ផ្ទុះការគាំទ្រជាខ្លាំងលើវត្តមានរថយន្តម៉ូឌែលថ្មី MG GT នៅការតាំងពិពរណ៌រថយន្តនៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ កាលពីសប្តាហ៍មុន
MG ជាយីហោរថយន្តរបស់ចក្រភពអង់គ្លេសដែលបានក្លាយជារថយន្តដ៏កំពុងពេញនិយម និង ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជននៅកម្ពុជានារយៈពេលច្រើនឆ្នាំចុងក្រោយមកនេះ ដោយសារតែវត្តមានដ៏រឺងមាំរបស់យីហោ MG នៅកម្ពុជាតាំងពីឆ្នាំ ២០១១ បានធ្វើឱ្យអតិថិជនកាន់តែមានទំនុកចិត្ត និង ជឿជាក់លើគុណភាពរថយន្ត ហើយកាន់តែពិសេសគឺការផ្តល់នូវជម្រើសយ៉ាងល្អសម្រាប់ប្រជាជនកម្ពុជាដែលមានប្រាក់ចំណូលចាប់ពីកម្រិតមធ្យមឡើងទៅ ដោយសាររថយន្ត MG គឺមានតម្លៃសមរម្យ មានភាពទំនើប និង ទាន់សម័យ។
ថ្មីៗនេះយីហោ MG បាននាំចូលមកដល់នូវរថយន្តស៊េរីថ្មីកាន់តែទំនើប និង ស្ព័រជាងមុន នោះគឺរថយន្ត MG GT ដែលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អតិថិជនដោយសារតែជម្រើសពណ៌ដ៏ទាក់ទាញដូចជាពណ៌លឿង ពណ៌ខៀវ ក្រហម សរ ប្រផេះ និង ពណ៌ខ្មៅ ដែលសុតសឹងតែជាពណ៌ដ៏ពេញនិយម និង ស៊ីវិល័យ។ វត្តមានថ្មីនៃរថយន្តស្ព័រនេះបានបង្ហាញឡើងនៅអគារតាំងបង្ហាញរថយន្ត MG និង ការតាំងពិពរណ៌នៅផ្សារទំនើបអ៊ីអនមលភ្នំពេញកាលពីសប្តាហ៏មុននេះ ដែលផ្ទុះការគាំទ្រយ៉ាងខ្លាំង និង បានធ្វើឱ្យយីហោ MG កាន់តែមានប្រជាប្រិយភាព និង ទទួលនូវភាពជោគជ័យថ្មី ដោយបានបន្តទទួលនូវការលក់ដ៏អស្ចារ្យនាពាក់កណ្តាលខែសីហានេះ ជាមួយចំនួនរថយន្តប្រគល់រថយន្តជូនអតិថិជនជាង ៦០ គ្រឿង និង ការទទួលកក់ន្ថែមប្រមាណជិត ១០០ គ្រឿងទៀត។ មិនតែប៉ុណ្ណោះ អតិថិជនដែលអញ្ផើញមកទស្សនារថយន្តនៅការតាំងពិពរណ៌ក៏ទទួលបាននូវកាដូរអនុស្សាវរីយ៏ដូចជាមួក ប៉េះប៉ោង និង រីករាយជាមួយតុក្តា MG ថតរូបស្អាតៗនៅបរិវេណកម្មវិធីផងដែរ។
MG ក៏តែងតែទទួលបាននូវភាពជោគជ័យខ្លាំងពីការតាំងពិពរណ៌នៅតាមបណ្តាផ្សារទំនើបជាដៃគូរដូចជា ផ្សារទំនើបអ៊ីអនម៉លភ្នំពេញ អ៊ីអនម៉លសែនសុខ ផ្សារទំនើបម៉ាក្រូ ដោយទទួលបាននូវការកក់ទិញរថយន្តជាច្រើន និង មនុស្សម្នាមកទស្សនាររថយន្តយ៉ាងកុះករ ដែលបាននាំចរាចរអតិថិជនកាន់តែច្រើនចូលទៅផ្សារទំនើប។ នេះគឺភាពអស្ចារ្យដ៏ខ្លាំងខ្លាំរបស់ MG ក្នុងការបង្ហាញសមត្ថភាព និង ផ្តល់នូវជម្រើសកាន់តែល្អប្រសើរចាប់តាំងពីរថយន្តប្រភេទ SUV ខ្នាតតូច, SUV ខ្នាតកណ្តាល និង ខ្នាតធំ រហូតដល់ប្រភេទ sedan សម្រាប់ផ្តល់ទៅតាមតម្រូវការផ្សេងៗគ្នារបស់អ្នកប្រើប្រាស់។
ប្រសិនបើលោកអ្នកកំពុងតែស្វែងរករថយន្តលក្ខណៈគ្រួសារ នោះរថយន្ត MG អាចជាជម្រើសដ៏ល្អសម្រាប់លោកអ្នកដែលភ្ផាប់មកជាមួយនូវរថយន្តទំនើប ភាពធំទូលាយ ប្រណីតភាពនៃការរចនាផ្នែកខាងក្នុង និង ខាងក្រៅ ដែលបង្កើនជម្រើសកាន់តែច្រើន និង ល្អជាងមុនសម្រាប់អតិថិជនជ្រើសរើសតាមចំណង់ចំនូលចិត្ត និង តម្រូវការនៃការប្រើប្រាស់។ បន្ថែមជាមួយការធានាគុណភាពរថយន្តរយៈពេល៣ឆ្នាំ ឬ ១០០,០០០Km ហើយអតិថិជនក៏អាចធ្វើការទិញជាលុយសុទ្ធ ឬ បង់រំលោះជាមួយធនាគារជាដៃគូរបានយ៉ាងងាយស្រួល និង ឆាប់រហ័ស៕