ទូរស័ព្ទ Nokia 6 ស៊េរី 2018 ស័ក្តិសមបំផុតសម្រាប់អ្នកច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យា
លោក ខេន ភារម្យ ដែលជាអ្នកជំនាញផ្នែកថតរូប និង ថតវីដេអូ នៅថ្ងៃនេះលោកបានចែករំលែកបទពិសោធផ្ទាល់ខ្លួនដែលលោកបានប្រើទូរស័ព្ទ Nokia 6 ស៊េរី 2018 ដើម្បីថតរួបអាជីព និង ប្រើប្រាស់ប្រចាំថ្ងៃ ។ Nokia 6 ស៊េរី 2018 ត្រូវបានរចនាឡើងឲ្យមានសមត្ថភាពមុខងារកាន់តែខ្ពស់ និង ជាប់ធន់ជាងមុន ដំណើរការដោយ Qualcomm® SnapdragonTM 630 Mobile Platform ដែលធ្វើអោយទូរស័ព្ទ Nokia 6 ស៊េរី 2018 អាចធ្វើប្រតិបត្តិការកាន់តែលឿនជាងមុន ។
រូប Bothie ថតដោយកាមេរ៉ា Nokia 6 ស៊េរី 2018
ថតដោយកាមេរ៉ា Nokia 6 ស៊េរី 2018
កាន់តែពិសេសជាងនេះលោក ខេន ភារម្យ បានបង្ហាញពីទស្សនៈរបស់លោកផ្ទាល់បន្ទាប់ពីបានប្រើទូរស័ព្ទ Nokia 6 ស៊េរី 2018 ថាទូរស័ព្ទ Nokia 6 ស៊េរី 2018 បង្កើតឡើងសម្រាប់អ្នកច្នៃប្រឌិតក្នុងវិស័យបច្ចេកវិទ្យាដែលអាចឲ្យអ្នកចូលចិត្តថតរូប អាចថតរូបបានស្អាតៗជាមួយនឹងមាតិកាដ៏អស្ចារ្យនៃកាមេរ៉ា Pro Mode ហើយលោកបានផ្តិតយករូបភាពស្អាតៗជាមួយម៉ូឌែលដ៏ស្រស់ស្អាត នៅតាមទីកន្លែងកម្សាន្តនានាក្នុងរាជធានីភ្នំពេញ ដោយលោកប្រើតែ Nokia 6 ស៊េរី 2018 តែបុណ្ណោះ ។
Nokia 6 ស៊េរី 2018 មានអេក្រង់ទំហំ 5.5 អ៊ីង ដែលធ្វើអោយលោកអ្នកកាន់តែរីករាយ ក្នុង ការទស្សនាវីដេអូដោយទទួលយកនូវបទពិសោធថ្មី ។ កញ្ចក់កាមេរ៉ាក្រោយ ZEISS ដែលមានទំហំ 16MP ជាមួយ dual tone flash Pro Mode ដែលអាចឲ្យអ្នកថតរូបមានគុណភាពល្អ ច្បាស់ ដូចប្រើកាមេរ៉ាអាជីព និង កាមេរ៉ាមុខទំហំ 8MP សម្រាប់ការថត selfie អាចឲ្យអ្នកផ្តិតយកនូវរូបភាពដ៏ល្អឥតខ្ចោះ ។ ទូរស័ព្ទ Nokia 6 ស៊េរី 2018 នេះប្រើជាមួយបច្ចេកវិទ្យា Dual-Sight ដែលអាចឲ្យអ្នកថតរូប #Bothie និងធ្វើការ Live ផ្ទាល់លើបណ្តាញសង្គម Facebook និង YouTube ផងដែរ ។
ទូរស័ព្ទ Nokia 6 (2018) តម្លៃត្រឹមតែ 249 ដុល្លារ នឹងមានការថែមជូន Nokia 105 (Nokia ចុចពិល) ស្រោមថ្លា ស្គ្រីនការពារអេក្រង់ និង គម្រោង Smart ធំហ្មង និង មានលក់ ទូទាំងប្រទេស ។
តោះបើចង់ដឹងថា លោក ភារម្យ ចែករំលែកនូវបទពិសោធអ្វីខ្លះ សូមចុចវីដេអូទស្សនាទាំងអស់គ្នា ៖
ប្រញាប់ឡើង កុំឱ្យរដូវកាលប្រម៉ូសិនពិសេសនេះកន្លងផុតទៅ ៕
*បញ្ចាក់: ការផ្តល់ជូនពិសេសដល់អតិថិជនចាប់ពីថ្ងៃនេះតទៅរហូតដល់រង្វាន់អស់ពីស្តុក !