New SCOOPY ជំនាន់ថ្មី ទាំង ២ ស៊េរី ដែលអតិថិជនបានទង្ទឹងរង់ចាំ បានដាក់លក់ជាផ្លូវការហើយ
ក្រុមហ៊ុន អិន ស៊ី អិច ដែលជាក្រុមហ៊ុននាំចូល និង ចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និង បច្ចេកវិទ្យាឈានមុខគេ រួមមានដូចជា ៖
– ម៉ូតូ Honda រថយន្ត Honda និង ម៉ាស៊ីនកសិឧស្សាហកម្ម Honda
ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងកាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ នេះ ក្រុមហ៊ុនបានចេញលក់ជាផ្លូវការម៉ូតូម៉ាក Honda New SCOOPY ស៊េរីថ្មី ក្រោមគំនិតច្នៃប្រឌិត #THE FASHIONOLOGY ដែលបង្ហាញពីភាពស៊ីវិល័យបែបទំនើប ស័ក្តិសមឥតខ្ចោះសម្រាប់យុវវ័យក្នុងយុគសម័យថ្មីនេះ ហើយរចនាដ៏ពិសេស សម្រាប់តែព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ។
សម្រាប់ New SCOOPY ជំនាន់ថ្មី ទាំង ២ ស៊េរី យើងបានបំពាក់ដោយបច្ចេកវិទ្យាទំនើបឈានមុខគេ ម៉ាស៊ីនបំពាក់ eSP ជាមួយនឹងប្រពន្ធ័បាញ់ប្រេង PGM-FI ដែលធ្វើឲ្យម៉ាស៊ីនមានចំហេះសព្វ ផ្តល់នូវអនុភាពខ្ពស់ ព្រមទាំងជួយសន្សំសំចៃប្រេងសាំង។ តួត្រូវបានអភិវឌ្ឍ ធ្វើឲ្យម៉ូតូកាន់តែមានសន្ទុះ បង្កើនតុល្យភាព និង ងាយស្រួលគ្រប់គ្រងក្នុងការបើកបរ។
បើគិតដល់ភាពឡូយឆាយឥតទាស់នោះ ប្រាកដជាធ្វើឲ្យយើងគិតដល់ New Honda SCOOPY ស៊េរី Prestige ចង្កៀងមុខ រចនារាងជារង្វង់បំពាក់ LED ជំនាន់ថ្មី ភ្លឺច្បាស់ ផ្នែកខាងមុខ និង ចំហៀង រំលេចដោយតែមថ្មី បង្កើតឡើងដោយសរសៃឆ្នូតពណ៌មាស បង្ហាញពីភាពប្រណីត កាន់ទាក់ទាញ ប្រកដោយកិត្យានុភាព។
កាន់តែរំជួលចិត្តជាមួយ New SCOOPY ស៊េរី CLUB12! បង្កើនភាពជឿជាក់របស់អ្នក បង្ហាញនូវស្ទាយដ៏លេចធ្លោបែប UNIQUE ជាមួយនឹងបច្ចេកវិទ្យាទំនើបលើសគេ ដែលយុវវ័យក្នុងយុគសម័យថ្មី ប្រាថ្នាចង់បាន។ តែមថ្មី! រចនាបែបទំនើបទាន់សម័យ ដោយមាននិមិត្តសញ្ញា CXII ដោយផ្នែកកណ្តាលរចនាបែបប៊ូតុងជាមួយផ្ទៃពណ៌ខៀវ រំលេចជាមួយ Graphic QR CODE ដែលបង្ហាញពីការឆ្ពោះទៅកាន់យុគសម័យ បច្ចេកវិទ្យា បន្ថែមជាមួយ Smart Key USB Socket ស័ក្តិសមឥតខ្ចោះជាមួយយុវវ័យសម័យ Digital។
គួរបញ្ជាក់ដែរថា អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ :
https://www.ncxhonda.com/motorcycles/kh/ACF110CBTN-2CA
https://www.ncxhonda.com/motorcycles/kh/ACF110CBTN-3CA