Connect with us

អត្ថបទក្រុមហ៊ុន

ឆ្នាំនេះម្ចាស់រថយន្ត FORD គ្រប់រូបកាន់តែសប្បាយរីករាយជាមួយដំណើរកម្សាន្ត ADVENTURE ដ៏អស្ចារ្យឆ្ពោះទៅកាន់ខេត្តប៉ៃលិន ប្រទេសកម្ពុជា ខេត្តរ៉ាយ៉ង និង ទីក្រុងប៉ាតាយ៉ា ប្រទេសថៃ

on

Advertisement

​ភ្នំពេញ​, ថ្ងៃទី ១៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ ៖ ម្ចាស់​រថយន្ត FORD គ្រប់រូប​ដែលជា​អតិថិជន របស់​ក្រុ​ហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា នឹង​កាន់តែ​សប្បាយរីករាយ​ជាមួយ​ដំណើរ​កម្សាន្ត ADVENTURE ឆ្លងដែន​ដ៏​អស្ចារ្យ​ឆ្ពោះទៅកាន់​ខេត្ត​ប៉ៃលិន ប្រទេស​កម្ពុជា ខេត្ត​រ៉ា​យ៉ង និង ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ នៅ​ដើមខែ​ធ្នូ ខាងមុខនេះ ជាមួយនឹង​ក្បួន​ដង្ហែ​រថយន្ត FORD ចំនួន​ជាង ១០០ គ្រឿង ។​

​ដំណើរ​កម្សាន្ត FORD Adventure ឆ្នាំ ២០១៧ នេះ រៀបចំ​ដោយ​ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា }(RMA Cambodia) នៅក្នុង​ប្រទេស​កម្ពុជា និង ឧបត្ថម្ភ​កម្មវិធី​ដោយ​ក្រុមហ៊ុន តូ​តា​ល់ ខេ​ម​បូ​ឌា (TOTAL CAMBODIA) ដែលជា​ប្រេងឥន្ធនៈ​ឈានមុខ​គេ​នៅ​កម្ពុជា និង ភេសជ្ជៈ Pepsi របស់​ក្រុមហ៊ុន CAMBREW LTD & ANGKOR BEVERAGE CO.LTD ហើយក៏​មានការ​ចូលរួម​សហការ​ជាមួយ​ក្រុមហ៊ុន​សំបក​កង់ Coopertires និង ក្រុមហ៊ុន EFG (Express Food Group) ដែល​រួមមាន Pizza Company, Swensen’s. Costa Coffee, BBQ Chicken, Bar.B.Q Plaza, Dairy Queen និង Krispy Kreme ។​

​គួរ​បញ្ចាក់​ផងដែរ ដំណើរ​កម្សាន្ត FORD Adventure ឆ្នាំ ២០១៧ ក៏មាន​ការសហការ​ចូល​រួម​ពី​សំណាក់​ធនាគារ RHB ទឹកបរិសុទ្ធ ARUNA និង ភ្នាក់ងារ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ដូចជា Sticker City ទស្សនា​វ​ដ្តី​ប្រជាប្រិយ ទស្សនា​វ​ដ្តី​អង្គរធំ ទស្សនា​វ​ដ្តី​អេ​ឡិច​ត្រូ​និ​ច គេហទំព័រ​ដើមអម្ពិល​ជាដើម ។​

ក្នុង​ដំណើរ​កម្សាន្ត FORD Adventure ដ៏​អស្ចារ្យ​លើក​ទី ១១ នេះ​មាន​រយៈពេល ៤ ថ្ងៃ ៣ យប់ គឺ​ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០១៧ ដោយមាន​អ្នកដំណើរ​ម​ប្រមាណ ៥០០ នាក់ ដែល​អ្នកចូលរួម​នឹង រីករាយ​ជាមួយ​ទេសភាព ព្រៃភ្នំ​នៅតាម​ដងផ្លូវ ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន រួម​ជាមួយនឹង​បទពិសោធន៍ បោះជំរុំ​ដ៏​អស្ចារ្យ​នៅលើ​វាលស្មៅ​យ៉ាង​ស្រស់ត្រកាល នៃ​ខេត្ត​រ៉ា​យ៉ង ប្រទេស​ថៃ ។ លើសពីនេះទៅទៀត អ្នកចូលរួម​ទាំងអស់​នឹងមាន​ឱកាស​ដើរ​ទិញ​ទំនិញ ជាច្រើន​សម្បូរបែប​ក្នុងតម្លៃ​សមរម្យ​ក្នុង​ផ្សារ​ទំនើប​នៅ​ទីក្រុង​ប៉ា​តា​យ៉ា ប្រទេស​ថៃ​ថែម​ទៀតផង ។​

​ដំណើរ​កម្សាន្ត​នេះ បានធ្វើ​ឡើងជា​រៀងរាល់ឆ្នាំ ក្នុងនោះ​កាលពី​ឆ្នាំ ២០០៧ ទៅ​ខេត្តមណ្ឌលគិរី​, ឆ្នាំ ២០០៨ ទៅកាន់​ខេត្តរតនគិរី​, ឆ្នាំ ២០០៩ ទៅកាន់​ខេត្ត​ប៉ៃលិន​, ឆ្នាំ ២០១០ និង ឆ្នាំ ២០១១ ទៅកាន់​ទឹកដី​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​ឆ្នាំ ២០១២ ទៅកាន់​ខេត្តមណ្ឌលគិរី ឆ្នាំ ២០១៣ ក៏បាន​ទៅ​ទឹកដី​ប្រទេស​ឡាវ ម្តងទៀត ឆ្នាំ ២០១៤ ទៅកាន់​ខេត្ត​ត្រាត ប្រទេស​ថៃ ឆ្នាំ ២០១៥ ទៅកាន់​ខេត្ត​ចន្ថា​បុរី ប្រទេស​ថៃ និង ឆ្នាំ ២០១៦ ទៅកាន់​ខេត្ត​បុរី​រាម ដោយមាន​ចំនួន​អ្នកចូលរួម​កើន​ឡើងជា​បន្តបន្ទាប់ ។​

​លោក ង​ន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​រាល់​បណ្តា​ក្រុមហ៊ុន​ឧបត្ថម​ទាំងអស់ ដែល​បាន​ជួយ​គាំទ្រ​ដល់​ដំណើរការ​នៃ​កម្មវិធី​ដំណើរ​កម្សាន្ត FORD Adventure ឆ្នាំ ២០១៧ នេះ ។ លោក​រំពឹងថា ដំណើរ​កម្សាន្ត​ឆ្នាំនេះ នឹង​កាន់តែ​ធ្វើឱ្យ​អ្នកចូលរួម​រីករាយ​កាន់តែខ្លាំង​ជាង​ឆ្នាំមុនៗ​ថែមទៀត ។​ ​លោក​បាន​មានប្រសាសន៍ថា «​ដំណើរ​កម្សាន្ត FORD Adventure ឆ្នាំ ២០១៧ នេះ មាន​ភាព​អស្ចារ្យ​ជាង​ឆ្នាំមុនៗ ដោយសារ​ក្បួន​រថយន្ត FORD ជាង ១០០ គ្រឿង​ធ្វើដំណើរ​ឆ្លងកាត់​ទឹកដី​ខេត្ត​ប៉ៃលិន ហើយ​ឆ្ពោះទៅ​ទឹកដី​ខេត្ត​រ៉ា​យ៉ង និង ទីក្រុង​ប៉ា​តា​យ៉ា​ប្រទេស​ថៃ ដែល​ធ្វើឱ្យ​អតិថិជន FORD ទទួលបាន​បទពិសោធ​ន៍​ក្នុងការ​បើកបរ និង ទស្សនា​តំបន់​ទេសចរណ៍​នៅ​ទឹកដី​ប្រទេស​ថៃ ផងដែរ »​។​

​លោក Bernado ESEO Vice President Corporate Affairs នៃ​ក្រុមហ៊ុន Total Cambodge បាន​មានប្រសាសន៍ថា «​នេះ​គឺជា​វត្តមាន​លើក​ទី ១០ ហើយ​របស់ Total Cambodge ដែល​បាន​សហការ​ឧបត្ថម្ភ​ធំ​សម្រាប់​ដំណើរ​កម្សាន្ត FORD Adventure ។ ជាច្រើន​ឆ្នាំ​មកនេះ ការសហការ​រវាង​ក្រុមហ៊ុន Total Cambodge និង ក្រុមហ៊ុន RMA Cambodia តែងតែមាន​ភាពរលូន​ជានិច្ច ។ ការសហការ​ឧបត្ថម្ភ​នេះ​បានផ្តល់​ឱកាសល្អ​សម្រាប់​ក្រុមហ៊ុន​ក្នុងការ​បង្ហាញ​ពីស​ម្ថ​ភាព និង គុណ​ភាពរលូន​ជានិច្ច ។ ការសហការ​ឧបត្ថម្ភ​នេះ​បានផ្តល់​ឱកាសល្អ​សម្រាប់​ក្រុមហ៊ុន​ក្នុងការ​បង្ហាញ​ពី​សមត្ថភាព និង គុណភាព​ខ្ពស់​នៃ​ប្រេងឥន្ធនៈ Excellium ដែល​អាច​សម្អាត​ម៉ាស៊ីនរថយន្ត​រហូត​បា​ន​ដល់​ទៅ ៩៣%» ។​

​លោក Tan Twu Yang Brand Marketing Manager of Cambrew LTD & Angkor Beverage Co., Ltd បាន​មានប្រសាសន៍ថា «​តំណាងឱ្យ​ក្រុមហ៊ុន ខេ​ម​ប្រ៊ូ​វ (​ក្រុមហ៊ុន​ភេសជ្ជៈ​អង្គរ​) ដែលជា​ក្រុមហ៊ុន មាន​រោងចក្រ​ធំ​បំផុត និង ទំនើប​បំផុត​នៅ​កម្ពុជា មាន​ផលិតផល​ស្រា​បៀរ​ជាតិ និង អន្តរជាតិ​ច្រើន​ប្រភេទ និង ស្រា​បៀរ​ស្តោ​ត រួមជាមួយ​ភេសជ្ជៈ​ផលិតផល PEPSI ដែលជា​ប្រភេទ​ភេសជ្ជៈ​អន្តរជាតិ ។ យើងខ្ញុំ​មាន​កិត្តិយស​ដែល​បាន​ចូលរួម​ជាថ្មី​ម្តងទៀត ក្នុង​កម្មវិធី FORD Adventure នៅក្នុង​ឆ្នាំនេះ ។

ព្រឹត្តិការណ៍ FORD Adventure នេះ​ជា​រៀងរាល់ឆ្នាំ​តែងតែ​ទទួលបាន​គាំទ្រ និង ពេញនិយម​បំផុត​ក្នុងចំណោម​ប្រជាជន​កម្ពុជា​ដោយសារតែ​ភាពជោគជ័យ​កន្លងមក ក្នុងនាម​ជា​ដៃគូ​ដ៏​រឹងមាំ​របស់​ក្រុមហ៊ុន RMA មាន​មោទនភាព​ក្នុងនាម​ជា​អ្នក​ឧបត្ថម្ភ​ធំ​ផ្នែក​ភេសជ្ជៈ​ដែលមាន​ដូចជា ភេសជ្ជៈ Pepsi 7up Mirinda Sting Mountain Dew Revive និង Evervess Soda ជា​ភេសជ្ជៈ​ផ្តល់នូវ​ភាពស្រស់ថ្លា និង បន្ថែម​ជាតិ​ទឹក ក្នុងកំឡុងពេល​ធ្វើដំណើ​រហើយ ខ្ញុំបាទ​សង្ឃឹម​ជឿជាក់ថា ភ្ញៀវកិត្តិយស​ដែល​ចូលរួម​កម្មវិធី FORD Adventure នឹង​ទទួលបាន​ការធ្វើដំណើរ​ដ៏​រីករាយ​ជាមួយ​ភេសជ្ជៈ​ផលិតផល Pepsi» ។​

​លើសពីនេះទៅទៀត លោក ង​ន សាំង ក៏បាន​បន្ថែមទៀតថា ដំណើរ​កម្សាន្ត FORD Adventure មិន​ត្រឹមតែ​ជាការ​កម្សាន្ត​សប្បាយ​ប៉ុណ្ណោះ​ទេ អ្វីដែល​សំខាន់​ជាងនេះទៅទៀត​នោះ គឺ​ការទំនាក់ទំនង​គ្នា​ល្អ ការជួយ​គ្នា​ទៅវិញទៅមក​របស់​អតិ​ជន FORD និង បុគ្គលិក​របស់​ក្រុមហ៊ុន RMA Cambodia៕

អត្ថបទដោយ​៖ Yanouk

អត្ថបទពេញនិយម

ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
រកឃើញហើយ ម្ចាស់លិខិតក្នុងកញ្ចប់បាយវេចស្លឹកចេកឱ្យកងទ័ព ស្អែកនេះនឹងអនុញ្ញាតឱ្យជួបសម្តេចតេជោ
រៀបការជិត ២០ ឆ្នាំ និង មានកូនដល់ទៅ ៥ នាក់តែ ខៀវ សំភេទ នៅតែសង្ហាដដែល!
តារាស្រីល្បីទាំងនេះ ត្រូវបងប្អូនត្រកូលអភិជន ៣ គ្រួសារ ឆក់បេះដូងបានសម្រេច

មតិរបស់អ្នក

អត្ថបទក្រុមហ៊ុន24 hours ago

វីង ត្រូវបានទទួលស្គាល់សម្រាប់ការប្តេជ្ញាចិត្តចំពោះនិយោជិតនៅឆ្នាំ ២០២០

ធនាគារឯកទេសវីង ត្រូវបានទទួលរង្វាន់ជាអន្តរជាតិសម្រាប់ការយកចិត្តទុកដាក់របស់ខ្លួនចំពោះបុគ្គលិកក្នុងកំឡុងពេលជំងឺរាតត្បាត Covid-19 ។ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ត្រូវបានទទួលស្គាល់ជាមួយនឹងពានរង្វាន់ចំនួន ៣ សម្រាប់ការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះនិយោជិតនៅឆ្នាំ ២០២០ ខណៈពេលមានបញ្ហាប្រឈមនៃជំងឺរាតត្បាត ។ ការទទួលស្គាល់ទាំងនេះបង្ហាញពីការខិតខំប្រឹងប្រែងឥតឈប់ឈររបស់វីងដើម្បីជំរុញឱ្យមានបរិកាសការងារល្អប្រសើរសម្រាប់បុគ្គលិកទាំងអស់ទោះក្នុងកាលៈទេសៈណាក៏ដោយ ។ លោក ឡៅ សៀងហៃ នាយកគ្រប់គ្រងធនធានមនុស្សនៃធនាគារឯកទេស វីងបានមានប្រសាសន៍ថា៖...

អត្ថបទក្រុមហ៊ុន1 day ago

TikTok ផ្សាយរបាយការណ៍តម្លាភាពលើកទី ៤ របស់ខ្លួន ដែលបង្ហាញពីការពង្រឹងការប្តេជ្ញាចិត្តរក្សាសុវត្ថិភាពជូនសហគមន៍

• របាយការណ៍នេះបានបង្ហាញពីទំហំនិងរបៀបក្នុងការដកចេញមាតិកាដែលរំលោភគោលការណ៍ណែនាំសហគមន៍ឬលក្ខខណ្ឌ • វីដេអូចំនួន ៨៩ ១៣២ ៩៣៨ ត្រូវបានលុបចោលនៅពាក់កណ្តាលឆ្នាំ ២០២០ នៅជុំវិញពិភពលោក។ ទិន្នន័យនេះតំណាងឲ្យវីដេអូតិចជាង១% ដែលត្រូវបានបង្ហោះ • បង្ហាញពីវិធីដែលTikTok ប្តេជ្ញាក្នុងការប្រឆាំងនឹងព័ត៌មានក្លែងក្លាយទាក់ទងនឹងជំងឺកូវីដ ១៩ និងការបោះឆ្នោតជាដើម • ហើយវាក៏រួមបញ្ចូលពីរបៀបដែលTikTok ឆ្លើយតបទៅនឹងសំណូមពរឲ្យពង្រឹងច្បាប់ព័ត៌មាន...

កីឡា2 days ago

​បទពិសោធថ្មី​ដ៏​រំភើប​ក្នុងជំនួប​សន្ទនា​តាមរយៈ​វីដេអូ​ផ្ទាល់​ រវាង​សមាជិក​ក្រុម​បិសាច​ក្រហម MAN UTD និង ​អ្នកគាំទ្រ​កម្ពុជា​តាមរយៈ CHIVAS

​ភ្នំពេញ​- កាលពី​ថ្ងៃទី ​23 ខែកុម្ភៈ​ឆ្នាំ ​2021 ៖ CHIVAS ដែលជា​ស្រា​វិ​ស្គី​នាំចូល​ពី​ប្រទេស​ស្កុ​តឡែ​ន បានធ្វើ​ការសហការ​ជា​ផ្លូវការ​ជាមួយនឹង​ក្រុមបាល់ទាត់​លំដាប់​ពិភពលោក ជាមួយនឹង​ការសហការ​ជា​ផ្លូវ​ការ​នេះ ទាំង Chivas ទាំង Manchester United បានធ្វើការ​រួមបញ្ចូល​គ្នា​ដើម្បី​បង្កើត​នូវ​ជំនឿ​មួយ​យ៉ាង​មុតមាំ​ថា​ភាព​សាមគ្គី​គ្នា​នឹង​បង្កើត​ឲ្យ​មាន​ភាពជោគជ័យ​កាន់តែខ្លាំង​ឡើងៗ ជាមួយនឹង​ការជ្រើសរើស​យក​ការរួមបញ្ចូល​គ្នា​រវាង Malts និង Grain...

អត្ថបទក្រុមហ៊ុន4 days ago

ក្រុមហ៊ុន RMA Cambodia បាន​ប្រារព្ធ​ពិធី «ប្រគល់​រថយន្ត ហ្វ​ដ ចំនួន ​២ ​គ្រឿង និង ដាក់​ឲ្យ​ដំណើរការ​មជ្ឈមណ្ឌល​ប​ណ្តុះ​បណ្តាល​បច្ចេកទេសរ​ថយ​ន្ត ហ្វ​ដ​» នៅ​វិទ្យាស្ថាន​ជាតិ​ពហុបច្ចេកទេស​កម្ពុជា (NPIC)

[​ភ្នំពេញ – ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០២១] ក្រុមហ៊ុន អ អិ​ម អេ ខេ​ម​បូ​ឌា (RMA Cambodia) ដែលជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប (RMA Group)...

អត្ថបទក្រុមហ៊ុន5 days ago

HONDA PCX ស៊េរីថ្មី! រចនាថ្មីយ៉ាងផ្ចិតផ្ចង់ប្រកបដោយប្រណីតភាពឥតខ្ចោះ បានដាក់លក់ជាផ្លូវការនៅថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០២១

អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិតនិងតំឡើង ម៉ូតូម៉ាកហុងដា និងជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១ ក្រុមហ៊ុន បានដាក់លក់ជាផ្លូវការម៉ូតូម៉ាក HONDA PCX ស៊េរីថ្មី ក្រោមគំនិត INNOVATE YOUR...

អត្ថបទក្រុមហ៊ុន5 days ago

UFC និង TikTok សហការគ្នាបង្កើតមាតិកាកីឡាជាលើកដំបូង

-UFCនឹងផ្សាយកម្មវិធីប្រចាំសប្តាហ៍របស់ខ្លួននៅលើTikTok -TikTok ចាត់តាំងក្រុមការងារដើម្បីបង្កើតមាតិកាសម្រាប់ UFC រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២១ ៖ UFC ដែលជាអង្គការប្រដាល់ក្បាច់គុណចម្រុះលំដាប់ពិភពលោកបានធ្វើការសហការជាមួយTikTok ជាលើកដំបូងដើម្បីបង្កើតមាតិកាដែលនឹងធ្វើការផ្សាយនៅលើបណ្តាញសង្គមដ៏កំពុងពេញនិយមTikTok ក្រោមកិច្ចសហការជាមួយគ្នារយៈពេលវែង ។ តាមរយៈកិច្ចសហការនេះ UFC និង...

អត្ថបទក្រុមហ៊ុន6 days ago

តារាចម្រៀង មាស សុខសោភា រកឃើញទ្រនំថ្មីគឺផលិតកម្ម «រាម» ជាមួយពិធីស្វាគមន៍ដ៏កក្រើក

ពេលនេះតារាចម្រៀងស្រី មាស សុខសោភា ដែលត្រូវបានមហាជន និងអ្នកគាំទ្រនាងទទួលស្គាល់ថា ពិតជាមានសំឡេងធម្មជាតិទាំងច្រៀងបទចម្រៀងជាភាសាបរទេស និងចម្រៀងជាតិនោះបានសម្រេចចិត្តចូលទ្រនំថ្មីគឺ ផលិតកម្ម «រាម» ដោយនាងបានចុះកិច្ចសន្យារយៈមួយឆ្នាំហើយនាងបញ្ជាក់ថាបើទៅមុខដំណើរការល្អអាចនាងនៅក្នុងផលិតកម្មនេះរហូត ។ ក្នុងថ្ងៃសម្ពោធផលិតកម្ម «រាម» នារាត្រីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រីមៀរសែនសុខគេបានចាប់អារម្មណ៍និងភ្ញាក់ផ្អើលជាខ្លាំងចំពោះការបង្ហាញវត្តមានតារា២ដួងរបស់ផលិតកម្មរាមដែលមានតារាចម្រៀងស្រីមាស សុខសោភា និង តារាចម្រៀងប្រុសលោក...

អត្ថបទក្រុមហ៊ុន1 week ago

បុរី ប៉េង ហួត បើកសម្ពោធ​ជា​ផ្លូវការគម្រោង​ថ្មី​បែប​អេកូ​ធម្មជាតិ 3 គម្រោង​ព្រម​គ្នា ក្នុង​ព្រឹត្តិការណ៍ «សុភមង្គល​ថ្មី​បែប​ធម្មជាតិ​»

នា​ព្រឹក​ថ្ងៃទី ​19 ខែកុម្ភៈ ឆ្នាំ​ 2021 បុរី ប៉េង ហួត បាន​ប្រារព្ធ​កម្ម​ពិធី​បើកសម្ពោធ​ជា​ផ្លូវការ គម្រោង​ថ្មី បែប​អេកូ​ធម្មជាតិ 3 គម្រោង​ព្រម​គ្នា រួមមាន គម្រោង​ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ វេ​រ៉ា​ន់​ដា ដឹ​ស្តា​ផ្លា​ទី​នី​ម អេកូ រ៉ូ​ម៉ែ​នស៍...

អត្ថបទក្រុមហ៊ុន1 week ago

​ការតាំងពិព័រណ៍​ និង ​លក់​សៀវភៅ​ដ៏​ធំ​បំផុត​លំដាប់​ពិភពលោក ​បាន​ត្រលប់​មកវិញ​ ​ជាមួយនឹង​ការដាក់​លក់​នៅលើ​ប្រព័ន្ធ​អន​ឡាញ​

​រីករាយ​ជាមួយនឹង​សៀវភៅ​ប្រមាណ​ ២០​ លាន​ក្បាល និង ​ការបញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​រហូតដល់​ ៩០% នៅលើ​គេហទំព័រ​លក់​សៀវភៅ​ដ៏​ធំ​បំផុត​លំដាប់​ពិភពលោក ចាប់ពី​ថ្ងៃទី ២៤ ខែកុម្ភៈ រហូតដល់​ថ្ងៃទី​ ០៣ ខែមីនា ឆ្នាំ​ ២០២១ ​រាជធានី​ភ្នំពេញ ថ្ងៃទី​១៩ ខែកុម្ភៈ ឆ្នាំ​២០២១ ៖...

អត្ថបទក្រុមហ៊ុន1 week ago

ក្រុមហ៊ុន​បណ្តាញ​ផ្សព្វផ្សាយ​ធំៗចំនួន ៣ នៅ​កម្ពុជា​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា ដើម្បី​បង្កើត​ក្រុមហ៊ុន​ថ្នាល​ទូរទស្សន៍​ឌីជីថល​ធំជាងគេ​នៅ​កម្ពុជា​

​ភ្នំពេញ ថ្ងៃទី ​១៨ ខែកុម្ភៈ ឆ្នាំ​ ២០២១ ​៖ ក្រុមហ៊ុន​រ៉ូយ៉ាល់​គ្រុប ក្នុងនោះ​រួមមាន ទូរទស្សន៍ CBS និង Digital Sky របស់​អ្នកឧកញ៉ា គិត ម៉េង បានចុះ​ហត្ថលេខាលើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ជាមួយ​ទូរទស្សន៍​ធំៗ​ចំនួន​...