កូកា-កូឡា អបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរជាមួយនឹងយុទ្ធនាការ «សិរីសួស្តីចូលផ្ទះរីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ»
ភ្នំពេញ ថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២២ ៖ ភេសជ្ជៈ កូកា-កូឡា ដែលជាម៉ាកយីហោភេសជ្ជៈពេញនិយមបំផុតនៅប្រទេសកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរជាមួយនឹងយុទ្ធនាការ «សិរីសួស្តីចូលផ្ទះរីករាយបុណ្យចូលឆ្នាំថ្មី ប្រពៃណី ខ្មែរ» ពោលគឺជាយុទ្ធនាការឆ្នាំថ្មីមួយដែលត្រូវបានប្រារព្ធធ្វើឡើងជាមួយភាពរីករាយពិតប្រាកដរបស់សហគមន៍ និង ការជួបជុំគ្នា។
លោក មាស វុត្ថា នាយកផ្នែកលក់ និង ពាណិជ្ជកម្ម នៃក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានប្រសាសន៍ថា ៖ «យើងភាគច្រើនក្នុងប្រទេសកម្ពុជាបានធំធាត់ឡើងជាមួយភេសជ្ជៈ កូកា-កូឡា។ ក្នុងនាមជាម៉ាកយីហោមួយ យើងទទួលស្គាល់ថា យើងពិតជាមានសំណាងណាស់ដែលមានឱកាសស្ថិតនៅតុអាហាររួម និង មានឱកាសឃើញទិដ្ឋភាពរីករាយពិតប្រាកដរបស់អ្នកញុំា ជាពិសេសភាពរីករាយក្នុងរដូវបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ តាមរយៈការទទួលទានអាហារ ជាមួយភេសជ្ជៈកូកា-កូឡាជុំគ្នានេះ យើងទាំងអស់គ្នាទទួលបានភាពរីករាយ និង ការផ្សាភ្ជាប់ទំនាក់ទំនងជាមួយនឹងមនុស្សជាទីស្រឡាញ់ មិនថាក្នុងន័យមិត្តភាព ឬ សហគមន៍»។
បន្ថែមពីលើយុទ្ធនាការនេះ សិល្បករ និង តារាល្បីៗ នឹងបង្ហាញខ្លួនតំណាងឱ្យកូកា-កូឡាក្នុងព្រឹត្តិការណ៍ «ភូមិសិរីសួស្តីកូកា-កូឡា» នៅតាមទីតាំង ដើម្បី «នាំមកវិញនូវភាពសប្បាយរីករាយ និង ល្បែងប្រជាប្រិយប្រពៃណីជាតិ» នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង។
សិល្បករ និង តារាល្បីៗ នឹងចូលរួមលេងល្បែងប្រជាប្រិយដែលមានដូចជា ៖ បោះអង្គុញ លាក់កន្សែង ដណ្ដើមស្លឹកឈើ ចោលឈូង វាយក្អម និង ទាញព្រ័ត្រ។ ទន្ទឹមនឹងនេះ ក៏មានឱកាសថតរូប Selfie ជុំគ្រួសារ ដែលរូបនោះនឹងបង្ហាញផ្ទាល់លើអេក្រង់ LED នៅផ្សារទំនើបផងដែរ។
លើសពីនេះ សិល្បករ សិល្បការិនី និង តារាល្បីៗមានឈោ្មះបោះសំឡេងនៅព្រះរាជាណាចក្រកម្ពុជា ក៏នឹងមានវត្តមានក្នុងការប្រគុំតន្ត្រី ផងដែរ។ សិល្បករ និង តារាល្បីៗ នឹងអញ្ជើញចូលរួម «ភូមិសិរីសួស្តីកូកា-កូឡា» នៅតាមទីតាំងកម្មវីធីដូចកាលវិភាគខាងក្រោម ៖
• ផ្សារ K-Mall ចាប់ពីថ្ងៃទី ២៥ ដល់ ២៧ ខែមីនា ពីម៉ោង ៩ ព្រឹក ដល់ ៩ យប់
• ផ្សារទំនើបអ៊ីអន សែនសុខ ចាប់ពីថ្ងៃទី ១ ដល់ ៣ ខែមេសា ពីម៉ោង ៩ ព្រឹក ដល់ ៩ យប់
• ផ្សារទំនើប Exchange Square ចាប់ពីថ្ងៃទី ៨ ដល់ ១០ ខែមេសា ពីម៉ោង ៩ ព្រឹក ដល់ ៩ យប់
ទស្សនៈនៃ «សិរីសួស្តីចូលផ្ទះរីករាយបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ» របស់ភេសជ្ជៈ កូកា-កូឡា ជឿថា ភាពរីករាយអាចកើតមាននៅគ្រប់ទីកន្លែង។ ភាពរីករាយអាចកើតមានទោះក្នុងពេលវេលាដ៏ស្ងប់ស្ងាត់ ក៏អាចកើតមានក្នុងពេលវេលាអូអ៊រនៃការប្រារព្ធពិធីធំៗ។ ភាពរីករាយ ក៏អាចកើតឡើងនៅពេលយើងទទួលបានបទពិសោធថ្មី និង ការចងចាំណាមួយដែលនឹកស្មានមិនដល់។ ភាពរីករាយកើតមានពិតប្រាកដ នៅពេលអ្នកនៅជាមួយមនុស្សជាទីស្រឡាញ់ ក៏ដូចជាជាមួយសហគមន៍របស់យើង មិនថាទំនាក់ទំនងទាំងនេះកើតឡើងដោយផ្ទាល់ ឬតាមរយៈអនឡាញនោះទេ។
ក្រុមហ៊ុន កូកា-កូឡា កម្ពុជា មានសកម្មភាពជាច្រើនសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ។ សូមចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មីជាមួយនឹងយុទ្ធនាការ #Bring Home the Magic និង សូមរីករាយជាមួយអ្នកជុំវិញខ្លួនក្នុងឱកាសនេះ ធ្វើឱ្យពេលវេលានេះពោរពេញដោយភាពរីករាយពិតប្រាកដ។ ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ #ភាពរីករាយដ៏ពិតប្រាកដ #CocaColaKH)។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)
ជាក្រុមហ៊ុនភេសជ្ជៈគ្មានជាតិស្រវឹង ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ឬ កូកា-កូឡាកម្ពុជា ជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់សម្ព័ន្ធក្រុមហ៊ុន Bottling Investments Group (BIG) ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ ១០០% របស់ក្រុមហ៊ុនកូកា-កូឡា។ កូកា-កូឡាកម្ពុជា មានមោទនភាពទទួលបានសិទ្ធិផ្ដាច់មុខពីក្រុមហ៊ុន កូកា-កូឡា និង ក្រុមហ៊ុន Monster Energy ក្នុងការផលិត ផ្គត់ផ្គង់ និង ចែកចាយផលិតផលរបស់ក្រុមហ៊ុនទាំង ២ ក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា ផ្តល់ការងារប្រមាណ ៨៥០ កន្លែង និង ការងារប្រយោលប្រមាណជាង ៨ ០០០ កន្លែង នៅក្នុងសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន។ ក្នុងនាមជាក្រុមហ៊ុនភេសជ្ជៈមួយ ក្រុមហ៊ុនកំពុងបន្តវិនិយោគលើការបង្កើតផលិតផលថ្មី ជម្រើសសំបកវេចខ្ចប់ និងជម្រើសភេសជ្ជៈប្រកបដោយគុណភាព ដែលរួមមាន ភេសជ្ជៈមានជាតិស្ករតិច និង មិនមានជាតិស្ករផងដែរ។
កូកា-កូឡាកម្ពុជា មានផលិតផលដូចជា ៖ Coca-Cola, Coca-Cola Zero, Sprite, Fanta, Schweppes Fuzetea Dasani, Samurai និងAquarius។ ក្រុមហ៊ុនប្តេជ្ញាចិត្ត ក្នុងការបង្កើតគុណតម្លៃរួមគ្នាក្នុងសហគមន៍ដែលក្រុមហ៊ុនកំពុងមានប្រតិបត្តិការអជីវកម្ម ដោយធានាថា ចីរភាពគឺជាស្នូលនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន។ កូកា-កូឡាកម្ពុជា នៅតែកំពុងបន្តកសាងសហគមន៍ដែលខ្លួនកំពុងធ្វើប្រតិបត្តិអាជីវកម្មឱ្យកាន់តែប្រសើរ និងប្រកបដោយចីរភាព។ តាំងពីឆ្នាំ១៩៩៣មក ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់រាប់លានដុល្លារលើគម្រោងសហគមន៍ជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោងនោះរួមមាន ពិភពលោកគ្មានសំរាម (World Without Waste) ការផ្តល់ទឹកស្អាតដល់សហគមន៍វិញ (Water Replenishment) ការផ្តល់សិទ្ធិអំណាចដល់ស្រ្តី (Women Empowerment) និង ការឧបត្ថម្ភជំនួយក្នុងគ្រាអាសន្ន (Emergency Relief) ជាដើម។
សម្រាប់ព័ត៌មានបន្ថែម សូមចូលលទៅកាន់គេហទំព័រ ៖ www.cbcl.com.kh ឬ ចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់យើង៖ facebook.com/CambodiaBeverageCompanyLtd។
ទំនាក់ទំនង៖
សម្រាប់ព័ត៌មានបន្ថែម៖ កញ្ញា សម្បត្តិ មុនីវរលក្ខណ៍ តាមរយៈអ៊ីមែល smunyvorleak@coca-cola.com.kh