំនាក់ទំនងជាប់ជានិច្ច
ការដាច់ទំនាក់ទំនងពីទូរស័ព្ទ Smartphone របស់អ្នកលែងជាបញ្ហាទៀតហើយ ជាមួយនឹងថ្មកាន់បានយូរ រហូតដល់ ៤៨ ម៉ោង និង ៨០ ម៉ោង ។ ដូច្នេះលោកអ្នកអាចទទួលបានសារ និង ការហៅចូលបានជានិច្ច ។
រក្សាសុខភាពមាំមួន ជាមួយ Samsung Health
Samsung Health គឺជា Function មួយនៅក្នុង Samsung Galaxy Watch វាជាមុខងារឆ្លាតវៃដែលអាចជួយឲ្យអ្នកដឹងពីកម្រិតចង្វាក់បេះដូង សម្ពាធអារម្មណ៍ (Keep Track of your Stress) និង ជួយប្រាប់នូវគន្លឹះធ្វើចលនាដង្ហើម ដើម្បីជួយឲ្យអ្នកគ្រប់គ្រងអារម្មណ៍បានមូលល្អពេញមួយថ្ងៃ ។ លើសពីនេះទៀត នាឡិកានេះក៏មានមុខងារតាមដានដំណេក ដើម្បីជួយឲ្យអ្នកប្រើប្រាស់អាចកែសម្រួលទម្លាប់គេង និង ការសម្រាកតាមតម្រូវការផងដែរ ។ ក្រៅពីមុខងារតាមដានដំណេក និងគ្រប់គ្រងសម្ពាធអារម្មណ៍ អ្នកប្រើប្រាស់ក៏អាចទទួលបានសុខភាពល្អពី Samsung Health ផងដែរដូចជា វិធីហាត់ប្រាណក្នុងផ្ទះ ដែលមានចំនួន ២១ លំហាត់ប្រាណ ការកំណត់ជំហ៊ានដើររបស់អ្នក និង ជួយតាមដានកម្រិតកាឡូរីដែលអ្នកបានទទួលទាន ធ្វើឲ្យអ្នកមានរបបអាហារមួយដែលត្រឹមត្រូវ ។
Water Lock Mode Prevents on Samsung Health Function
វាមានតួនាទីជួយការពារការជ្រាបទឹកបានយ៉ាងមានប្រសិទ្ធិភាពបំផុត នៅពេលដែលអ្នកហែលទឹក ។ លោកអ្នកគ្រាន់តែចុច Swimming on Samsung Health នោះវានឹងការពារការជ្រាបទឹកបានយ៉ាងល្អ បើទោះបីជាអ្នកមុជជ្រៅក៏ដោយ ។ អ្វីដែលកាន់តែពិសេសទៀតនោះគឺវាមាន Smartwatch Function ដែលជាមុខងារការពារការជ្រាបទឹកដោយស្វ័យប្រវត្តិ។ ម្យ៉ាងវិញទៀត ពេលដែលលោកអ្នកចុចបិទ Water Lock Mode នឹងមានសំឡេងប្រាប់បង្ហាញថា Galaxy Watch របស់អ្នកកំពុងច្រានទឹកដែលហូរចូល ។
ជីវិតរីករាយជាមួយអ្វីៗដែលប្រសើរបំផុត
Galaxy Watch ផ្ដល់ឲ្យអ្នកប្រើប្រាស់នូវអត្ថប្រយោជន៍ទាំងអស់ពីបណ្តាលត្រកូល Galaxy បង្កើតបាននូវបទពិសោធដ៏ល្អឥតខ្ចោះ ជាមួយ Samsung Health, SmartThings, Samsung Pay, Bixby, Samsung Know និង Samsung Flow ដែលទាំងនេះអាចទទួលបាន ដោយគ្រាន់តែចុចលើកដៃរបស់អ្នក ។
ម៉ូដដ៏ទំនើប និង ឥតដែនកំណត់
វារក្សាម៉ូឌែលនាឡិកាសាមសុងដដែល ដោយមានមុខមូលបែបឌីជីថល និង មានអេក្រង់បើកជានិច្ច ។ Galaxy Watch ពណ៌ទឹកប្រាក់ សម្រាប់ទំហំ 46mm ចំណែកពណ៌ខ្មៅ និង ពណ៌មាស មានទំហំ 42mm ។ Galaxy Watch ផ្តល់នូវទំហំ និង ស្ទីលជាច្រើនតាមតម្រូវការរបស់អ្នកប្រើប្រាស់ ។ Galaxy Watch អ្វីៗទាំងអស់ស្ថិតនៅក្នុងដៃរបស់អ្នក! ។
លោកអ្នកអាចរកជាវបាននៅតាមបណ្តាហាងទំនើបសាមសុង និង ដេប៉ូចែកចាយរបស់ សាមសុងណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ៕