ចាំមើល! សួស វីហ្សា នឹងធ្វើបានល្អកម្រិតណាក្នុងកម្មវិធីលំដាប់ពិភពលោកមួយនេះ
ក្រឡេកមកមើលតារាចម្រៀងរូបស្រស់សោភាសំឡេងផ្អែមស្រទន់កញ្ញា សួស វីហ្សា នឹងត្រូវចូលខ្លួនមកធ្វើជាគណកម្មការសម្រាប់កម្មវិធីប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក “The Voice Kids Cambodia” ដែលនឹងធ្វើការចាក់ផ្សាយនៅថ្ងៃស្អែកនេះហើយគឺ ថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០១៨ នេះហើយ ។
តាមរយៈកម្មវិធីដ៏ល្បីល្បាញនេះគ្រប់គ្នាកំពុងតែរង់ចាំមើលថាការងារក្នុងនាមជាគ្រូបង្វឹកក្នុងកម្មវិធីដ៏ល្បីល្បាញពេញពិភពលោកដែលកញ្ញា សួស វីហ្សា នឹងត្រូវរ៉ាប់រងជាលើកទីមួយនេះនឹងទទួលបានផ្កែផ្កាយ៉ាងណា? ហើយនឹងមកដក់ក្នុងពេលដ៏ខ្លីខាងមុខនេះហើយ ។
ដូច្នេះសូមរង់ចាំទស្សនាទាំងអស់គ្នា! ហើយថាតើកញ្ញានឹងធ្វើបានល្អយ៉ាងណានោះ គឺយប់ស្អែកនេះវេលាម៉ោង ៨ យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV ៕