Physiolac មានភ្នាក់ងារផ្សព្វផ្សាយចាំជួយពន្យល់ពីផលិតផលនៅតាមហាងជិត ៦០ នាក់ហើយ
គិតមកដល់ចុងខែសីហា Physiolac មានភ្នាក់ងារផ្សព្វផ្សាយផលិតផលជាស្ត្រីជិត ៦០នាក់ហើយ។ ភ្នាក់ងារផ្សព្វផ្សាយទាំងនោះប្រចាំការនៅតាមហាង ផ្សារទំនើបនានាចាប់ពីម៉ោង ៨ ព្រឹក ដល់ម៉ោង ៨ យប់ ដើម្បីចាំជួយណែនាំ និង ពន្យល់អំពីផលិតផលទឹកដោះគោម្សៅ Physiolac រួមទាំងអត្ថប្រយោជន៍ផ្សេងៗដល់អតិថិជន។
ភ្នាក់ងារផ្សព្វផ្សាយរបស់ទឹកដោះគោម្សៅ Physiolac ទាំងអស់ទទួលបានការបណ្តុះបណ្តាលពីអ្នកគ្រប់គ្រងក្រុមហ៊ុនអំពីផលិតផលទឹកដោះគោម្សៅ Physiolac និង ចំណេះដឹងពាក់ព័ន្ធផ្សេងទៀតរយៈពេលដល់ទៅ ៤ សប្តាហ៍ មុនចេញផ្សព្វផ្សាយនៅតាមទីសាធារណៈ។ រាជធានីភ្នំពេញមានភ្នាក់ងារផ្សព្វផ្សាយច្រើនជាងគេ បន្ទាប់មកមាន ខេត្តកំពង់ចាម សៀមរាប កណ្តាល បាត់ដំបង ព្រៃវែង បន្ទាយមានជ័យ កំពត កំពង់ធំ តាកែវ កំពង់ស្ពឺ ពោធិ៍សាត់ រតនគិរី ជាដើម។
ភ្នាក់ងារផ្សព្វផ្សាយរបស់ទឹកដោះគោម្សៅ Physiolac ក៏មានតួនាទីផ្តល់ព័ត៌មានអំពីកម្មវិធីប្រម៉ូសិន និង លក្ខខណ្ឌផ្សេងៗរបស់ក្រុមហ៊ុនដល់អតិថិជនផងដែរ។ មិនថា អតិថិជនថ្មី ឬ ចាស់នោះទេ អាចទទួលបានព័ត៌មានពេញលេញអំពីផលិតផលទឹកដោះគោម្សៅ Physiolac របៀបប្រើប្រាស់ បច្ចេកទេសនៃការឆុងទឹកដោះគោម្សៅបានត្រឹមត្រូវជាដើម តាមរយៈភ្នាក់ងារផ្សព្វផ្សាយរបស់យើងដោយភាពរួសរាយរាក់ទាក់។
ខណៈផលិតផលទឹកដោះគោម្សៅ Physiolac ទទួលបានការគាំទ្រច្រើនពីអតិថិជន នៅពេលខាងមុខនេះ ក្រុមហ៊ុន Zuellig Pharma ដែលក្រុមហ៊ុនចែកចាយផលិតផលសុខាភិបាល ពិសេស Physiolac ដ៏ធំបំផុតនៅកម្ពុជានឹងបន្ថែមចំនួនអ្នកផ្សព្វផ្សាយឲ្យបានច្រើនជាងនេះទៀតទាំងនៅក្នុងហាង-ផ្សារទំនើបនៅរាជធានីភ្នំពេញ និង បណ្តាខេត្ត៕