គ្រាន់តែឃើញសម្លៀកបំពាក់ទាំង ២ ឈុតនេះរបស់អ្នកស្រី ចន ច័ន្ទលក្ខិណា ក៏ដឹងថាកម្មវិធី Pleng Music Awards 2022 ធំសម្បើមបែបណាដែរ!
ថ្មីៗនេះគេហទំព័រហ្វេសប៊ុករបស់ Pleng បានបង្ហោះនូវវីឌីអូមួយរបស់កំពូលតារាជើងចាស់ អ្នកស្រី ចន ច័ន្ទលក្ខិណា ជាមួយនឹងសម្លៀកបំពាក់ទាំង ២ ឈុត ដែលស្អាតមើលសឹងមិនដាក់ភ្នែក សម្រាប់ចូលរួមមកវិធីដ៏អស្ចារ្យ ហើយធំជាងគេនៅកម្ពុជាដែលមានឈ្មោះថា Pleng Music Awards 2022។
ក្នុងចំណោមសម្លៀកបំពាក់ទាំង ២ ឈុតនេះ អ្នកស្រីបានបង្ហើបថា មួយគឺទុកដើរលើកម្រាព្រំក្រហមដែលមានជាលើកទីមួយនៅប្រទេសកម្ពុជាយើង។ ឯមួយសម្រាប់ការឡើងឆាកដ៏ធំរបស់កម្មវិធី Pleng Music Awards 2022 នេះផងដែរ។
Pleng ក៏បានបង្ហើបបន្ថែមថាគឺមានតារាៗ និង Influencer ជាច្រើនទៀតក៏កំពុងត្រៀមសម្លៀកបំពាក់ស្អាតៗ ដើម្បីមកចូលរួមកម្មវិធីដ៏អស្ចារ្យមួយនេះដែរ។ ត្រៀមចាំមើលឈុតដ៏អស្ចារ្យរបស់តារាៗក្នុងដួងចិត្តយើងណា មិនដឹងជាស្អាតៗ និង កក្រើកប៉ុនណាទេ Pleng Music Awards 2022 ខាងមុខនេះ!
កម្មវិធីនេះប្រគល់ពានរង្វាន់ដ៏អស្ចារ្យនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី 19 មីនា 2022 ខាងមុខនេះហើយ។
មកទស្សនា វីដេអូរបស់អ្នកស្រី ចន ច័ន្ទលក្ខិណា ដោយចុចលើលីងពណ៌ក្រហមនេះ