Popular Magazine Popular Magazine
ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម
Edit
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • និទានព្រឺព្រួច
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
Popular Magazine Popular Magazine
  • ទំព័រដើម
  • តារា
  • សង្គម
  • យើងធ្វើបាន
  • ទៅណា
  • BongTalk
  • កូវីដ
 ក្រុមហ៊ុន វតឆ៍ អេមផាយ​ ធ្វើកម្មវិធីបើកសម្ពោធហាងសាខាទី ១២ របស់ខ្លួនជាផ្លូវការ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ
អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុន វតឆ៍ អេមផាយ​ ធ្វើកម្មវិធីបើកសម្ពោធហាងសាខាទី ១២ របស់ខ្លួនជាផ្លូវការ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ

អត្ថបទដោយ​៖ ក្រុមហ៊ុន មេសា ១១, ២០២២

ក្រុមហ៊ុន វឆត៍ អេមផាយ (Watch Empire) ជាក្រុមហ៊ុននាឡិកាដៃធំ និង ឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលបាននាំ និង ចែកចាយផ្ដាច់មុខនូវម៉ាកនាឡិកាដៃ Original រហូតដល់ទៅ ១៩ ម៉ាក ដែលសុទ្ធសឹងជាម៉ាកដែលមានការគាំទ្រលំដាប់អន្តរជាតិ។ មកទល់សព្វថ្ងៃនេះ ក្រុមហ៊ុន វឆត៍ អេមផាយ (Watch Empire) បានឈរជើងនៅលើទីផ្សារអស់រយៈពេល ៧ ឆ្នាំរួចមកហើយ ហើយថែមទាំងបានពង្រីកខ្លួនរហូតដល់ ១២ សាខា ដែលមានចំនួន ១០ សាខានៅក្នុងរាជធានីភ្នំពេញ និង ២ សាខានៅខេត្តសៀមរាប។

កាលពីថ្ងៃទី០៧ ខែមេសា ថ្មីនេះ ក្រុមហ៊ុននាឡិកាដៃ វឆត៍ អេមផាយ (Watch Empire) បានប្រារព្ធកម្មវិធីសម្ភោធហាងសាខាថ្មី ដែលជាសាខាទី ១២ របស់ខ្លួនជាផ្លូវការ នៅផ្សារទំនើបអ៊ីអនម៉លភ្នំពេញ ដែលមានដាក់តាំងលក់នាឡិកាដៃរបស់ម៉ាកល្បីៗលំដាប់អន្តរជាតិចំនួន ៧ ម៉ាករបស់ Fossil Group រួមមាន Fossil, ELLE, Michael Kors, Emporio Armani, Armani Exchange, Diesel និង Skagen Denmark។

ក្នុងកម្មវិធីដាក់សម្ពោធហាងសាខាថ្មីជាផ្លូវការនេះផងដែរ ក្រុមហ៊ុនបានធ្វើការផ្ដល់ជូនកាដូពិសេសដល់ភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ ដែលបានអញ្ជើញចូលរួមកម្មវិធីរបស់ខ្លួន។ អ្វីដែលកាន់តែពិសេស ក្រុមហ៊ុនបានរៀបចំការដើរលើកម្រាលព្រំក្រហម ជាមួយវត្តមានថ្នាក់ដឹកនាំក្រុមហ៊ុនទាំងបួនរូប។

ម៉្យាងទៀត ក៏មានការអញ្ជើញចូលរួមពីតារាកិត្តិយសចំនួនប្រាំពីររូប ដែលសុទ្ធសឹងជាតារាម៉ូដែល និង តារាសម្ដែងមានកេរ្តិ៍ឈ្មោះបោះសំឡេងក្នុងប្រទេសកម្ពុជាផងដែរ ដែលរួមមាន ៖

• កញ្ញា សេង រដ្ឋា (ខេអូអិល សហការជាមួយម៉ាកទាំង ៧ របស់ Fossil Group)

• លោក អេឡិច ចាន់ត្រា (តារាម៉ូដែល ចម្រៀង និង សម្ដែង)

• អ្នកនាង ប្រាសាទ ដាវីន (តារាម៉ូដែល)

• លោក ទឹម ជីវ៉ា (តារា ម៉ូដែល)

• កញ្ញា ពេជ្រ វត្តី (Miss Intercontinental Cambodia 2021)

• លោក ផល ពៅវិរៈ (តារាសម្ដែង និង តារាម៉ូដែល)

• លោក ចន ចាន់ដារ៉ា (តារាម៉ូដែល និង សម្ដែង)

សូមបញ្ជាក់ ទីតាំងថ្មីរបស់ Fossil Group នេះ ស្ថិតនៅក្បែរហាងលក់សម្លៀកបំពាក់ H&M និង ហាង The Face Shop ទល់មុខហាង The Nature Republic។

កុំឱ្យប្រូម៉ូសិននេះកន្លងផុតអោយសោះណា!

ព័ត៌មានថ្មីៗ
បច្ចេកវិទ្យា

របកគំហើញថ្មីជាមួយ NPU ត្រៀមដាក់បង្ហាញលើកំពូលស្មាតហ្វូន Find X5 Pro ក្នុងពេលឆាប់ៗនេះក្នុងប្រទេសកម្ពុជា!

កក្កដា ៤, ២០២២
អត្ថបទក្រុមហ៊ុន

តើមានរឿងអ្វីកើតឡើង? ហើយអ្នកណាជាស្នេហ៍ពិតរបស់ Naruto? ជា Hinata ឬ Sakura?

កក្កដា ២, ២០២២
អត្ថបទក្រុមហ៊ុន

ស្វាគមន៍គ្រួសារត្រកូល Galaxy M Series!!! ជាមួយការថែមជូនកាដូរដ៏ពិសេស ដោយគ្រាន់តែបញ្ជាការដាក់ Pre-Order

កក្កដា ១, ២០២២
អត្ថបទក្រុមហ៊ុន

ចង់បានស្បែកមុខស្អាត ភ្លឺម៉ដ្ឋ និង ទន់រលោងមែនទេ? នេះនែ៎ ថ្មី!ក្រែមលាបមុខផនស៍ សេរ៉ូម

មិថុនា ៣០, ២០២២
Popular Magazine Popular Magazine

The Base Office Space, ផ្លូវលេខ ១៩៨២ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ

០៦៩ ៥០៩ ២៩២

ទំព័រដើម
តារា
សង្គម
និទានព្រឺព្រួច
យើងធ្វើបាន
ទៅណា
BongTalk
កូវីដ

© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយប្រជាប្រិយ ហាមដាច់ខាតយកព័ត៌មានទៅផ្សាយបន្ត យើងខ្ញុំនឹងចាត់វិធានការណ៍តាមផ្លូវច្បាប់