បញ្ជុះតម្លៃរហូតដល់ ៨០ ភាគរយ និង ទទួលបានរង្វាន់ Free Free យ៉ាងច្រើនពីកម្មវិធី «ពិព័រណ៍នារី ២០២២» (Ladies’ Fair)
«កម្មវិធីពិព័រណ៍នារី ២០២២» ជាកម្មវិធីមួយដែលរៀបចំឡើងដោយក្រុមហ៊ុន ៣៦០ Events និង មានការចូលរួមសហការជាមួយនឹងផ្សារទំនើបអ៊ីអនម៉លផ្ទាល់ ក្នុងគោលបំណងដាក់តាំងបង្ហាញ និង លក់នូវផលិតផលថែរក្សារសម្រស់ជាច្រើនប្រភេទ។
លើសពីនេះទៀត ពិព័រណ៍នារី ឆ្នាំ ២០២២ នេះ មានការចូលរួមឧបត្ថម្ភធំដោយ ក្រុមហ៊ុន «EEW9» និង សហការណ៍ឧបត្ថម្ភដោយ «Yves Rocher» ផងដែរ។ សម្រាប់អតិថិជនដែលជាហ្វេន «EEW9» នឹងមានការប្រម៉ូសិនជាច្រើនចាប់ពី 50% រហូតដល់ 80% និង ការទិញមួយថែមមួយផង។ ជាពិសេសទៀតជួបជាមួយម៉ាក់ EE ដែលហោះមកពីកូរ៉េដើម្បីចូលរួមដែរណា។
ទន្ទឹមនឹងនេះដែរកម្មវិធីពិព័រណ៍នារី នឹងមានការរៀបចំនូវកម្មវិធីពិសេសៗ និង ភាពសប្បាយរីករាយដល់អតិថិជនដូចជា ការដើរបង្ហាញម៉ូដ ការបកស្រាយចម្រៀងពីតារាចម្រៀងជាច្រើនរូប និង មានការបង្ហាញសមត្ថភាពពិសេសផ្សេងៗទៀត ក៏ដូចជាការចូលរួមលេងហ្គេម ដើម្បីទទួលបានរង្វាន់យ៉ាងច្រើនសន្ធឹកសន្ធាប់កម្មវិធីផងដែរ។
កម្មវិធីពិព័រណ៍នារី ២០២២ នេះនឹងធ្វើឡើង រយៈពេលតែ ៣ ថ្ងៃតែប៉ុណ្ណោះ គឺ ៖
-នៅថ្ងៃទី ០៣, ០៤ និង ០៥ ខែមិថុនា ឆ្នាំ ២០២២
-នៅឯផ្សារទំនើប អ៊ីអនម៉លសែនសុខ ស៊ីធី (អ៊ីអន ២) ជាន់ផ្ទាល់ដី
-ចាប់ពីម៉ោង ១០ ព្រឹក រហូតដល់ម៉ោង ៩ យប់។
លោកអ្នកដែលចូលរួមក្នុងកម្មវិធីនេះ អាចដើរទិញផលិតផលសំអាងក្នុងកម្មវិធី ជាមួយនឹងការប្រម៉ូសិនរហូតដល់ ៨០% រួមជាមួយការផ្សងសំណាងដើម្បីយករង្វាន់តាមស្តង់ផលិតផលនីមួយៗ។ ជាពិសេសទៅទៀត ក៏មានការចូលរួមពីផលិតផលសំអាងជាច្រើនរយមុខពីប្រ៊ែនល្បីៗទាំងក្នុង និង ក្រៅស្រុក ដែលសុទ្ធសឹងតែជាផលិតផលដែលមានគុណភាពខ្ពស់ ដែលមានដូចជា EEW9, EEBlack9, Yve Rocher, Kirisu, GMS cosmetic, Neat shoes, Harry milk, Mary bondle, Momo, The Katy corner, Absolute newyork, Madam K និង ផ្សេងៗទៀត។
ជាមួយគ្នានេះដែរ រាល់ការជាវផលិតផលសំអាងណាមួយ ពីខាងស្តង់នៃកម្មវីធី ចាប់ពី ២០ ដុល្លារឡើងទៅ នឹងមានឱកាសបង្វិលកងយករង្វាន់ Free Free ពីខាងកម្មវិធីរបស់យើងថែមទៀតផង។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក Facebook page ផ្លូវការ ពិព័រណ៍នារី (Ladies’ Fair) ឬ លេខទូរស័ព្ទ 096 900 3628 ឬ 076 333 1862៕