Physiolac 4 មានជាតិសរសៃ GOS និង FOS សម្រួលអាការហើមពោះ និង ទល់លាមករបស់ក្មេង
ម៉ាក់ប៉ាដែលមានកូនតូចៗ ច្បាស់ជាបារម្ភរឿងកូនហើមពោះ និង ទល់លាមកណាស់មែនទេ? ជាទូទៅអាការទល់លាមក ឬ ហើមពោះលើក្មេងៗមិនថា តូច ឬ ធំនោះទេ មួយក្នុងចំណោមមូលហេតុផ្សេងទៀត គឺបណ្តាលមកពីរបបអាហារដែលមិនសូវសម្បូរជាតិកាកសរសៃ ខណៈក្មេងៗ មិនសូវជាចូលចិត្តបន្លែ និង ផ្លែឈើនោះទេ។
ដោះស្រាយបញ្ហាខាងលើនេះ និង ដើម្បីជាជំនួយដល់ម៉ាក់ប៉ាក្នុងការចិញ្ចឹមបីបាច់កូនឲ្យលូតលាស់បានល្អ ទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់ ទឹកដោះគោម្សៅ Physiolac 4 ដែលជាផលិតផលរបស់ប្រទេសបារាំង និង ទើបនាំចូលមកទីផ្សារស្រុកខ្មែរនាពេលថ្មីៗនេះ បានបញ្ចូលនូវ GOS (Galacto-Oligosaccharides) និង FOS (Fructo-Oligosaccharides) ដែលជាជាតិសរសៃជំរុញដល់ការលូតលាស់បាក់តេរីល្អ (បាក់តេរីល្អរស់រានបានដោយផ្អែកលើ GOS និង FOS និង បំបែកកូនចៅដើម្បីប្រឆាំងមេរោគអាក្រក់)។
លោក ឆូយ ពិសាល ប្រធានគ្រប់គ្រងផ្នែកទីផ្សារ ផលិតផល Physiolac និង OTC ធ្លាប់បានលើកឡើងក្នុងពិធីសម្ពោធទឹកដោះគោម្សៅ Physiolac 4 នាពេលកន្លងមកថា វត្តមានជាតិសរសៃ GOS និង FOS ព្រីបាយអូទិក ជួយដល់ដំណើរការពោះវៀនឲ្យរឹងមាំ និង រក្សាភ្នាសពោះវៀនឲ្យមានសុខភាពល្អ ក្មេងញ៉ាំទៅមិនចុក ឬ ហើមពោះ ថែមទាំងអាចកាត់បន្ថយអាការទល់លាមករបស់ក្មេងៗថែមទៀត។
កាលណាក្រពះពោះវៀនក្មេងដំណើរការស្រួល ដោយសារមានបាក់តេរីល្អគ្រាន់គ្រាន់ សម្រាប់ទប់ទល់នឹងបាក់តេរីអាក្រក់ ប្រព័ន្ធការពារអាអូនក៏រឹងមាំទៅតាមនោះដែរ ជំងឺដង្កាត់ផ្សេងៗមិនងាយមកបៀតបៀនបាននោះទេ ពិសេសបញ្ហាហើមពោះ រាករូស ឬ ទាល់លាមកនេះឯង។
បន្ថែមលើជាតិកាកសរសៃ GOS និង FOS ទឹកដោះគោម្សៅ Physiolac 4 ក៏មានផ្ទុកនូវប្រូតេអ៊ីនសម្រាប់ការលូតលាស់សាច់ដុំ អាស៊ីដខ្លាញ់ DHA (Omega-3) ជួយទ្រទ្រង់ដល់ការលូតលាស់ដ៏ប្រសើរបំផុតនៃប្រព័ន្ធប្រសាទ និង ខួរក្បាល។ បន្ថែមពីនោះក៏មានវីតាមីនសំខាន់ៗ ១៣ មុខ និង សារធាតុរ៉ែ ១២ មុខ មានតួនាទីជួយឲ្យសរីរាង្គក្មេងលូតលាស់បានល្អ សុខភាពរឹងមាំ ពិសេសបំពេញមុខងារជួយឲ្យឆ្អឹងរឹងមាំ ផលិតគ្រាប់ឈាមបានគ្រប់គ្រាន់ ចៀសផុតពីបញ្ហាស្លេកស្លាំង ឬ ខ្វះអាហារូបត្ថម្ភ។
ទឹកដោះគោម្សៅ Physiolac 4 សម្រាប់ក្មេងអាយុចាប់ពី ៣ ឆ្នាំឡើង បង្កើតឡើង និង អនុម័តជាពិសេសដោយអ្នកជំនាញអាហារូបត្ថម្ភ ដោយបានចម្រាញ់យកខ្លាញ់ចេញ ១០០% លោកអ្នកអាចរកទិញបាននៅតាមហាងលក់សម្ភារទារក និង កុមារ ក៏ដូចជាផ្សារទំនើបនានាទូទាំងប្រទេសកម្ពុជា៕