ទើបអាយុ ៩ ឆ្នាំសោះ តែកុមារីម្នាក់នេះច្រៀងចេះអ៊ឺនឡើងកប់ហ្មង ! (វីដេអូ)
កម្មវិធី The Voice Kids Cambodia បានមកដល់សប្តាហ៍ទី ២ ហើយកាលពីរាត្រីថ្ងៃសៅរ៍កន្លងទៅនេះមានប្អូនៗកុមារជាច្រើនបានចូលរួម ។ ក្នុងនោះកុមារី ឈួន លីហ្សា មកពីខេត្តកណ្តាលក៏បានចេញមកបង្ហាញសមត្ថភាពច្រៀងនៅមុខគ្រូបង្វឹកទាំង ៣ ផងដែរ ។
អ្វីដែលបានសាងភាពភ្ញាក់ផ្អើលនោះ គឺកុមារី ឈួន លីហ្សា បានច្រៀងចេញមកយ៉ាងលន្លង់លន្លោចតាមបទមនោសញ្ចេតនា «អូនជារ៉ៃមាស» ហើយថែមទាំងចេះអ៊ឺនបានយ៉ាងល្អទៀតផងថ្វីត្បិតប្អូនមានវ័យត្រឹម ៩ ឆ្នាំក៏ដោយ ។ ពីរោះយ៉ាងហ្នឹងទៅហើយរឿងអីដែលកៅអីរបស់គ្រូបង្វឹកទាំងបីមិនបង្វែរមករកប្អូននោះ! ដោយមានការជជែកចង់បានប្អូនពីសំណាក់ Coach ទាំងបីទីបំផុតប្អូនក៏បានជ្រើសយក Coach កញ្ញា ធ្វើជាគ្រូបង្វឹក។
ត្រឹមតែពីរសប្តាហ៍សោះកម្មវិធី The Voice Kids Cambodia បានបង្ហាញនៅពន្លកកុមារជាច្រើនដែលមានសំឡេងល្អប្លែកៗជាច្រើន រង់ចាំមើលថាសប្តាហ៍ក្រោយដែលជាសប្តាហ៍ទីបីនៃវគ្គ Blind Audition នឹងមានអ្វីកាន់តែប្លែក? កុំភ្លេចថ្ងៃសៅរ៍ វេលាម៉ោង ៨ យប់នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕
សូមទស្សនាវីដេអូខាងក្រោមនេះ៖