អស្ចារ្យ!!! ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បន្ថែមទូតសុច្ឆន្ទៈដ៏ល្បីមួយរូបទៀត
ក្រុមហ៊ុន ហនុមានប៊ែវើរីជីស (Hanuman Beverages) ដែលជាក្រុមហ៊ុនផលិតភេសជ្ជៈលំដាប់ស្តង់ដារអន្តរជាតិ និង កំពុងពេញនិយមយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាជនខ្មែរ និង កាន់តែមានសន្ទុះនៃការគាំទ្រយ៉ាងខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ បានចាប់ដៃគូជាមួយសិល្បការនីដ៏ល្បីល្បាញមួយរូប គឺកញ្ញា ទេព បូព្រឹក្ស ជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស ។
នៅក្នុងពិធីស្វាគមន៍ កញ្ញា ទេព បូព្រឹក្ស ជាទូតសុច្ឆន្ទៈផ្លូវការរបស់ក្រុមហ៊ុនហនុមាន ប៊ែវើរីជីស កាលពីថ្ងៃទី ៨ មីនា នៅផ្សារទំនើប អ៊ីអនម៉លសែនសុខនេះដែរ លោក Keekong ONG ជានាយកផ្នែកពាណិជ្ជកម្ម និង ជាតំណាងលោក Chas Geschke បានមានចំណាប់អារម្មណ៍ថា ៖ «ខ្ញុំមានមោទនភាពយ៉ាងក្រៃលែងក្នុងការប្រារព្ធទិវាអន្តរជាតិនារី និង គាំទ្រស្រ្តីនៅទូទាំងពិភពលោក ហើយជាថ្ងៃដ៏ពិសេសដែលខ្ញុំសូមឆ្លៀតឱកាសណែនាំដល់អ្នកទាំងអស់គ្នា និង អតិថិជនរបស់យើងនូវទូតសុច្ឆន្ទៈទី ២ របស់យើងគឺ កញ្ញាទេព បូព្រឹក្ស។ ខ្ញុំតែងតែនិយាយថា ភេទមិនមែនជាបញ្ហាចោទនោះទេ ភេទរបស់អ្នកមិនកំណត់នូវជំនាញវិជ្ជាជីវរបស់អ្នកឡើយ ហើយក៏មិនអាចកំណត់ថាតើអ្នកពូកែប៉ុណ្ណាដែរ។ កញ្ញា ទេព បូព្រឹក្ស គឺជាកំពូលតារាដ៏ល្បី នៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយ
គាត់ក៏តំណាងឱ្យស្រ្តីខ្មែរជំនាន់ថ្មីដ៏ខ្លាំងផងដែរ»។
ចំណែកឯ កញ្ញា ទេព បូព្រឹក្ស ក្នុងនាមជាទូតសុច្ឆន្ទៈទី ២ របស់ ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានបញ្ចេញចំណាប់អារម្មណ៍ថា ៖ «នាងខ្ញុំរីករាយក្នុងការទទួលដំណែង ជាទូតសុច្ឆន្ទៈ របស់ក្រុមហ៊ុនហនុមាន ហើយកាន់តែសប្បាយរីករាយជាងនេះទៅទៀតនោះ គឺការស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមហ៊ុនហនុមាន ដោយឈរលើឆន្ទៈ និង ការទុកចិត្តស្រឡាញ់គាំទ្រយ៉ាងពេញទំហឹងមកលើនាងខ្ញុំ»។ គួរកត់សំគាល់ឱ្យឃើញថា បច្ចុប្បន្ននេះ កញ្ញា ទេព បូព្រឹក្ស មានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ស្រទាប់យុវវ័យ ទៅលើបទចម្រៀងល្បីៗ និង ក្បាច់រាំដ៏ពិសេសៗជាច្រើនរបស់គាត់ ជាពិសេសបទចម្រៀង «វីរនារី» ឬ «Top of The Lady» ដែលមានការចូលទស្សនារាប់លានដងនៅក្នុងបណ្តាញសង្គម Facebook និង ឆានែល YouTube។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីឆ្នាំ ២០២០ មក ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានកំណត់ផែនការជាចក្ខុវិស័យវែងឆ្ងាយ ក្នុងការកសាងស្លាកសញ្ញាហនុមាន ដែលផ្តោតសំខាន់លើគុណភាពផលិតផល ស្របតាមស្តង់ដារអន្តរជាតិជាចម្បង ក៏ដូចជាយុទ្ធសាស្រ្តផ្សេងៗ ដែលនឹងនាំស្លាកសញ្ញានៃផលិតផលខ្មែរទៅលើឆាកអន្តរជាតិ។ នៅក្នុងផែនការនោះដែរ ក្រុមហ៊ុន មានបំណងរួមសហការជាមួយអ្នកដែលមានទេពកោសល្យកំពូលៗនៅក្នុងប្រទេស ដូចជា កញ្ញា ទេព បូព្រឹក្ស ដើម្បីនាំមកនូវប្រណីតភាពគ្រប់ពេលវេលាជូនដល់អ្នកគាំទ្រ ក៏ដូចជាអតិថិជនទាំងអស់របស់ ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស៕