ក្រុមហ៊ុន យូនីលឹវើ គាំទ្រទិវាមួយម៉ោងសម្រាប់ភពផែនដី និង អំពាវនាវឲ្យមានការគិតគូរដល់សុខុមាលភាពភពផែនដី
ភ្នំពេញ ថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២២ ៖ ជាមួយគោលបំណង «ធ្វើឱ្យការរស់នៅប្រកបដោយនិរន្តរភាព» យូនីលឹវើ កម្ពុជា មានមោទកភាពក្នុងការគាំទ្រ ទិវាមួយម៉ោងសម្រាប់ភពផែនដី ដែលរៀបចំដោយក្រសួងបរិស្ថាន អង្គការ WWF កម្ពុជា ក្រសួងទេសចរណ៍ រដ្ឋបាលខេត្តមណ្ឌលគិរី មន្ទីរពាណិជ្ជកម្ម និង មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ។
«អនាគតដែលយើងប្រាថ្នា» គឺជាប្រធានបទនៃ ទិវាមួយម៉ោងសម្រាប់ភពផែនដី ឆ្នាំ ២០២២ ដើម្បីអំពាវនាវឲ្យធ្វើសកម្មភាពកាន់តែទូលំទូលាយ ៖ ដែលមនុស្សគ្រប់គ្នាមានចំណែកក្នុងការបង្កើតអនាគតថ្មីសម្រាប់មនុស្ស និង ភពផែនដី ដោយចាប់ផ្ដើមពីបុគ្គលនីមួយៗផ្លាស់ប្ដូរទៅការរស់នៅប្រកបដោយនិរន្តរភាព រហូតដល់ការជំរុញឲ្យក្រុមហ៊ុន និង រដ្ឋាភិបាល រួមគ្នាកសាងអនាគតប្រកបដោយសមធម៌ ធម្មជាតិ ភាពវិជ្ជមាន និង អនាគតដែលប្រកបដោយនិរន្តរភាព។
លោក លី សុធូ អគ្គនាយកក្រុមហ៊ុន យូនីលឹវើ ប្រចាំប្រទេសកម្ពុជា និង ឡាវ បានមានប្រសាសន៍ថា ៖ «ប្រធានបទ ទិវាមួយម៉ោងសម្រាប់ភពផែនដីនៅក្នុងឆ្នាំនេះ គឺស្របនឹងការប្តេជ្ញាចិត្តរបស់ យូនីលឹវើ ក្នុងការធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពរបស់ភពផែនដី។ នៅយូនីលឹវើ យើងជឿថាធម្មជាតិគឺជាមូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចរបស់យើង។ នេះហើយគឺជាមូលហេតុដែលយើងប្តេជ្ញាចិត្តក្នុងការជំរុញនិរន្តរភាព ក្នុងប្រតិបត្តិការអាជីវកម្មរបស់យើង និង ការប្រយុទ្ធប្រឆាំងការប្រែប្រួលអាកាសធាតុ បង្កើតឡើងវិញនូវធម្មជាតិ និង ដើម្បីរក្សាធនធានសម្រាប់មនុស្សជំនាន់ក្រោយ។ ក្រុមហ៊ុន យូនីលឹវើ ប្តេជ្ញាចំពោះការកាត់បន្ថយទាំងស្រុងនូវការបំភាយឧស្ម័នកាបូនកាប៊ូនិកនៃផលិតផលទាំងអស់របស់យើងត្រឹមឆ្នាំ ២០៣៩ និង ធានាថាកញ្ចប់ផ្លាស្ទិចរបស់ផលិតផលយើង អាចប្រើប្រាស់ឡើងវិញ អាចកែច្នៃឡើងវិញ និង ការអាចរលាយដោយខ្លួនឯង ១០០ ភាគរយ នៅត្រឹមឆ្នាំ ២០២៥»។
ការប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដីនៅក្នុងឆ្នាំនេះ រួមមានសកម្មភាពជាច្រើនដូចជា ៖ ការសម្តែងរបាំជនជាតិដើមភាគតិច ការរត់ម៉ារ៉ាតុង (រត់ដើម្បីធម្មជាតិ និង អនាគត) ការបិទភ្លើងមួយម៉ោង ការតាំងពិព័រណ៍នៅខេត្តមណ្ឌលគិរី និង យុទ្ធនាការឌីជីថលរយៈពេល ១ ខែ ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីធម្មជាតិ វប្បធម៌ ទេសចរណ៍ និង និរន្តរភាព ដោយមានការគាំទ្រពីសំណាកទាំងស្ថាប័នឯកជន និង ស្ថាប័នរដ្ឋ។
ក្រុមហ៊ុន យូនីលឹវើ នៅក្នុងប្រទេសកម្ពុជា បានចូលរួមយុទ្ធនាការឌីជីថលនេះ ដោយការចែករំលែកសារពីអគ្គនាយកក្រុមហ៊ុនរបស់ពួកយើង និង ការបិទភ្លើងមួយម៉ោងនៅក្រុមហ៊ុន ដើម្បីរំលឹកដល់បុគ្គលិករបស់យើងអំពីយុទ្ធនាការដ៏សំខាន់នេះ និង ការប្រារព្ធទិវាមួយម៉ោងសម្រាប់ភពផែនដីនៅថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២។
ក្រុមហ៊ុន យូនីលឹវើ មានសេចក្តីសោមនស្សរីករាយក្នុងការគាំទ្រយុទ្ធនាការជំរុញទឹកចិត្តមនុស្សឲ្យធ្វើសកម្មភាពដើម្បីធម្មជាតិ និង ភពផែនដីរបស់យើង។ ក្នុងឆ្នាំ ២០២០ យូនីលឹវើ បានប្រកាសពីការប្តេជ្ញាចិត្តថាម៉ាកយីហោរបស់យើងកំពុងវិនិយោគរួមគ្នានូវទឹកប្រាក់ចំនួន ១ ពាន់លានអឺរ៉ូ សម្រាប់មូលនិធិអាកាសធាតុ និង ធម្មជាតិ ជាគំនិតផ្តួចផ្តើម ដែលពួកយើងនឹងប្រើប្រាស់សម្រាប់រយៈពេល ១០ ឆ្នាំ ដើម្បីការពារ និង កែលម្អសុខុមាលភាពរបស់ភពផែនដី រួមមាន ៖ ការរក្សាធនធានទឹក ការការពារសត្វព្រៃ និង ការកាត់បន្ថយនូវការបំភាពឧស្ម័នកាបូន។
លោក លី សុធូ បន្ថែមថា ៖ «ធម្មជាតិគឺជាប្រព័ន្ធទ្រទ្រង់ជីវិតសកលរបស់យើង។ យើងពឹងផ្អែកទាំងស្រុងលើវា ដូច្នេះយើងត្រូវចាត់វិធានការដើម្បីការពារ និង បង្កើតធម្មជាតិឡើងវិញ។ នៅ យូនីលឹវើ យើងយកចិត្តទុកដាក់លើភពផែនដីរបស់យើង។ យើងបានបណ្តាក់ទុនក្នុងការស្រាវជ្រាវរកសារធាតុផ្សំបៃតង នៅក្នុងផលិតផលរបស់យើង។ សារធាតុ Biosurfactants ត្រូវបានសាកល្បងដោយជោគជ័យសម្រាប់ផលិតផលសាប៊ូលានចានសាន់ឡៃ ហើយដបរបស់វាត្រូវបានផលិតចេញទាំងស្រុងពីប្លាស្ទិក PCR ដែលបានគិតគូរដល់សុខុមាលភាពរបស់ភពផែនដី»។
សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ពួកយើង៖ https://www.facebook.com/UnileverCambodia1
អំពីក្រុមហ៊ុនយូនីលឹវើ
ក្រុមហ៊ុន យូនីលឹវើកម្ពុជា ជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេនៅកម្ពុជា និង បានចុះបញ្ជីជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្មតាំងពីឆ្នាំ ២០០៣។ បច្ចុប្បន្ននេះ យើងបានបម្រើអ្នកប្រើប្រាស់ជាង ១៦ លាននាក់ ក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ ជាមួយនឹងម៉ាកផលិតផលជាង ២០ មុខរាប់តាំងពីផលិតផលថែរក្សាសម្រស់ ផលិតផលចំណីអាហារចាំបាច់ ភេសជ្ជៈ ផលិតផលប្រើប្រាស់ក្នុងផ្ទះ រួមនឹងម៉ាកល្បីៗដូចជា ៖ Dove វីសូពិសេស សាប៊ូសាន់ឡៃ សាប៊ូ Clear សាប៊ូសាន់ស៊ីល និង ខ្នរ ជាដើម។
យូនីលឹវើ គឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសជាង ១៩០ ដោយបានបង្កើតការលក់ គិតជាទឹកប្រាក់ប្រមាណ ៥២,៤ ប៊ីលានអឺរ៉ូ កាលពីឆ្នាំ ២០២១។
យូនីលឹវើ កម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រេចឲ្យបាននូវចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីក្លាយជាក្រុមហ៊ុនអាជីវកម្មឈានមុខគេប្រកបដោយនិរន្តរភាព និង បង្ហាញពីគំរូអាជីវកម្មដែលដឹកនាំប្រកប ដោយគោលបំណង និង សមស្របទៅអនាគត ជំរុញឱ្យមានដំណើរការល្អលើសគេ និង កំណើនប្រកបដោយនិរន្តរភាព និង ការទទួលខុសត្រូវ ដែលបានគិតគូរទៅដល់ការលើកកម្ពស់សុខុមាលភាពភពផែនដី សុខុមាលភាពមនុស្សជាតិ ចូលរួមចំណែកក្នុងពិភពលោកមួយដែលមានលក្ខណៈស្មើរភាព និង ការទទួលស្គាល់ភាពចម្រុះនៃសង្គម។
ក្នុងនាមជាក្រុមហ៊ុនដែលដឹកនាំប្រកបដោយគោលបំណង យើងជឿថាម៉ាកយីហោដែលមានគោលបំណងនឹងរីកចម្រើន ក្រុមហ៊ុនដែលមានគោលបំណងនឹងគង់វង្សយូរអង្វែង ហើយមនុស្សដែលមានគោលបំណងនឹងអភិវឌ្ឍ។ ដូច្នេះហើយ នៅយូនីលឹវើ កម្ពុជា យើងបានផ្តល់អាទិភាពចម្បងទៅលើបុគ្គលិក ការពារការងារ និង ជីវភាពរស់នៅរបស់ពួកគាត់ រក្សាសុវត្ថិភាព និង សុខុមាលភាព កសាងសមត្ថភាព ផ្តល់រង្វាន់ដល់បុគ្គលិករបស់យើងតាមរយៈការទទួលស្គាល់ភាពចម្រុះ និង ភាពរួមបញ្ចូលគ្នា ដើម្បីសម្រេចឲ្យបាននូវគោលបំណងរបស់យើងគឺ «ធ្វើឱ្យការរស់នៅ ប្រកបដោយនិរន្តរភាពជារឿងធម្មតា»។
ក្នុងនាមជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវ យើងមានចំណែកធ្វើឲ្យមានផលជាវិជ្ជមាន ដល់ជីវិតប្រជាពលរដ្ឋកម្ពុជាចំពោះការរួមចំណែកដ៏លេចធ្លោនៅក្នុងការអនុវត្តកាតព្វកិច្ចបង់ពន្ធរបស់ពួកយើង។ លើសពីនេះ ពួកយើងបានឈានមុខគេក្នុងការជួយគាំទ្ររាជរដ្ឋាភិបាល និង ស្ថាប័ននានា ចាប់តាំងពីមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះ យូនីលឹវើ បានបរិច្ចាកផលិតផលចំណីអាហារចាំបាច់ ផលិតផលថែរក្សាអនាម័យ និង ឧបករណ៍ជំនួយដង្ហើមគិតជាទឹកប្រាក់ប្រមាណ ៦១៥ លានរៀល ឬ ស្មើនឹង ១៥០,០០០ ដុល្លារអាមេរិក ដល់ស្ថាប័ននានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នៅក្នុងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលឹវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ https://www.unilever.com/ ។
សម្រាប់ការសាកសួរព័ត៌មាន
លោក គាំ ទីវា ប្រធានគ្រប់គ្រងកិច្ចការទំនាក់ទំនងសាធារណៈ
Email : tivea.koam@unilever.com
HP: +855 10 944 544