HONDA PCX ស៊េរីថ្មី! រចនាជាមួយប្រណីតភាពឥតខ្ចោះ បានដាក់លក់ជាផ្លូវការនៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១
អតិថិជនទាំងអស់បានដឹងហើយថា ក្រុមហ៊ុន អិន ស៊ី អិច ជាក្រុមហ៊ុនតែមួយគត់ដែលទទួលបានសិទ្ធិក្នុងការផលិត និង ដំឡើង ម៉ូតូម៉ាកហុងដា និង ជាក្រុមហ៊ុនលក់ម៉ូតូឈានមុខគេប្រចាំនៅប្រទេសកម្ពុជា។ ដើម្បីបំពេញនូវតម្រូវការរបស់អតិថិជន នៅថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្រុមហ៊ុនបានដាក់លក់ជាផ្លូវការម៉ូតូ HONDA PCX ស៊េរីថ្មី ក្រោមគំនិត THE EXCEPTIONAL CLASS បង្ហាញពីកិត្យានុភាពនៃភាពប្រណីត ទំនើបឥតខ្ចោះអនុភាពខ្លាំងលើសលប់ ដោយម៉ាស៊ីនបំពាក់ជាមួយបច្ចេកវិទ្យាពិភពលោក eSP+ របស់ហុងដា។
ប្រព័ន្ធម៉ាស៊ីនបំពាក់នូវ ស៊ូប៉ាប់ 4 តង់ ជាមួយប្រព័ន្ធបាញ់ប្រេង PGM-FI ផ្តល់នូវអនុភាពកាន់តែខ្លាំង ធ្វើឲ្យការបើកបរកាន់តែរលូនជួយកាត់បន្ថយការបញេ្ចញជាតិពុលទៅក្នុងបរិស្ថាន និង ជួយសន្សំសំចៃប្រេងសាំងបានយ៉ាងល្អ។
FULL SHARP LED HEADLIGHT
ចង្កៀងមុខ LED ! ភ្លឺច្បាស់ល្អ ទំនើបជាមួយនឹងការរចនាបែប Horizontal Lines សាកសមបំផុតជាមួយ PCX ស៊េរីថ្មី។
FULL DIGITAL SPEEDOMETER
FULL DIGITAL SPEEDOMETER រចនាល្អឥតខ្ចោះបែប LIQUID CRYSTAL DISPLAY នៅចំកណ្តាលកុងទ័រ ដែលអាចបង្ហាញច្បាស់ល្អពីដំណើរការគ្រប់មុខងារ។
Honda SMART KEY/Honda SMART CONTROLLER
កាន់តែទំនើបទាន់សម័យជាមួយ ការបញ្ជាការចាប់ផ្ដើមដំណើរការម៉ូតូរបស់លោកអ្នក ជាមួយប្រព័ន្ធឆ្លាតវៃ ជួយបង្កើនសុវត្ថិភាពទ្វេដង។
USB TYPE-C SOCKET
ឃ្លុបសាកថ្មធំជាងមុន ផ្តល់ភាពងាយស្រួលជាមួយខ្សែសាកថ្មប្រភេទ USB TYPE-C ផ្សារភ្ជាប់ទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យាសកលលោក និង រក្សាទំនាក់ទំនងរបស់លោកអ្នកបានគ្រប់ពេលវេលានិង គ្រប់ទីកន្លែង។
LUGGAGE BOX WITH SEAT STOPPER
អស់បារម្ភពីកន្លែងដាក់សម្ភារ ចំណុះដល់ទៅ ៣០ លីត្រ ឬ អាចទុកមួកសុវត្ថិភាពដែលមានចង្កា/Full-Face Helmet បាន និង SEAT STOPPER ជួយសម្រួលដល់ការបើក ឬ បិទកែបម៉ូតូកាន់តែងាយស្រួល។
X-SHAPE LED TAIL LIGHT
ភ្លើងកន្ទុយក្រោយថ្មី! រចនាដោយភ្លើង LED ភ្ជាប់គ្នាជារាងអក្សរ X ដែលជាបច្ចេកវិទ្យា Multi Optic បញ្ចេញពន្លឺភ្លឺច្បាស់ល្អ ឆ្លុះបញ្ចាំងពីភាពឈានមុខគេរបស់ New PCX។
កាន់តែពិសេសនោះគឺ HONDA PCX ស៊េរីថ្មី មាន ៣ ពណ៌ សម្រាប់ជ្រើសរើសគឺ ពណ៌ខ្មៅ ពណ៌ស និង ពណ៌ខៀវ។ សម្រាប់អតិថិជនដែលកំពុងស្វែងរកប្រភេទម៉ូតូអូតូទាន់សម័យ ជាមួយបច្ចេកវិទ្យាទំនើប កម្លាំងខ្លាំង HONDA PCX ស៊េរីថ្មី គឺពិតជាជំរើសដ៏សាកសមបំផុតសម្រាប់លោកអ្នក។
គួរបញ្ជាក់ដែរថា៖ អតិថិជនទាំងអស់ អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ នេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬ ចូលទៅកាន់គេហទំព័រ : www.ncxhonda.com/motorcycles/kh/ww150n-ca និង youtu.be/aK125Nm-4Dg