Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 Physiolac ធានាផ្គត់ផ្គង់ម្សៅទឹកដោះគោសម្រាប់ទារកឱ្យបានគ្រប់គ្រាន់នៅកម្ពុជា ខណៈអាមេរិកកំពុងជួបវិបត្តិខ្វះខាត
អត្ថបទក្រុមហ៊ុន

Physiolac ធានាផ្គត់ផ្គង់ម្សៅទឹកដោះគោសម្រាប់ទារកឱ្យបានគ្រប់គ្រាន់នៅកម្ពុជា ខណៈអាមេរិកកំពុងជួបវិបត្តិខ្វះខាត

អត្ថបទដោយ​៖ ក្រុមហ៊ុន មិថុនា ១៨, ២០២២

រាជធានីភ្នំពេញ ៖ ព័ត៌មានជុំវិញពិភពលោកបានផ្សព្វផ្សាយថា សហរដ្ឋអាមេរិកកំពុងជួបប្រទះវិបត្តិខ្វះខាតម្សៅទឹកដោះគោសម្រាប់ទារក។
យោងតាមទិន្នន័យរបស់ IRI ដែលជាក្រុមហ៊ុនស្រាវជ្រាវ ផ្នែកទីផ្សាររបស់សហរដ្ឋអាមេរិក បានបង្ហាញថាស្តុកនៃម្សៅទឹកដោះគោសម្រាប់ទារកបានធ្លាក់ចុះយ៉ាងគួរឱ្យកត់សម្គាល់នៅទូទាំងសហរដ្ឋអាមេរិក ចាប់តាំងពីពាក់កណ្តាលខែមករាឆ្នាំនេះមកម្ល៉េះ បើប្រៀបធៀបទៅនឹងខែកុម្ភៈ ឆ្នាំ ២០២០។

មុនការព្យាករណ៍លើបញ្ហានេះ Walgreens ដែលជាឱសថស្ថានដ៏ធំមួយក្នុងចំណោម បណ្តុំឱសថស្ថានដែលធំជាងគេបង្អស់នៅសហរដ្ឋអាមេរិកបានប្រកាសជាសាធារណៈទៅលើបញ្ហាកង្វះខាតដែលអាចកើតមានឡើងនេះតាំងពីខែវិច្ឆិកាឆ្នាំមុនមកម្ល៉េះ។

ដំបូងឡើយវិបត្តិកង្វះម្សៅទឹកដោះគោសម្រាប់ទារកនេះកើតឡើងដោយសារតែការកកស្ទះ ខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបង្កឡើងពីកង្វះខាតកម្មកររោងចក្រ ព្រោះតែការរាតត្បាតជំងឺកូវីដ -១៩ និង ការបិទរោងចក្រផលិតមួយនៅទីក្រុង Sturgis រដ្ឋ Michigan។

ទោះបីជាកង្វះខាតនេះកើតឡើងនៅជុំវិញសហរដ្ឋអាមេរិកក៏ដោយ វាក៏មានផលប៉ះពាល់ ទៅលើផលិតផលរបស់សហរដ្ឋអាមេរិកផ្សេងៗទៀត ដែលមានដាក់លក់នៅតាមបណ្តាប្រទេសនានាដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។

ផ្ទុយពីសហរដ្ឋអាមេរិក មានជម្រើសជាច្រើនសម្រាប់ក្រុមគ្រួសារកម្ពុជាដូចជា Physiolac ដែលជាអ្នកផ្គត់ផ្គង់ម្សៅទឹកដោះគោសម្រាប់ទារកដ៏ល្បី នៅកម្ពុជាវិញ មានផ្ដល់នូវជម្រើសជាច្រើនដល់ប្រជាជនខ្មែរ។ សារធាតុផ្សំរបស់ម្សៅទឹកដោះគោសម្រាប់ទារក Physiolac ត្រូវបាននាំចូលពីសហព័ន្ធអឺរ៉ុប ដូច្នេះហើយក្រុមហ៊ុននឹងមិនជួបបញ្ហាខ្វះខាតវត្ថុធាតុដើមក្នុងការផលិត Physiolac ឡើយ។ Physiolac នឹងបន្តមានស្តុកគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ដល់ប្រជាជនកម្ពុជា។

Physiolac គឺជាម៉ាកម្សៅទឹកដោះគោសម្រាប់ទារកមកពីប្រទេសបារាំង ដែលផលិត ពីរោងចក្រស្តង់ដារអន្តរជាតិមានបំពាក់ឧបករណ៍ស្វ័យប្រវត្តិដ៏ទំនើបជាមួយនឹង បច្ចេកវិទ្យាចុងក្រោយបំផុត។ Physiolac មានវត្តមាននៅប្រទេសកម្ពុជាជាង ១០ ឆ្នាំ មកហើយ និង មានផ្តល់ជម្រើសនូវប្រភេទម្សៅទឹកដោះគោជាច្រើនមុខចាប់តាំងពីទារកទៅកុមារ។

ម្សៅទឹកដោះគោ Physiolac ត្រូវបានចម្រាញ់ចេញពីសារធាតុផ្សំដ៏ល្អ ជាមួយនឹង ទឹកដោះគោស្រស់ដែលមានគុណភាពខ្ពស់នាំចូលពីប្រទេសបារាំង ដែលត្រូវបានសិក្សា និងទទួលស្គាល់ដោយក្រុមអ្នកជំនាញ និងអ្នកឯកទេសផ្នែកអាហារូបត្ថម្ភអន្តរជាតិ។

Physiolac គឺជាម៉ាកមួយដែលផ្តល់ទំនុកចិត្តខ្ពស់ដល់ឪពុកម្តាយដែលតែងតែចង់បាន ជម្រើសដ៏ល្អសម្រាប់កូនៗ ពិសេសអំឡុងពេលដែលមានបញ្ហាកង្វះម្សៅទឹកដោះគោនេះ។

ទោះបីនេះជាពេលវេលាលំបាកមួយសម្រាប់អាណាព្យាបាលទាំងឡាយក៏ដោយ ពួកគាត់អាចទុកចិត្តលើ Physiolac ក្នុងការផ្តល់ នូវសារជាតិចិញ្ចឹមសំខាន់ៗ ដល់កូនៗ របស់ពួកគាត់ ដើម្បីការលូតលាស់ប្រកបដោយមានភាពរឹងមាំ និងមានសុខភាពល្អ។

លោក Jean-Michel Guihard នាយកគ្រប់គ្រងនៃក្រុមហ៊ុន Groupe Batteur ប្រទេសហុងកុង (ទីស្នាក់ការប្រចាំតំបន់អាសុីនៃ LABORATOIRES GILBERT ក្រុមហ៊ុនផលិត Physiolac) បានលើកឡើងថា ៖ «ពួកយើងកំពុងតាមដានស្ថានភាព នេះយ៉ាងដិតដល់ ហើយពួកយើងប្តេជ្ញាចិត្តនឹងបន្តផ្គត់ផ្គង់តម្រូវការទីផ្សារ ឱ្យបានគ្រប់គ្រាន់នៅប្រទេសកម្ពុជា។ពួកយើងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការបំពេញតម្រូវការមួយនេះសម្រាប់ប្រជាជនកម្ពុជា»។

ផលិតផល Physiolac អាចរកទិញបានគ្រប់ទីកន្លែងនៅតាមបណ្តាហាងលក់សម្ភារៈនិងផលិតផលរបស់ទារកនិងកុមារ ព្រមទាំងផ្សារទំនើបនានាក្នុងប្រទេសកម្ពុជាផងដែរ៕

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
អត្ថបទក្រុមហ៊ុន

ចង់បានស្បែកមុខស្អាត ភ្លឺម៉ដ្ឋ និង ទន់រលោងមែនទេ? នេះនែ៎ ថ្មី!ក្រែមលាបមុខផនស៍ សេរ៉ូម

មិថុនា ៣០, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់