កុំភ្លេចព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យ រត់ភ្លើងពណ៌ នឹងបង្ហាញវត្តមានឆាប់ៗនេះហើយ !
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុន vivo ជាក្រុមហ៊ុនស្មាតហ្វូនធំមួយដែលបានបង្ហាញវត្តមានស្មាតហ្វូនម៉ូដែលថ្មីរបស់ខ្លួននៅលើទីផ្សារក្នុងប្រទេសកម្ពុជាហើយកំពុងតែធ្វើឱ្យអតិថិជន ជាពិសេសយុវវ័យជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្មវិធីសម្ពោធទូរស័ព្ទ vivo V11 V11i របស់ខ្លួនដែលនឹងធ្វើឡើងនៅថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០១៨ ខាងមុខនៅសាមហាស្រពពិព័រណ កោះពេជ្រ ។
ទន្ទឹមនឹងនេះដែរកម្មវិធីសម្ពោធ vivo V11 V11i ក្រុមហ៊ុន vivo បានសហការជាមួយស្ថានីយទូរទស្សន៍ហង្សមាស ដើម្បីបង្កើតនូវព្រឹត្តិការណ៍ប្រគំតន្ត្រីដ៏អស្ចារ្យរយៈពេលមួយថ្ងៃពេញ គឺការប្រគំតន្រ្តី រត់ភ្លើងពណ៌ vivo MUSIC RUN : GLOW CONCERT ។
កម្មវិធីនេះ គឺមានការរត់នៅក្រោមភ្លើងពណ៌ ឆ្លងកាត់ពពុះសាប៊ូ និង ឆ្ពោះទៅកាន់ការប្រគំតន្ត្រីដ៏អស្ចារ្យ ចូលរួមដោយតារាល្បីៗជាច្រើននាក់ដែលមានដូចជាលោក ព្រាប សុវត្ថិ, កញ្ញា សុខ ពិសី, កញ្ញា ឡូរ៉ា ម៉ម, លោក ឆន សុវណ្ណារាជ, កញ្ញា សុខ ស្រីនាង រួមទាំងតារាល្បីជាច្រើនរូប និង DJ ល្បីៗ ដែលកំពុងមានការគាំទ្រយ៉ាងខ្លាំង ពីមិត្តយុវវ័យ ជាពិសេសកម្មវិធីទាំងមូល មានការផ្សាយផ្ទាល់ពីស្ថានីយទូរទស្សន៍ហង្សមាស ថែមទៀតផង ។
មុននឹងឱកាសដ៏អស្ចារ្យនោះឈានមកដល់ក្រុមហ៊ុន vivo នឹងផ្តល់ជូនសំបុត្រដល់បេក្ខជនដែលបានឈ្នះក្នុងការលេងហ្គេមចំនួន ២០ រូប ពីក្រុមហ៊ុន vivo ដោយគ្រាន់តែចូលរួមលេងហ្គេមជាមួយនិងលក្ខខណ្ឌងាយៗ ៖
** លក្ខខណ្ឌចូលរួមលេងដើម្បីឈ្នះសំបុត្រ**
1- ចូល Like ផេក vivo រួចធ្វើការ Share video នេះ
2- ថេក (Tag) ឬ Mention ឲ្យមិត្តភក្តិរបស់អ្នកចំនួនប្រាំនាក់
3- សរសេរពាក្យថា ថា #vivo_V11_V11i
តោះចូលរួមលេងទាំងអស់គ្នាដើម្បីមានឱកាសឈ្នះសំបុត្រចូលរួមការប្រគំតន្ត្រីដ៏អស្ចារ្យនេះពីក្រុមហ៊ុន vivo !
- ការលេងហ្គេមនេះនឹងត្រូវបញ្ចប់នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ២០១៨
– អ្នកឈ្នះរង្វាន់នឹងត្រូវប្រកាសនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៨ ៕
#vivo_V11_V11i
#vivo_Music_Run_Glow_Concert