បទពិសោធថ្មីបែបជប៉ុន ជាមួយនឹង «វីសូពិសេស» ក្នុងរដូវផ្ការីកសាគូរ៉ា
ភ្នំពេញ ថ្ងៃទី ១៦ ខែមីនា ឆ្នាំ ២០២២ ៖ ថ្មីៗនេះម្សៅសាប៊ូវីសូពិសេស បាននាំនារី BA ដ៏ស្រស់ស្អាតជាមួយការតុបតែងខ្លួន និង ស្លៀកពាក់បែបជានារីជប៉ុន ទៅជួបជាមួយអតិថិជនតាមតូបលក់ នៅផ្សារធំៗក្នុងខេត្តសៀមរាប និង ខេត្តបាត់ដំបង ហើយនេះជាផ្នែកមួយនៃយុទ្ធនាការណ៍ផ្សព្វផ្សាយអំពីផលិតផលថ្មី ដែលមានឈ្មោះថា «វីសូពីសេស ទឹកអប់សាគូរ៉ា» ដើម្បីជួយឲ្យអតិថិជនដែលស្វែងរកនូវផលិតសាប៊ូបោកសម្លៀកបំពាក់មានគុណភាពល្អឲ្យបានស្គាល់បន្ថែមអំពីអត្ថប្រយោជន៌នៃផលិតផលប្រទេសថៃដ៏ថ្មីសន្លាងមួយនេះ ដែលទើបនឹងមានលក់ក្នុងទីផ្សារប្រទេសកម្ពុជា។
តាមរយៈសកម្មភាពនេះ នារី BA បានផ្តល់នូវក្រដាសដែលមានបាញ់ក្លិនទឹកអប់សាគូរ៉ានៃសាប៊ូវីសូពិសេសទឹកអប់សាគូរ៉ា ដើម្បីឲ្យម្ចាស់តូប ក៏ដូចជាអតិថិជនអាចសាកល្បងហិតក្លិននៃផលិតផលថ្មីមួយនេះ ព្រមទាំងមានជាកាដូសាប៊ូវីសូពិសេសកញ្ចប់តូចសម្រាប់ចែកជូនដល់ពួកគាត់ផងដែរ ដើម្បីសាកល្បងប្រើប្រាស់ និង ទទួលយកនូវបទពិសោធថ្មីពីខាងសាប៊ូវីសូពិសេសទឹកអប់សាគូរ៉ា។
គួរបញ្ជាក់ផងដែរថា ផលិតផលសាប៊ូវីសូពិសេសទឹកអប់សាគូរ៉ាថ្មីនេះ មានលក្ខណៈពិសេសជាច្រើនដូចជា ៖ ជួយកម្ចាត់ស្នាមប្រឡាក់បានល្អ ធ្វើឲ្យសម្លៀកបំពាក់សស្អាតភ្លឺចែងចាំង ជួយឲ្យសម្លៀកបំពាក់មានក្លិនក្រអូបដូចទឹកអប់សាគូរ៉ាជប៉ុន។ ជាពិសេសគឺសាប៊ូវីសូពិសេសចង់ឲ្យអ្នកប្រើប្រាស់ទទួលបាននូវសាប៊ូបោកសម្លៀកបំពាក់មួយដែលផ្ដល់នូវភាពជឿជាក់ជាមួយក្លិនក្រអូប និង រូបមន្តសស្អាតភ្លឺចែងចាំង ព្រមទាំងមិនកាត់ដៃអ្នកប្រើប្រាស់ និង ជាគុណភាពនៃផលិតផលប្រទេសថៃផងដែរ។
អ្នកស្រី សំ សុជាតា ប្រធានផ្នែកផលិតផលសម្អាតគេហដ្ឋាននៃក្រុមហ៊ុន យូនីលឹវើ ប្រចាំប្រទេសកម្ពុជា និង ឡាវ បានថ្លែងថា ៖ «ជាមួយផលិតផលដ៏ថ្មីនេះ អតិថិជនរបស់យើងនឹងអាចទទួលបានផលិតផលដែលមានគុណភាពខ្ពស់ក្នុងការបោកសម្អាតសម្លៀកបំពាក់ឲ្យបានស្អាត និង មានក្លិនក្រអូបជាប់បានយូរ ដែលផ្ដល់ទំនុកចិត្ត និង ភាពជឿជាក់លើខ្លួនឯង»។
សាប៊ូវីសូពិសេសទឹកអប់សាគូរ៉ា ត្រូវបានដាក់លក់កាលពីចុងខែមករាកន្លងមកនេះ ហើយក៏ទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកប្រើប្រាស់ផងដែរ។ សម្រាប់អតិថិជន ដែលមិនទាន់សាកល្បងជាវផលិតនេះ សូមកុំភ្លេចស្វែងរកផលិតនៅតាមតូបក៏ដូចជាហាងទំនើបផ្សេងៗក្នុងប្រទេសកម្ពុជាផងដែរ។
កន្លងមកសាប៊ូវីសូពិសេស ក៏បានដាក់លក់នូវ វីសូពិសេសទឹកអប់ប្រទេសបារាំង សម្រាប់អតិថិជនដែលចូលចិត្តក្លិនក្រអូបធ្ងន់ខ្លាំង ហើយសម្រាប់អតិថិជនដែលចូលចិត្តក្លិនក្រអូបតែបែបស្រាលស្រទន់ វីសូពិសេសទឹកអប់សាគូរ៉ាថ្មីនេះ នឹងក្លាយជាមិត្តសម្លាញ់របស់អ្នកក្នុងការបោកគក់សម្លៀកបំពាក់ឲ្យមានក្លិនក្រអូបបែបផ្កាស្រស់ស្រាយនៃផ្កាសាគូរ៉ាពីប្រទេសជប៉ុន។
អំពីក្រុមហ៊ុនយូនីលឹវើ
ក្រុមហ៊ុន យូនីលឹវើកម្ពុជា ជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេនៅកម្ពុជា និង បានចុះបញ្ជីជាផ្លូវការជាមួយក្រសួងពាណិជ្ជកម្មតាំងពីឆ្នាំ ២០០៣។ បច្ចុប្បន្ននេះ យើងបានបម្រើអ្នកប្រើប្រាស់ជាង ១៦ លាននាក់ ក្នុងប្រទេសកម្ពុជាជារៀងរាល់ថ្ងៃ ជាមួយនឹងម៉ាកផលិតផលជាង ២០ មុខរាប់តាំងពីផលិតផលថែរក្សាសម្រស់ ផលិតផលចំណីអាហារចាំបាច់ ភេសជ្ជៈ ផលិតផលប្រើប្រាស់ក្នុងផ្ទះ រួមនឹងម៉ាកល្បីៗដូចជា ៖ Dove វីសូពិសេស សាប៊ូសាន់ឡៃ សាប៊ូ Clear សាប៊ូសាន់ស៊ីល និង ខ្នរ ជាដើម។
យូនីលឹវើ គឺជាក្រុមហ៊ុនផលិតទំនិញប្រើប្រាស់ឈានមុខគេមួយរបស់ពិភពលោក ដែលកំពុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួនក្នុងប្រទេសជាង ១៩០ ដោយបានបង្កើតការលក់ គិតជាទឹកប្រាក់ប្រមាណ ៥០,៧ ប៊ីលានអឺរ៉ូ កាលពីឆ្នាំ ២០២០។
យូនីលឹវើកម្ពុជា ប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការជួយសម្រេចឲ្យបាននូវចក្ខុវិស័យរបស់ក្រុមហ៊ុន ដើម្បីក្លាយជាក្រុមហ៊ុនអាជីវកម្មឈានមុខគេប្រកបដោយនិរន្តរភាព និង បង្ហាញពីគំរូអាជីវកម្មដែលដឹកនាំប្រកប ដោយគោលបំណង និង សមស្របទៅអនាគត ជំរុញឱ្យមានដំណើរការល្អលើសគេ និង កំណើនប្រកបដោយនិរន្តរភាព និង ការទទួលខុសត្រូវ ដែលបានគិតគូរទៅដល់ការលើកកម្ពស់សុខុមាលភាពភពផែនដី សុខុមាលភាពមនុស្សជាតិ ចូលរួមចំណែកក្នុងពិភពលោកមួយដែលមានលក្ខណៈស្មើភាព និង ការទទួលស្គាល់ភាពចម្រុះនៃសង្គម។
ក្នុងនាមជាក្រុមហ៊ុនដែលដឹកនាំប្រកបដោយគោលបំណង យើងជឿថាម៉ាកយីហោដែលមានគោលបំណងនឹងរីកចម្រើន ក្រុមហ៊ុនដែលមានគោលបំណងនឹងគង់វង្សយូរអង្វែង ហើយមនុស្សដែលមានគោលបំណងនឹងអភិវឌ្ឍ។ ដូច្នេះហើយ នៅយូនីលឹវើកម្ពុជា យើងបានផ្តល់អាទិភាពចម្បងទៅលើបុគ្គលិក ការពារការងារ និង ជីវភាពរស់នៅរបស់ពួកគាត់ រក្សាសុវត្ថិភាព និង សុខុមាលភាព កសាងសមត្ថភាព ផ្តល់រង្វាន់ដល់បុគ្គលិករបស់យើងតាមរយៈការទទួលស្គាល់ភាពចម្រុះ និង ភាពរួមបញ្ចូលគ្នា ដើម្បីសម្រេចឲ្យបាននូវគោលបំណងរបស់យើងគឺ «ធ្វើឱ្យការរស់នៅ ប្រកបដោយនិរន្តរភាពជារឿងធម្មតា»។
ក្នុងនាមជាក្រុមហ៊ុនដែលមានទំនួលខុសត្រូវ យើងមានចំណែកធ្វើឲ្យមានផលជាវិជ្ជមាន ដល់ជីវិតប្រជាពលរដ្ឋកម្ពុជាចំពោះការរួមចំណែកដ៏លេចធ្លោនៅក្នុងការអនុវត្តកាតព្វកិច្ចបង់ពន្ធរបស់ពួកយើង។ លើសពីនេះ ពួកយើងបានឈានមុខគេក្នុងការជួយគាំទ្ររាជរដ្ឋាភិបាល និង ស្ថាប័ននានា ចាប់តាំងពីមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសកម្ពុជា។ រហូតមកដល់ពេលនេះ យូនីលឹវើ បានបរិច្ចាគផលិតផលចំណីអាហារចាំបាច់ ផលិតផលថែរក្សាអនាម័យ និង ឧបករណ៍ជំនួយដង្ហើមគិតជាទឹកប្រាក់ប្រមាណ ៦១៥ លានរៀល ឬ ស្មើនឹង ១៥០,០០០ ដុល្លារអាមេរិក ដល់ស្ថាប័ននានាដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត នៅក្នុងប្រទេសកម្ពុជា។
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនយូនីលឹវើ និង ម៉ាកផលិតផលរបស់យើងខ្ញុំ សូមចូលទៅកាន់គេហទំព័រ www.unilever.com ។
សម្រាប់ការសាកសួរព័ត៌មាន ៖ លោក គាំ ទីវា ប្រធានគ្រប់គ្រងកិច្ចការទំនាក់ទំនងសាធារណៈ Email: tivea.koam@unilever.com HP: +855 10 944 544៕