ដាក់ប្រាក់ជាមួយ ធនាគារ វីង ដើម្បីឈ្នះរង្វាន់ធំៗជាច្រើនរាល់ថ្ងៃ និង រាល់ខែ
ធនាគារ វីង នឹងផ្តល់រង្វាន់ធំជាច្រើនដល់អតិថិជនរបស់ខ្លួនដែលមានដូចជា ម៉ូតូ ហុងដា ដ្រីម (Honda Dream) ស៊េរី ឆ្នាំ ២០២២ ចំនួន ១៣២ គ្រឿង រថយន្ដ Ford Wildtrak ស៊េរី ឆ្នាំ ២០២២ ចំនួន ៦ គ្រឿង និង រថយន្ដ Lexus LX600 SUV ស៊េរី ឆ្នាំ ២០២២ ចំនួន ១ គ្រឿង ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២ អតិថិជនដែលបើកគណនីជាមួយ ធនាគារ វីង នឹងមានឱកាសឈ្នះរង្វាន់ធំៗជាច្រើនសន្ធឹកសន្ធាប់។
លោក ហាន ប៉េងក្វាង អគ្គនាយកនៃធនាគារ វីង បានមានប្រសាសន៍ថា ៖ «ធនាគារ វីង តែងតែរិះរកវិធីថ្មីៗដើម្បីផ្តល់អត្ថប្រយោជន៍ដល់អតិថិជនរបស់យើងឲ្យបានកាន់តែច្រើន ហើយជាមួយកម្មវិធី «ដាក់ប្រាក់កាន់តែច្រើន ឈ្នះរង្វាន់កាន់តែធំ» នេះ យើងចង់បង្ហាញថាការមានគណនីធនាគារ វីង នាំមកនូវប្រយោជន៍ជាច្រើនលើសពីភាពងាយស្រួល ភាពបត់បែន និង កម្រិតសុវត្ថិភាពខ្ពស់ដែលអតិថិជនទទួលបាននាពេលបច្ចុប្បន្ននេះ»។
លោក ហាន ប៉េងក្វាង បានបន្ដថា ៖ «សម្រាប់លោកអ្នកដែលមិនទាន់មានគណនីជាមួយធនាគារ វីង នៅឡើយ ឥឡូវនេះជាពេលវេលាដ៏ល្អបំផុតក្នុងការបើកគណនី ដើម្បីទទួលបានអត្ថប្រយោជន៍ជាច្រើនដូចជា ៖ អត្រាការប្រាក់ខ្ពស់ ការបញ្ចុះតម្លៃពិសេសពេលទិញទំនិញឬសេវាកម្មពីហាងដៃគូជាង ៤០ ០០០ ការទិញទំនិញអនឡាញប្រកបដោយភាពងាយស្រួល អាចទូទាត់វិក្កយបត្រនៅទីណា ពេលណាក៏បាន ការផ្ទេរប្រាក់ក្នុងស្រុក និង ក្រៅប្រទេស និង នៅពេលនេះមានឱកាសឈ្នះរង្វាន់ធំៗជាច្រើន»។
អ្នកដែលមិនទាន់មានគណនីនៅឡើយ អាចទៅកាន់សាខាធនាគារវីងណាមួយ ឬ ដៃគូរបស់ធនាគារវីង ដើម្បីបើកគណនីដោយគ្រាន់តែយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬ លិខិតឆ្លងដែនដែលមានសុពលភាព ដើម្បីមានឱកាសឈ្នះរង្វាន់ធំៗ។
អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០ ដុល្លារ ឬ ២ លានរៀលក្នុងគណនីប៉ុណ្ណោះ នឹងមានឱកាសឈ្នះរង្វាន់ម៉ូតូ ហុងដា ដ្រីម (Honda Dream) ស៊េរី ឆ្នាំ ២០២២ ជារៀងរាល់ថ្ងៃ។ អតិថិជនដែលដាក់ប្រាក់ត្រឹមតែ ៥០០០ ដុល្លារ ឬ ២០ លានរៀល នឹងមានឱកាសចូលរួមក្នុងការចាប់ឆ្នោតផ្សងសំណាងដើម្បីឈ្នះរថយន្ត Ford Wildtrak ចំនួន ៦ គ្រឿងជារៀងរាល់ខែ ព្រមទាំងមានសិទ្ធិចូលរួមការចាប់រង្វាន់ម៉ូតូ ហុងដា ដ្រីម ជារៀងរាល់ថ្ងៃផងដែរ។
អតិថិជនដែលប្រាក់ត្រឹមតែ ៥០ ០០០ ដុល្លារ ឬ ២០០ លានរៀល នឹងមានឱកាសចូលរួមការចាប់ឆ្នោតយករង្វាន់ដើម្បីឈ្នះរថយន្ត Lexus LX600 SUV ដ៏ប្រណិតដែលនឹងធ្វើឡើងនៅចុងឆ្នាំនេះ ហើយក៏នៅតែនឹងមានឱកាសចូលរួមចាប់រង្វាន់ម៉ូតូ ហុងដា ដ្រីម និង រថយន្ត Ford Wildtrak ផងដែរ។
អ្នកឈ្នះរង្វាន់ម៉ូតូ ហុងដា ដ្រីម និងរថយន្ត Ford Wildtrak នឹងត្រូវចាប់ឆ្នោតជារៀងរាល់ខែ ក្នុងកម្មវិធី Saturday Night LIVE របស់ស្ថានីយទូរទស្សន៍ CTN ដែលផ្សាយបន្តផ្ទាល់ចាប់ពីម៉ោង ០៧:០០ យប់ ដល់ម៉ោង ០៩:០០ យប់ និង តាមរយៈហ្វេសប៊ុកផេកផ្លូវការរបស់ធនាគារ វីង ផងដែរ នៅរៀងរាល់សប្តាហ៍ទីពីរនៃខែបន្ទាប់។ នៅចុងឆ្នាំ ២០២២ នឹងមានការចាប់រង្វាន់ធំបំផុតដើម្បីឈ្នះរថយន្ត Lexus LX600 SUV ដ៏ប្រណីតចំនួនមួយគ្រឿង៕
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់៖ https://bit.ly/3GAFFLA