ស្រាបៀរសឹង្ហ ធ្វើការចាប់រង្វាន់ដំណើរកម្សាន្តក្រេបទឹកឃ្មុំជូនដល់អតិថិជន ដែលបានជាវស្រាបៀរសឹង្ហក្នុងកម្មវិធីអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀងផ្សេងៗនាពេលកន្លងទៅ
នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ២០២១ ស្រាបៀរសឹង្ហ បានធ្វើការចាប់រង្វាន់ Voucher ដំណើរកម្សាន្តក្រេបទឹកឃ្មុំដ៏ប្រណីតចំនួន ២ យប់ ៣ ថ្ងៃនៅអ៊ែមប៊ើកំពតរីស៊ត (Amber Kampot Resort) ជូនអតិថិជនចំនួន ៣ គូតាមរយៈការឡាយផ្ទាល់ក្នុងទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន ដោយមានការ អញ្ជើញចូលរួមពីលោកដុកទ័រ នួន ផេង អភិបាលរបស់ក្រុមហ៊ុន IQPS Trading ដែលជាក្រុមហ៊ុនចែកចាយផ្តាច់មុខស្រាបៀរសឹង្ហប្រចាំកម្ពុជា។ កម្មវិធីនេះផងដែរក្រុមហ៊ុនគ្រោងធ្វើឡើងកាលពីដើមឆ្នាំ តែត្រូវបានពន្យារពេលដោយសារការរីករាយដាលនៃជំងឺកូវីដ-១៩ ក្នុងប្រទេសរបស់យើង។
ការចាប់រង្វាន់នេះ គឺផ្តល់ជូនសម្រាប់អតិថិជនដែលបានជាវស្រាបៀរសឹង្ហក្នុងកម្មវិធីអាពាហ៍ពិពាហ៍ ជប់លៀង ឡើងគេហដ្ឋានថ្មីនាពេលកន្លងទៅ។ យើងក៏សូមអបអរសាទរដល់គូស្វាមីភរិយាចំនួន ៣ គូគឺ ៖
1. លោក ឃុត ចន្ថា
2. លោក ឈឹម កក្កដា និង អ៊ឹង ហ្គូជាន់
3. លោក ជា ស៊ីវី និង ជា ចាន់វី
សម្រាប់ឆ្នាំថ្មីនេះក្រុមហ៊ុនសឹង្ហ ក៏បានរៀបចំកម្មវិធីប្រូម៉ូសិនថ្មីសម្រាប់បងប្អូនទាំងអស់ដែលមានគម្រោងរៀបអាពាហ៍ពិពាហ៍ កម្មវិធីជប់លៀង ឡើងគេហដ្ឋាន ឬ កម្មវិធីជប់លៀងផ្សេងៗផងដែរ។ គ្រប់កម្មវិធីកាន់តែមានភាពរីករាយជាមួយស្រាបៀរសឹង្ហ។
រាល់ការជាវស្រាបៀរសឹង្ហចំនួន 15 កេស នឹងទទួលបានសឹង្ហលេមិនសូដា 2 កេស។ រាល់ការជាវចាប់ពី 50 កេស ទៅ 100 កេស នឹងទទួលបានទឹកប្រាក់សុទ្ធចំនួន 100$ និង ចាប់ពី 100 កេសឡើងទៅ នឹងទទួលបានទូរស្សន៍ម៉ាកសាមសុង 32 inch មួយគ្រឿង។ កាន់តែរីករាយក្នុងថ្ងៃអាពាហ៍ពិពាហ៍ជាមួយស្រាបៀរសឹង្ហ!
សម្រាប់ព័ត៌មានបន្ថែម សូមតាមដានលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរសឹង្ហ Singha KH ឬតាមរយៈ Telegram Singha Online Sale https://t.me/SinghaOnlineSale