ម្ដងនេះហ៊ឹកហ៊ាក់ខ្លាំងហ្មង! ទឹកក្រអូបខមហ្វតទឹកអប់ បង្ហាញខ្លួនកញ្ញាឯក ប៉ូ គឹមថេង សុតធីតា Miss Grand Cambodia 2021 ក្នុងកម្មវិធីរបស់ខ្លួននៅផ្សារទំនើបអ៊ីអន ម៉ល ភ្នំពេញ
អញ្ជើញសុទ្ធតែម្ចាស់ពានតែម្ដង!!! ក្រោយពីបានជួបភាពរំភើបរីករាយ ការលេងហ្គេមសប្បាយៗ និង ទទួលចំណេះដឹងពីបទពិសោធផ្ទាល់ខ្លួនរបស់បវរកញ្ញាចក្រវាលឆ្នាំ ២០១៩ កញ្ញា សំណាង អេលីណា នៅថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២២ កន្លងមក លោកអ្នកប្រាកដជាមានការប្លែកភ្នែកមួយកម្រិតទៀតហើយ ដោយសារនៅថ្ងៃបន្ទាប់កម្មវិធីរបស់ទឹកក្រអូប ខមហ្វតទឹកអប់ បានបង្ហាញខ្លួនកញ្ញាឯកថ្មីមួយទៀត គឺកញ្ញាឯក ប៉ូ គឹមថេង សុតធីតា។
កញ្ញាឯក ប៉ូ គឹមថេង សុតធីតា ដែលជាបវរកញ្ញាម្ចាស់ពានមានភាពល្បីល្បាញមួយរូបនៅក្នុងកម្មវិធី Miss Grand Cambodia 2021 បានចូលមកបង្ហាញខ្លួនក្នុងកម្មវិធីដែលសហការជាមួយនឹងទឹកក្រអូប ខមហ្វតទឹកអប់ដូចគ្នានេះ នៅផ្សារទំនើបអ៊ីអន ម៉ល ភ្នំពេញ ជាន់ផ្ទាល់ដី ដើម្បីបង្កើតភាពសប្បាយរីករាយនានាតាមរយៈការលេងហ្គេមសប្បាយៗជាមួយទស្សនិកជន និង ហ្វេនៗរបស់កញ្ញាផ្ទាល់ និង ស្តង់ទឹកក្រអូបខមហ្វត ព្រមទាំងការចែករំលែកគន្លឹះសំខាន់ៗផ្ទាល់ខ្លួនរបស់កញ្ញា ក៏ដូចជាបង្កើតភាពជឿជាក់ដោយខ្លួនឯង។
ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជនដែលខកខានពុំបានជាវទឹកក្រអូប ខមហ្វត ទឹកអប់ នៅកម្មវិធីថ្ងៃទី 1 ទឹកក្រអូប ខមហ្វត ទឹកអប់ ក៏បានផ្ដល់ប្រម៉ូសិន និង ការថែមជូន 1 ថ្ងៃទៀតនៅថ្ងៃទី 13 កុម្ភៈ ដើម្បីឲ្យអតិថិជនទាំងក្រៅ ព្រមទាំងអ្នកទស្សនាតាមរយៈការឡាយបន្តផ្ទាល់របស់កម្មវិធីខមហ្វត បានទទួលយកការផ្ដល់ជូនដ៏កម្រមួយនេះ។
គួរបញ្ជាក់ផងដែរថា កញ្ញា ប្រេម៉ា ក៏មានវត្តមាននៅថ្ងៃទី 2 ក៏ដូចជាថ្ងៃចុងក្រោយនៃកម្មវិធីទឹកក្រអូបខមហ្វតដែរ ដោយកញ្ញាបានបង្ហើរសំនៀងតាមរយះបទចម្រៀងដ៏ពីរោះរបស់កញ្ញាដែលកំពុងមានការពេញនិយមខ្លាំងពីសំណាក់អ្នកគាំទ្ររបស់កញ្ញា។
សម្រាប់កញ្ញា ប៉ូគឹមថេង សូតធីតា ពិតណាស់ ភាពជឿជាក់ និង មានទំនុកជារឿងដែលសំខាន់បំផុតក្នុងជាជីពជាបរវញ្ញា ដូច្នេះហើយគ្រប់គ្នាតែងមានអាថ៌កំបាំង និង តិកនិករៀងៗខ្លួន។ តួយ៉ាងបវរកញ្ញាទាំងពីររូបតែងតែចែករំលែកបទពិសោធផ្ទាល់ខ្លួននៅលើផេកផ្លូវការរបស់ខ្លួន ក៏ដូចជានៅលើផេករបស់ខមហ្វត (Comfort Cambodia)។
ហេតុនេះ តើលោកអ្នកចង់ដឹងពីគន្លឹះសំខាន់ៗទាំងនោះ ឬអត់? កុំភ្លេចតាមដានការផ្តល់ជូននូវប្រូម៉ូសិនពិសេសៗ ក៏ដូចជាទស្សនាការចែករំលែកបទពិសោធរបស់ Idol ទាំងពីរនៅលើ គេហទំព័រហ្វេសបុកផេករបស់ ទឹកក្រអូប ខមហ្វត។ [Comfort Cambodia] https://www.facebook.com/ComfortCambodia?_rdc=2&_rdr