អស់ចម្ងល់! មកតាមដានគន្លឹះនៃស្បែកភ្លឺថ្លាភ្លាមៗ និង មានសុខភាពល្អ របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា
នារីគ្រប់រូបតែងតែប្រាថ្នាចង់បានស្បែកដែលភ្លឺថ្លា និង មានសុខភាព ដែលទាំងនេះជាកត្តាជំរុញឱ្យពួកគាត់មានទំនុកចិត្តលើខ្លួនឯង ក៏ដូចជាមានការកោតសរសើរពីមនុស្សជុំវិញខ្លួន។ ការជ្រើសរើសផលិតផលដើម្បីសម្រេចបាននូវស្បែកបែបនេះ គឺមានសារសំខាន់ណាស់ ពីព្រោះសុខភាពស្បែកមានតែមួយប៉ុណ្ណោះ ដែលមិនអាចជំនួស ឬ កាត់ថ្លៃបាននោះទេ។ តើគួរជ្រើសរើសប្រើម៉ាកផលិតផលមួយណា ដែលអាចផ្តល់នូវស្បែកដែលភ្លឺថ្លា និង មានសុខភាពល្អបានយូរអង្វែង និង មិនបង្កផលប៉ះពាល់ដល់ស្បែកទៅថ្ងៃខាងមុខ?
អស់រយៈពេលជាង ១៥០ ឆ្នាំមកហើយ ដែលវ៉ាសឺលីន (Vaseline) មានវត្តមាន និង ត្រូវបានទទួលស្គាល់ថាជាម៉ាកផលិតផលថែរក្សាស្បែកដែលមានការណែនាំពីគ្រូពេទ្យជំនាញខាងសើស្បែក និងមានការជឿទុកចិត្តលើគុណភាពពីអ្នកប្រើប្រាស់ទូទាំងសកលលោក ក្នុងការផ្តល់នូវស្បែកដែលមានសុខភាពល្អ និង ភ្លឺថ្លាពីស្រទាប់ខាងក្នុង។ លើសពីនេះទៅទៀត វ៉ាសឺលីន (Vaseline) ក៏ជាម៉ាកផលិតផលលំដាប់ថ្នាក់លេខ ១ នៅលើពិភពលោក ខាងផ្នែកថែរក្សាស្បែកដងខ្លួន និង ដៃផងដែរ។ នៅប្រទេសកម្ពុជា ផលិតផលវ៉ាសឺលីន (Vaseline) មានជាប្រភេទឡេ និង សឺរ៉ូមដែលតម្រូវតាមសភាពស្បែកខុសៗគ្នា ព្រមទាំងមានកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា អ្នកនាង ឱក សុគន្ធកញ្ញា ជាអ្នកតំណាងម៉ាកផលិតផលនេះផងដែរ។ ដោយឡែក ផលិតផលសឺរ៉ូម និង ឡេវ៉ាសឺលីន (Vaseline) ដែលមានការពេញចិត្តពីអ្នកនាង ឱក សុគន្ធកញ្ញា និង មានការពេញនិយមយ៉ាងខ្លាំងពីសំណាក់នារីដែលចង់បានស្បែកភ្លឺថ្លាភ្លាមៗ និង មានសុខភាពល្អ ដោយសុវត្ថិភាព គុណភាព និងតម្លៃសមរម្យ នោះគឺ សឺរ៉ូមវ៉ាសឺលីនបរឌីថូនអាប់ (Vaseline Body Tone-Up Serum) និង ឡេវ៉ាសឺលីនអុីនស្ទែនរ៉ាឌៀន (Vaseline Instant Radiance Lotion)។ សឺរ៉ូមនិងឡេនេះមានអត្ថប្រយោជន៍ដល់ទៅ ៤ យ៉ាងក្នុងដបតែមួយ និង មានសាច់ពណ៌ផ្កាឈូកទៀតផង។ អត្ថប្រយោជន៍ទីមួយ ជួយឱ្យស្បែកភ្លឺថ្លាភា្លមៗក្រោយលាបរួច ជាមួយរូបមន្តពិសេសដែលមានឈ្មោះថាម៉ាយក្រូរីផ្លិចទ័រ (Micro Reflector) ក៏ដូចជាជួយ ឱ្យស្បែកភ្លឺថ្លាពីស្រទាប់ខាងក្នុង ជាមួយណាយអាស៊ីណាម៉ាយដ៍ (Niacinamide) និង វីតាមីនC&E។ ទីពីរ ផ្តល់សំណើមដល់ស្បែក ងាយជ្រាបចូលស្បែក និង មិនស្អិតប្រតាក។ ទីបី កាត់បន្ថយស្នាមអុជខ្មៅ និង ជួយឱ្យស្បែកមានពណ៌ស្មើគ្នាល្អ។ ទីបួន ជួយឱ្យស្បែកមានសុខភាពល្អ ថែមទាំងការពារស្បែកពីផលប៉ះពាល់នៃកាំរស្មីព្រះអាទិត្យយូវី (UV)។ ដើម្បីទទួលបានប្រសិទ្ធភាពខ្ពស់ សូមប្រើជារៀងរាល់ថ្ងៃ មួយថ្ងៃ ២ ដង ក្រោយងូតទឹកសម្អាតស្បែករួច។
ស្បែកដែលភ្លឺថ្លា និង មានសុខភាពល្អ គឺជាផ្នែកសំខាន់មួយនៃជីវិតប្រចាំថ្ងៃរបស់នារីគ្រប់រូប។ វាជួយបង្កើននូវទំនុកចិត្តលើខ្លួនឯង និង អនុញ្ញាតឱ្យនារីគ្រប់រូបបង្ហាញស្បែករបស់ពួកគាត់ មិនថាក្នុងសម្លៀកបំពាក់បែបណា និង នៅទីកន្លែងណានោះទេ។ វ៉ាសឺលីន (Vaseline) ក៏ដូចជាអ្នកនាង ឱក សុគន្ធកញ្ញា សូមលើកទឹកចិត្តនារីគ្រប់រូបឱ្យផ្តល់អាទិភាព និង ជ្រើសរើសសុខភាពស្បែករបស់ពួកគាត់ជាចម្បង និង ស្បែកដែលភ្លឺថ្លាភ្លាមៗដោយមានសុវត្ថិភាព ក៏ដូចជាស្បែកដែលភ្លឺថ្លាពីស្រទាប់ខាងក្នុង ដែលមានភាពគង់វង្សយូរអង្វែង ជាមួយនឹងរូបមន្តពិសេស គឺម៉ាយក្រូរីផ្លិចទ័រ (Micro Reflector) ដែលមានតែនៅក្នុងសឺរ៉ូមវ៉ាសឺលីនបរឌីថូនអាប់ (Vaseline Body Tone-Up Serum) និង ឡេវ៉ាសឺលីនអុីនស្ទែនរ៉ាឌៀន (Vaseline Instant Radiance Lotion) ប៉ុណ្ណោះ ជាជាងការជ្រើសរើសស្បែកដែលសស្លេកតែពីស្រទាប់ស្បែកខាងលើក្នុងរយៈពេលខ្លី និង អាចមានផលប៉ះពាល់ដល់សុខភាពស្បែកទៅថ្ងៃខាងមុខ។ នារីៗអាចរកជាវឡេ និង សឺរ៉ូមនេះបាននៅតាមទីផ្សារនានាទូទាំងប្រទេស ឬ ជាវពី Smile Shop ជាមួយប្រូម៉ូសិនពិសេស ទិញសឺរ៉ូមបរឌីថូនអាប់ ២ ដប ថែមជូនកាបូបវ៉ាសឺលីនដ៏ស្រស់ស្អាតមួយតាមរយៈ ៖ https://bit.ly/VaselineSerumLotion រហូតដល់ដំណាច់ខែមេសា ឆ្នាំ ២០២២ នេះ។ សម្រាប់ពត៌មានពីផលិតផលវ៉ាសឺលីន (Vaseline) សូមទាក់ទងទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការតាមរយៈ Vaseline (KH)៕