ដឹងអត់ លេខកូដ ៩ ខ្ទង់ ក្នុងសម្បកទឹកដោះគោ My Boy ជារង្វាន់?
ក្រុមហ៊ុនទឹកដោះគោ My Boy និង ធនាគារវីង បានរួមគ្នាផ្តល់រង្វាន់ធំឆ្នាំទីពីរដល់អតិថិជន My Boy។ សម្រាប់ឆ្នាំនេះគឺកាន់តែពិសេសជាងឆ្នាំមុន ដែលអតិថិជននឹងមានឱកាសឈ្នះរង្វាន់ពីទឹកដោះគោ My Boy រហូតដល់ទៅ ៨០០ លានរៀល។ តើធ្វើដូចម្តេចដើម្បីទទួលបានរង្វាន់ទាំងនោះ?
លោក លោកស្រី គ្រាន់តែទិញទឹកដោះគោ My Boy នៅហាងដែលនៅក្បែរខ្លួនអ្នក បន្ទាប់មកបកសម្បកកំប៉ុងទឹកដោះគោ My Boy រួចពិនិត្យឃើញលេខកូដ ៩ ខ្ទង់ នោះបានសេចក្តីថា អ្នកកំពុងឈ្នះទឹកប្រាក់រង្វាន់ពីទឹកដោះគោ My Boy។
លោកអ្នកគ្រាន់តែយកលេខកូដទាំង ៩ ខ្ទង់នោះ ទៅវាយបញ្ចូលក្នុងកម្មវិធីស្មាតហ្វូនវីង (Wing app) ក្នុងមុខងារ កូដទៅវីង (Code to Wing) នោះចំនួនទឹកប្រាក់ដែលឈ្នះចំនួនប៉ុន្មានៗ នឹងរត់ចូលគណនីវីងរបស់អ្នកដោយស្វ័យប្រវត្តិ។
យោងតាមក្រុមហ៊ុនទឹកដោះគោ My Boy បានឲ្យដឹងថា រង្វាន់ទឹកប្រាក់មានសរុបរហូតដល់ទៅ ៨០០ លានរៀល (២០ ម៉ឺនដុល្លារ) ហើយរង្វាន់នីមួយៗអាចមានតម្លៃរហូតដល់ទៅ ១២ លានរៀល (៣០០០ ដុល្លារ)។
ការផ្តល់រង្វាន់ដ៏អស្ចារ្យនេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់រង្វាន់អស់ពីស្តុក។ សម្រាប់អតិថិជន My Boy ដែលមិនទាន់មានកម្មវិធីស្មាតហ្វូនវីង លោកអ្នកអាចតដំឡើងកម្មវិធីស្មាតហ្វូនវីងបានដោយខ្លួនឯង ដោយគ្រាន់តែចូលទៅក្នុង App Store ឬ Play Store និង វាយពាក្យ Wing App និង ទាញយក និង ដំឡើងក្នុងទូរស័ព្ទបានយ៉ាងងាយស្រួល។
សម្រាប់អតិថិជនដែលទទួលបានរង្វាន់លេខកូដ ៩ ខ្ទង់ក្នុងសម្បកកំប៉ុង My Boy លោកអ្នកគ្រាន់តែចូលទៅក្នុងកម្មវិធីស្មាតហ្វូនវីង (Wing app) បន្ទាប់មកជ្រើសរើសពាក្យ «ផ្ទេរប្រាក់» (Transfer) បន្ទាប់មកទៀត យកពាក្យ «លេខកូដទៅវីង» (Code to Wing) និង ជ្រើសរើស «My Boy» និង បញ្ចូលលេខកូដទាំង ៩ ខ្ទង់ នោះទឹកប្រាក់នៃរង្វាន់នឹងរត់ចូលគណនីរបស់អ្នកភ្លាម។
អតិថិជនទាំងអស់អាចទុកប្រាក់ក្នុងគណនីវីងក៏បាន ឬ អាចដកប្រាក់តាមភ្នាក់ងារវីងជាង ១០០០០ កន្លែង ទូទាំងប្រទេសបានយ៉ាងឆាប់រហ័ស និង ងាយស្រួលបំផុត៕