Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 Mayura ចូលរួមការងារសង្គមតាមរយៈកម្មវិធីរត់ដើម្បីមនុស្សធម៌ ISF Superhero Fun Run
អត្ថបទក្រុមហ៊ុន

Mayura ចូលរួមការងារសង្គមតាមរយៈកម្មវិធីរត់ដើម្បីមនុស្សធម៌ ISF Superhero Fun Run

អត្ថបទដោយ​៖ ក្រុមហ៊ុន មេសា ២២, ២០២២

ភ្នំពេញ៖ អង្គការផ្កាយសមុទ្ររៀបចំកម្មវិធីរត់សប្បុរសធម៌ជាលើកដំបូងនៅកោះដាច់ដែលនឹងប្រព្រឹត្តិ ទៅនៅ ថ្ងៃអាទិត្យ ទី០១ ខែឧសភា ឆ្នាំ ២០២២ វេលាម៉ោង៦:៣០នាទីព្រឹក ដល់ម៉ោង ៩:០០ នាទីព្រឹកខាងមុខនេះ។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរ ជ្រើសរើសការលេងកីឡាបន្ទាប់ពីសម្រាកពីការងារ ក៏ដូចជាជួយគាំទ្រសិស្ស ៧០០ នាក់នៅ អង្គការផ្កាយសមុទ្រដើម្បីទទួលបានការអប់រំល្អមួយ។

ដោយមើលឃើញពីអត្ថប្រយោជន៍ដ៏ល្អនៃកម្មវិធីនេះទៅកាន់ប្រជាពលរដ្ឋខ្មែរ និងកុមារក្រីក្រជាច្រើនរូប ក្រុមហ៊ុន Mayura ដែលជាទីផ្សារអនឡាញ ជាទីទុកចិត្តធំបំផុតក្នុងប្រទេសកម្ពុជា សម្រាប់អ្នកទិញ និងអ្នកលក់បានចូលរួមឧបត្ថម្ភក្នុងកម្មវិធីរត់ដើម្បីសប្បុរសធម៌ ISF Superhero Fun Run នេះ។

លោក Paul Kim ដែលជាប្រធានផលិតផលក្រុមហ៊ុន Mayura បានដឹងថា ៖ «Mayura មិនត្រឹមតែជាក្រុមហ៊ុនពាណិជ្ជកម្មអនឡាញដែលជួយអាជីវកម្មតូចៗប៉ុណ្ណោះទេ តែយើងក៏ជាក្រុមហ៊ុនដែលចូលរួម និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរចូលរួមការងារ សង្គម តាមរយៈកម្មវិធីផ្សេងៗដូចជាកម្មវិធីរត់ដើម្បីសប្បុរសធម៌ ISF Superhero Fun Run នេះផងដែរ»។ រីឯអ្នកស្រី ជួប វិច្ឆិកាដែលជាប្រធានអង្គការផ្កាយសមុទ្របានសម្តែងក្តីរីករាយក្រោមការឧបត្ថម្ភ សហការពីក្រុមហ៊ុន Mayura ផងដែរ។

ដោយឡែក កម្មវិធីរត់ ISF Superhero Fun Run បានបើកឲ្យប្រជាពលរដ្ឋខ្មែរទាំងអស់អាចចុះ ឈ្មោះចូលរួមរត់ដោយតម្លៃសំបុត្រសម្រាប់ 10km តម្លៃ $15 និង 5km តម្លៃ $10។ លោកអ្នកអាចចុះឈ្មោះតាមរយៈតំណរភ្ជាប់នេះ https://forms.gle/4pmXorCqf41eqxbQ9 ។សម្រាប់ព័ត៌មានលម្អិតអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ ៖ 098 977 981។

អំពីអង្គការផ្កាយសមុទ្រកម្ពុជា

អង្គការផ្កាយសមុទ្រកម្ពុជា គឺជាមូលនិធិកម្ពុជាមួយដែលទទួលបានពានរង្វាន់ និង មានបទពិសោធជាង ១៥ ឆ្នាំក្នុងការប្រើប្រាស់ការអប់រំ កីឡា និង គម្រោងអភិវឌ្ឍន៍សហគមន៍ ដើម្បីជួយកុមារងាយរង គ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ។ កិច្ចគាំទ្រផ្តោតលើសហគមន៍ របស់អង្គការនេះត្រូវបានធ្វើឡើងដោយបុគ្គលិកកម្មវិធី ដែលមានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការធ្វើ ការយ៉ាងជិតស្និតជាមួយនឹងអាជ្ញាធរមូលដ្ឋាន ដើម្បីនាំឲ្យមានផ្លាស់ប្តូរប្រកបដោយនិរន្តរភាពនៅក្នុង រាជធានីភ្នំពេញ និង ក៏ដូចជាប្រទេសកម្ពុជាទាំងមូល ។

សព្វថ្ងៃនេះ កម្មវិធីរបស់យើងកំពុងធ្វើការជាមួយសិស្សានុសិស្សចំនួនជាង ៧០០ នាក់ តាមរយៈកម្មវិធី អប់រំ ដោយផ្តល់ឲ្យពួកគេនូវការសិក្សាពីថ្នាក់ពន្លឿនរហូតដល់ថ្នាក់បឋមសិក្សា មធ្យមសិក្សា ឧត្តម សិក្សា និងរហូតដល់ពួកគេមានការងារធ្វើ។ កុមារក្រីក្រនៅទីក្រុងភ្នំពេញ ដែលមិនធ្លាប់បានចូល រៀនទទួលបានឱកាសសិក្សាកម្មវិធីសិក្សាជាតិដែលតម្រូវឲ្យពួកគេរៀនពីរថ្នាក់ក្នុងឆ្នាំតែមួយរហូត ដល់ពួកគេអាចចូលរៀនថ្នាក់ ដែលសមស្របទៅនឹងអាយុរបស់ខ្លួន ក៏ដូចជាចូលរៀននៅសាលារដ្ឋ បាន ។ សិស្សទាំងអស់ទទួលបានការ ឧបត្ថម្ភគាំទ្រជាឯកសណ្ឋានសិក្សា សម្ភារសិក្សា និង កញ្ចប់ អាហារប្រចាំខែសម្រាប់ក្រុមគ្រួសារទាំងមូល ខណៈដែលពួកគេកំពុងរៀនសូត្រនៅសាលារៀន។ បន្ថែមពីនេះទៀត សិស្សក៏ទទួលបានការប្រឹក្សាការងារ និងការគាំទ្រដទៃទៀត ដើម្បីជួយពួកគេឲ្យ ទទួលបាននូវការងារដែលមានស្ថេរភាពផងដែរ។

ការពិនិត្យតាមដាន និងវាយតម្លៃយ៉ាងល្អិតល្អន់បានរំលេចឲ្យឃើញពីតម្រូវការចាំបាច់នៃការគាំទ្រទាំង ស្រុង ដើម្បីបង្កើនលទ្ធភាពទទួលបានការអប់រំពេញលេញ ជាហេតុផលដែលធ្វើឲ្យពួកយើងធ្វើការ ជាមួយនឹងក្រុមគ្រួសារទាំងមូលដើម្បីជួយកាត់បន្ថយឧបសគ្គសង្គម និងសេដ្ឋកិច្ចផ្សេងៗ ដើម្បីធានា បានថាគ្មានគម្រោងណាមួយត្រូវដំណើរតែឯកឯងនោះទេ ។ អង្គការផ្កាយសមុទ្រកម្ពុជាធ្វើការជាមួយ នឹងអ្នកទទួលផលចំនួន ៣,០០០ នាក់ ដោយផ្តល់ឲ្យពួកគេនូវអាហារូបត្ថម្ភ ថ្នាក់អក្ខរកម្ម និងជួយរក ការងារធ្វើ ដើម្បីជួយឲ្យក្រុមគ្រួសាររបស់សិស្សមានប្រភពចំណូលមួយជាក់លាក់។

អំពី Mayura

Mayura ជាទីផ្សារឌីជីថល ដែលភ្ជាប់ទំនាក់ទំនងរវាងអ្នកលក់ និងអ្នកទិញ ដោយបង្កើតសហគមន៍ដែលប្រកបដោយទំនុកចិត្ត និងការគោរពទៅវិញទៅមក។ យើងជឿជាក់ក្នុងការធ្វើឲ្យជីវិតមនុស្យកាន់តែប្រសើរតាមរយៈការពង្រឹងសេដ្ឋកិច្ច និងការបង្កើតឱកាសអាជីវកម្ម។ យើងផ្តល់នូវភាពងាយស្រួលដល់សហគ្រិនក្នុងការទំនាក់ទំនងជាមួយអតិថិជនឲ្យកាន់តែមានប្រសិទ្ធិភាព។

ការចូលរួមក្នុងកម្មវិធីរត់ដើម្បីសប្បុរសនេះ គឺជាការចូលរួមមួយក្នុង ចំណោមការចូលរួមដទៃជាច្រើនទៀត ក្នុងការងារសង្គមដោយមិនគិតប្រាក់កម្រៃ។ ការរីកចម្រើនក្នុងអំឡុងពេលចុងក្រោយនេះ បានផ្តល់ឪកាសឲ្យ Mayura ក៏ដូចជាអតិថិជន និង ដៃគូសហការរបស់យើងចូលរូម នៅក្នុងការផ្តល់ត្រលប់ទៅវិញឲ្យសហគមន៍ ដូចជាកុមារ និងប្រជាជន តាមររយៈការរួមចំណែកជាមួយអង្គការផ្កាយសមុទ្រុកម្ពុជា ក្នុងការលើកស្ទួយ និងផ្គត់ផ្គង់ទៅដល់មូលនិធិ និងចក្ខុវិស័យរបស់អង្គការផ្កាយសមុទ្រ ដែលធ្វើការជួយកុមារងាយរងគ្រោះនៅកម្ពុជា និងក្រុមគ្រួសាររបស់ពួកគេឲ្យរួចចាកផុតពីភាពក្រីក្រ៕

ព័ត៌មានថ្មីៗ
អត្ថបទក្រុមហ៊ុន

Starbucks ចាប់ដៃគូជាមួយវីងម៉ល

សីហា ១៣, ២០២២
បច្ចេកវិទ្យា

ទីបំផុត! កំពូលស្មាតហ្វូនអេក្រង់បត់ Galaxy Z Flip4 និង Galaxy

សីហា ១១, ២០២២
បច្ចេកវិទ្យា

ASUS បង្កើតព្រឹត្តិការណ៍ជួបជុំអ្នកស្រឡាញ់អេឡិចត្រូនិច និង ការដាក់តាំងបង្ហាញផលិតផលកុំព្យូទ័រស៊េរីថ្មី

សីហា ១០, ២០២២
បច្ចេកវិទ្យា

តើអ្វីដែលអ្នកចង់បានបំផុតពី OPPO Reno8 Series នៅពេលនេះ? OPPO នាំអ្នកឆ្ពោះទៅរកភាពអស្ចារ្យ

សីហា ៩, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់