រថយន្ត MG HS Trophy ជំនាន់ថ្មី កំពុងផ្លាស់ប្តូរភាពទាក់ទាញនៃរថយន្ត SUV ជាមួយនឹងបច្ចេកវិទ្យាថ្មីរបស់ខ្លួន
ថ្មីៗនេះ ក្រុមហ៊ុនរថយន្ត MG Cambodia ទើបតែដាក់បង្ហាញរថយន្ត MG HS Trophy ស៊េរីឆ្នាំ 2022 ដែលមានចំណុចពិសេសជាច្រើនកំពុងបានផ្លាស់ប្តូរដើម្បីធ្វើឱ្យ MG HS របស់ខ្លួនកាន់តែមានភាពទាក់ទាញ ហើយកាន់តែពិសេសនោះគឺតម្លៃពិតជាសមរម្យត្រឹមតែ $42 000 ប៉ុណ្ណោះ ដែលតម្លៃនេះទាបជាងដៃគូប្រកួតប្រជែងដូចជា Ford Territory។ រថយន្ត MG HS 2022 ស៊េរីថ្មីបានផ្តល់កម្រិតមួយដ៏អស្ចារ្យនៃជួររថយន្តប្រភេទ SUV ដោយរួមបញ្ចូលគ្នានូវសិល្បៈនៃដំណើរការល្អ សោភណ្ឌភាពផ្នែកខាងក្នុង និង រូបរាងខាងក្រៅពិតជាស៊ីវិល័យ និង ផ្តល់នូវកម្លាំងខ្លាំង។ MG HS ត្រូវបានរចនាឡើងតាមតម្រូវការរបស់ប្រជាជនក្នុងប្រទេសកម្ពុជា សម្រាប់អ្នកដែលកំពុងស្វែងរករថយន្តថ្មីដែលមានតម្លៃប្រកួតប្រជែង បច្ចេកវិទ្យាថ្មីទំនើប និង ការរចនាប្រកបដោយភាពច្នៃប្រឌិតដែលធ្វើឱ្យវាក្លាយជារថយន្តប្រភេទ SUV ដ៏ពេញនិយម។
កំណែទម្រប់ថ្មីរបស់រថយន្ត MG HS គឺបំពាក់ដោយប្រព័ន្ធគ្រប់គ្រង MG Trophy Sport, Steering Wheel Shift Paddle, កៅអីបែបស្ព័រដូចនឹងរថយន្តប្រណាំង និង មានការប្រែប្រួលនូវរចនាសម្ព័ន្ធថ្មីៗផ្សេងៗទៀតផងដែរ ដើម្បីបំពេញចិត្តអ្នកប្រើប្រាស់ទាំងវ័យក្មេង និង សម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារទាន់សម័យ។ រថយន្ត MG HS Trophy ជំនាន់ថ្មីនេះកំពុងបន្តរចនាម៉ូដយ៉ាងទាន់សម័យជាមួយនឹងចង្កៀងមុខបំពាក់ដោយអំពូល LED រត់ប្រដេញ, Rain sensor, កង់បែបស្ព័រទំហំ 18 អ៊ីញ។ លើសពីនេះ ជាមួយនឹងការបន្ថែមរចនាសម្ព័ន្ធនៃបច្ចេកវិទ្យាថ្មីជាច្រើនដែលផ្តល់នូវផាសុកភាពល្អ។ MG HS Trophy មានរចនាឡើងជាមួយដំបូលលើ Panoramic Sunroof ដែលមានទំហំ 1.19 ម៉ែត្រការ៉េ, អេក្រង់កម្សាន្តធំរហូតដល់ 10.1 អ៊ីញ, កៅអីអូតូ main និង co-drive power seat, កៅអីស្ព័របំពាក់ដោយស្បែកយ៉ាងប្រណីត រួមនឹងប្រព័ន្ធសោរឆ្លាតវៃ smart key និងប៊ូតុង start/stop, ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិអាចគ្រប់គ្រង និង កំណត់បានទាំងមុខក្រោយ, ទ្វារឃ្លុបក្រោយអូតូ និង មុខងារជាច្រើនទៀត ដែលពិតជាមានភាពងាយស្រួលសម្រាប់គ្រប់ការបើកបរ ទោះបីជានៅក្នុងទីក្រុង ឬ តាមបណ្តាខេត្តក៏ដោយ។
រថយន្ត MG HS ដែលបើកបរប្រកបដោយផាសុកភាព បើកបរមានភាពនឹងល្អ និង ធានាបាននូវការគ្រប់គ្រងយ៉ាងល្អសម្រាប់ការបើកបរលើផ្លូវហាយវេបានបង្កើននូវភាពងាយស្រួល ដោយការគ្រប់គ្រងពីទម្ងន់ 1.6 តោន របស់វាបានយ៉ាងល្អ ហើយម៉ាស៊ីនតួបូចំណុះ 1.5T អូសទាញដោយមុខ រួមនឹងប្រអប់លេខអូតូ ៧ វគ្គ ហើយវាផ្តល់នូវថាមពល 169hp និង កម្លាំងរមួល 250Nm ។ ដៃចង្កូតត្រូវបានរុំដោយស្បែកទន់ល្អ ហើយវាក៏បានបំពាក់នូវប្រភេទស្បែកគ្របដណ្តប់នៅលើតាប់ឡូ និង ទ្វារផងដែរ។ បើនិយាយពីផ្នែកខាងក្នុងវិញ MG HS ជំនាន់ថ្មីមានការរចនាថ្មីពីពណ៌ឈើរី (cherry) ដ៏ប្រណីត និង ទាក់ទាញ ដើម្បីបង្កើននូវភាពស្រស់ស្អាតគួរឱ្យចាប់អារម្មណ៍។ ខណៈពេលដែលរថយន្ត Ford Territory ដែលស្ថិតក្នុងជួរថ្នាក់របស់គេបានបំពាក់មកជាមួយនឹងកៅអីពូកស្បែកខ្មៅយ៉ាងស្រស់ស្អាតមួយបែប ហើយក៏ល្អសម្រាប់រក្សាវាឱ្យស្អាត។
MG HS ជំនាន់ថ្មីផ្តល់ជូនអ្នកនូវតម្លៃសមរម្យ ការសន្សំសំចៃខ្ពស់ ដំណើរការល្អ និង លក្ខណៈពិសេសដ៏អស្ចារ្យ ហើយមួយវិញទៀតគឺវាបានផ្តល់នូវទំហំធំទូលាយដែលធ្វើឱ្យអ្នកកាន់តែមានផាសុកភាពសម្រាប់អ្នកបើកបរ និង អ្នករួមដំណើរ។ ភាពខុសគ្នាដ៏ធំបំផុតរវាង MG HS ជាមួយនឹងប្រភេទរថយន្តជួរថ្នាក់ដូចគ្នាគឺ Ford Territory គឺតម្លៃ និង ការរចនាផ្ទៃខាងក្នុងបែបថ្មី អមនឹងលក្ខណៈពិសេសមួយចំនួនដែលផ្តល់ឱ្យម្ចាស់នូវភាពងាយស្រួល និង ទំនើបជាងមុន៕