វីសូពិសេស ផ្តល់ការសិក្សាថ្នាក់ភាសាអង់គ្លេសឥតគិតថ្លៃលើគេហទំព័រ
ជាង ២០ ឆ្នាំហើយ ផលិតផលបោកសម្លៀកបំពាក់ វីសូពិសេស បានចូលរួមចំណែក ធ្វើឲ្យជីវិតប្រជាជនកម្ពុជា កាន់តែភ្លឺត្រចះត្រចង់។ យើងបន្តអភិវឌ្ឍន៍ឥតឈប់ឈរ ដើម្បីផ្តល់នូវផលិតផលធ្វើឲ្យសម្លៀកបំពាក់គ្រួសារអ្នកកាន់តែសភ្លឺចែងចាំង។
យើងបន្តខិតខំបន្ថែមទៀត ព្រោះយើងជឿជាក់ថាកម្ពុជាស័ក្តិសមនឹងទទួលបានអនាគតដ៏ភ្លឺត្រចះត្រចង់។ ឥលូវនេះអ្នកអាចចុះឈ្មោះចូលរៀនវគ្គសិក្សាថ្នាក់មូលដ្ឋានភាសាអង់គ្លេសសម្រាប់ ការស្តាប់ និង ការនិយាយសន្ទនាបែបងាយៗដោយឥតគិតថ្លៃលើគេហទំព័រ www.visopises.com តាមរបៀបចុះឈ្មោះដូចខាងក្រោម ៖ ដើម្បីអាចចុះឈ្មោះចូលរៀនវគ្គសិក្សាដើម្បីអនាគតភ្លឺត្រចះត្រចង់បាន អ្នកអាចចុចលើគេហទំព័រនេះ www.visopises.com រួចអ្នកនឹងឃើញកន្លែងចុះឈ្មោះ ដូចរូបខាងក្រោម ៖
លោកអ្នកអាចចុះឈ្មោះជាមួយលេខទូរស័ព្ទដៃរបស់អ្នក ជាមួយលេខសំងាត់បួនខ្ទង់ ឬ លោកអ្នកអាចចុះឈ្មោះតាមរយៈគណនីហ្វេសប៊ុករបស់អ្នកដោយគ្រាន់តែចុចលើរូប សញ្ញាពាក្យថា «Facebook» រួចបំពេញឈ្មោះ លេខសំងាត់គណនីហ្វេសប៊ុករបស់អ្នក រួចចុចពាក្យថា «Log in» នោះលោកអ្នកនឹងចូលដល់កន្លែងមួយទៀតដែលតម្រូវឲ្យអ្នកចុចបញ្ជាក់ថា អ្នកអនុញ្ញាតឲ្យចុះឈ្មោះតាមរយៈគណនីហ្វេសប៊ុករបស់អ្នក។
បន្ទាប់ពីការចុះឈ្មោះបានបញ្ចប់ អ្នកអាចចាប់ផ្ដើមចូលរៀនវគ្គសិក្សាថ្នាក់មូលដ្ឋាន ភាសាអង់គ្លេសសម្រាប់ការស្តាប់ និង ការនិយាយសន្ទនាដោយឥតគិតថ្លៃ។ សម្រាប់ព័ត៌មាន លម្អិត ឬ ចម្ងល់ទាក់ទងនឹងការចុះឈ្មោះ លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់យើងខ្ញុំបានតាមរយៈគេហទំព័រហ្វេសប៊ុក Viso Pises Cambodia ៖ https://www.facebook.com/visopiseskhmer ។
វីសូពិសេស តែងតែនៅជាមួយអ្នក ដើម្បីធ្វើឱ្យសម្លៀកបំពាក់អ្នកសភ្លឺចែងចាំង និង អនាគត ភ្លឺត្រចះត្រចង់៕