All New Honda WAVE110 បានមកដល់ព្រះរាជាណាចក្រកម្ពុជា ជាផ្លូវការហើយ!
រាជធានីភ្នំពេញ ទី ០១ ខែមីនា ឆ្នាំ ២០២២ ៖ ក្រុមហ៊ុន NCX ដែលជាក្រុមហ៊ុននាំចូល និង ចែកចាយផ្តាច់មុខនូវផលិតផលរបស់ Honda ជាច្រើនប្រភេទដើម្បីបំពេញរាល់សេចក្តីត្រូវការរបស់អតិថិជននៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រកបដោយគុណភាពខ្ពស់ និង បច្ចេកវិទ្យាឈានមុខគេ រួមមានដូចជា៖
– ម៉ូតូ Honda រថយន្ត Honda និង ម៉ាស៊ីនកសិឧស្សាហកម្ម Honda
ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និង ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក្រុមហ៊ុនបានធ្វើការដាក់លក់ជាផ្លូវការនូវម៉ូតូម៉ាក Honda WAVE110 «POWER YOUR LUCK» ស៊េរីថ្មី ជាម៉ូតូដែលមានកម្លាំងខ្លាំងជាងមុន និង សន្សំសំចៃប្រេងសាំងកាន់តែប្រសើរជាងមុន បើប្រៀបទៅនឹង Honda WAVE ស៊េរីមុនៗ។
ឆ្នាំនេះ Honda WAVE110 «POWER YOUR LUCK» រចនាថ្មីមកថ្មីទាំងស្រុង ដោយជាមួយនឹងគុណតម្លៃនៃត្បូងនាំសំណាង និង សម្រាប់តែព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះ នឹងធ្វើឲ្យជីវិតប្រកបដោយភាពក្លៀវក្លាជាមួយកម្លាំងម៉ាស៊ីនខ្លាំងជាងមុន នឹងធ្វើឲ្យការបើកបរកាន់តែស្វាហាប់ និង រីករាយលើគ្រប់ដងវិថី។
តោះចឹងមកស្វែងយល់បន្ថែមជាមួយនឹងមុខងារ ដែលបំពាក់នៅលើម៉ូតូហុងដា WAVE110 :
-ម៉ាស៊ីនកម្លាំង110cc ថ្មី!
ម៉ាស៊ីនកម្លាំងខ្លាំងជាងមុន ជាមួយនឹងការសន្សំសំចៃក្នុងការប្រើប្រាស់ប្រេងសាំង ផ្តល់អនុភាពពេញលេញ ជូនលោកអ្នកឆ្ពោះទៅកាន់គោលដៅដោយភាពជឿជាក់។
-ចង្កៀងក្រោយរចនាថ្មី!
ទាក់ទាញគ្រប់ក្រសែភ្នែក ងាយស្រួលឃើញគ្រប់ជ្រុងជ្រោយ និង ពីចម្ងាយ បញ្ចេញពន្លឺបានច្បាស់ល្អប្រកបដោយសុវត្ថិភាព។
-សោរសុវត្ថិភាពជាមួយសន្ទះការពារថ្មី!
សោរសុវត្ថិភាព បំពាក់សន្ទះការពារបង្កើនសុវត្ថិភាពទ្វេដង។
-តែមថ្មី! រចនារូបរាងដោយត្បូងដ៏មានតម្លៃ
រចនាយ៉ាងទាក់ទាញលេចធ្លោប្រកបដោយភាពច្នៃប្រឌិតដែលល្អសមសួន បង្កប់នូវអត្ថន័យប្រកដោយសក្តានុពល និង នាំមកនូវសំណាងល្អ។
-កុងទ័រថ្មី! ផ្ទៃរចនាដោយចំណិតត្បូង រំលេចយ៉ាងទាក់ទាញ
រចនាយ៉ាងស្រស់ស្អាតតាមបែបចំណិតត្បូង ភ្លឺច្បាស់ងាយស្រួលមើលគ្រប់ស្ថានភាពនាពេលធ្វើដំណើរ។
-ចង្កៀងបំភ្លឺមុខរូបរាងថ្មី!
ការរចនាចង្កៀងមុខថ្មីដែលមានពន្លឺភ្លឺច្បាស់ បើកបរប្រកបដោយទំនុកចិត្ដ និង គ្រប់ស្ថានភាពផ្លូវ។
ជាមួយនឹងជម្រើសរហូតទៅដល់ ៣ ពណ៌ ដែលតែមថ្មី! រចនាសម្រាប់តែព្រះរាជាណាចក្រកម្ពុជាតែប៉ុណ្ណោះ៖
• ពណ៌ខ្មៅ៖ ពោរពេញដោយអនុភាព
• ពណ៌ក្រហម៖ នាំមកនូវសំណាងល្អ
• ពណ៌ខៀវ៖ ប្រកបដោយភាពក្លៀវក្លា
បញ្ជាក់បន្ថែម៖
អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២២ នេះតទៅ។
សម្រាប់ព័ត៌មានបន្ថែម ចូលទៅកាន់លីងខាងក្រោម៖
• Website: https://bit.ly/NewWave110_WS
• FB: https://bit.ly/NewWave110_FB
• IG: https://bit.ly/NewWave110_IG
• Tiktok: https://bit.ly/NewWave110_TT
• YouTube: https://bit.ly/NewWave110_YT