វត្តមាន pandamart នៅលើខេត្តសៀមរាប ជាការរួមចំណែកស្តាឡើងវិញនៃសេដ្ឋកិច្ចកម្ពុជា
សៀមរាប ៖ បន្ទាប់ពីមានការស្រាកស្រាន្តទៅវិញនៃជំងឺកូវីដ-១៩ ខេត្តសៀមដែលជាបេះដូងនៃកម្ពុជាចាប់ផ្តើមបើកទ្វាស្វាគមន៏ភ្ញៀវជាតិ និង អន្តរជាតិជាបន្តបន្ទាប់។
រមណីយដ្ឋាន ហាងទំនិញ ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ នានាចាប់ផ្តើមមានភ្ញៀវជាហូរហែ ដែលបង្ហាញពីការសម្របខ្លួនក្នុងរបទថ្មី។ អ្វីដែកគួរឲ្យកត់សម្គាល់នោះគឺ foodpanda គឺជាក្រុមហ៊ុនដ៏ធំមួយដែលបានផ្តល់សេវាកម្មដឹកជញ្ជូន អាហារ ភេសជ្ជៈ គ្រឿងទេស និង សម្ភារប្រើប្រាស់ចាំបាច់ផ្សេងៗ ប្រចាំថ្ងៃយ៉ាងសម្បូរបែបឈានមុខគេនៅកម្ពុជា និង តាមបណ្តាប្រទេសនានានៃតំបន់អាស៊ី ជាមួយនឹងការដឹកជញ្ជូនរហ័សទាន់ចិត្ត។
ថ្មីៗនេះ foodpanda បានបោះជំហានថ្មីមួយទៀតដោយបាននាំយកមុខងារថ្មី pandamart ទៅដល់ទឹកដីនៃទីរួមខេត្តសៀមរាប ជាមួយការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយសម្រួល និង ផ្តល់ភាពងាយស្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋក្នុងតំបន់ និង ភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិទាំងអស់។
pandamart គឺជាមុខងារហាងអនឡាញនៅក្នុងកម្មវិធី foodpanda ដែលផ្តល់ជូននូវជម្រើសទំនិញជាច្រើនរហូតដល់ជាង ៣០០០ ប្រភេទឯណោះ ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្តមិនឲ្យលើសពី ៣០ នាទីនោះទេ។ ជាមួយគ្នានេះក្រោយប្រតិបត្តិការនៅទីក្រុងភ្នំពេញបានជាង ១ ខែ ដ៏ជោគជ័យ ឥឡូវនេះ pandamart មានវត្តមាននៅខេត្តសៀមរាបហើយ។
សម្រាប់ការកុម្ម៉ង់តាម pandamart គឺពិតជាមានភាពងាយស្រួល ដោយលោកអ្នកគ្រាន់តែចូលក្នុងកម្មវិធី foodpanda រួចចុចទៅលើផ្នែក pandamart ដែលមានទំនិញជាច្រើនប្រភេទសម្រាប់ជ្រើសរើសកុម្ម៉ង់តាមតម្រូវការបានរួមមាន គ្រឿងទេសជាច្រើនមុខ អាហារ និង ភេសជ្ជៈកំប៉ុង ទឹកដោះគោ ប័រ សម្ភារផ្ទះបាយ លើសពីនេះក៏មានជាគ្រឿងសម្អាង និង ទំនិញជាច្រើនមុខទៀតដល់ទៅជាង ៣០០០ ប្រភេទហើយ បម្រើសេវាកុម្ម៉ង់ចាប់ពីម៉ោង ៦ ព្រឹករហូតដល់ម៉ោង ១១ យប់។
កាន់តែពិសេសនោះ! អតិថិជនទាំងអស់អាចរីករាយជាមួយការផ្តល់ជូនពិសេសត្រឹមតែ 0.98$ ប៉ុណ្ណោះលើទំនិញជាច្រើនក្នុង pandamart ដែលអតិថិជននៅក្នុងខេត្តសៀមរាបទាំងអស់អាចរីករាយនឹងការបញ្ជាទិញទំនិញគ្រប់ប្រភេទក្នុងរយៈពេល ៣០ នាទី។ មិនត្រឹមតែប៉ុណ្ណោះសម្រាប់អតិថិជនថ្មីរបស់ pandamart នឹងទទួលបានការបញ្ចុះតម្លៃ 2$ ភ្លាមៗ រាល់ការកុម្ម៉ង់ចាប់ពី 7$ ឡើងទៅ ដោយគ្រាន់តែប្រើប្រូម៉ូកូដ “MART”។
សម្រាប់អ្នកមិនទាន់មានកុំភ្លេចណា៎ដោនឡូតកម្មវិធី foodpanda ឥឡូវនេះ (http://onelink.to/fpkh) ដើម្បីប្រើប្រាស់មុខងារ pandamart និង កុម្ម៉ង់អាហារឆ្ងាញ់ៗជាច្រើន ជាមួយសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត៕