រថយន្តសេរីថ្មី Maxus G50 ផ្តល់ជូនអ្នកនូវតម្លៃសមរម្យ ផាសុកភាព ភាពធំទូលាយ និង សុវត្ថិភាព
វិស័យរថយន្តផ្នែក MPV កំពុងមានការរីកចម្រើនបន្តិចម្តងៗនៅក្នុងប្រទេសកម្ពុជា ដោយសារតែមានគ្រួសារជាច្រើនត្រូវការរថយន្តលក្ខណៈគ្រួសារដែលផ្តល់នូវតម្លៃសមរម្យ កន្លែងធំទូលាយ ដំណើរការល្អ និង ការរចនាដ៏អស្ចារ្យ។ ដើម្បីបំពេញតម្រូវការសម្រាប់ប្រជាជនកម្ពុជាក្រុមហ៊ុន Maxus Cambodia បានបង្ហាញវត្តមានរថយន្តប្រភេទ MPV 8 កៅអីសេរីថ្មីនោះគឺ Maxus G50 អមជាមួយនឹងតម្លៃពិសេសចាប់ពី $37,000 ប៉ុណ្ណោះ រួមនឹងការធានាគុណភាពរយៈពេល ៥ ឆ្នាំ ហើយអ្នកទិញអាចពិចារណាជាមួយនឹងជម្រើសពីរគឺ Maxus G50 Luxury និង Luxury Plus ។ ដោយមានការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃទំហំរូបរាង និង រចនាបទដ៏ទាក់ទាញ ទើបធ្វើឱ្យវាត្រូវបានក្លាយជារថយន្ត MPV ពេញលក្ខណៈ និង មានគុណភាពខ្ពស់សម្រាប់ការប្រើប្រាស់ក្នុងគ្រួសារ។ រចនាបទស្ទីលថ្មី ការរចនារូបរាងដ៏ស្រស់ស្អាត និង គុណភាពរបស់វាត្រូវបានបង្កើនឡើងយ៉ាងល្អ។
ការពង្រីកនៃប្រវែងគម្លាតពីកង់មុខទៅកង់ក្រោយ និង ប្រព័ន្ធទំនើបៗជាច្រើន ហើយជាពិសេសទាក់ទងនឹងទំហំនៃកម្ពស់ពីកៅអីទៅដំបូលឡាន ភាពធំទូលាយនៃកៅអីអង្គុយរវាងជួរទីពីរ និង កៅអីជួរទីបី ព្រមទាំងកន្លែងផ្ទុកសម្ភារធំទូលាយ ដែលវាបានឈានដល់កម្រិតដ៏ល្អប្រសើរក្នុងចំណោមរថយន្តប្រភេទ MPV នេះ ហើយវាបានផ្តល់នូវអត្ថប្រយោជន៍ជាច្រើនសម្រាប់អ្នកប្រើប្រាស់។
Maxus G50 មានប្រវែងបណ្តោយ 4,820mm, ប្រវែងទទឹង 1,825mm និង កម្ពស់ 1,780mm រួមជាមួយនឹងគម្លាតកង់មុខទៅកង់ក្រោយប្រវែង 2,800mm។ Maxus G50 ភ្ជាប់មកជាមួយទំហំខាងក្នុងដ៏ធំទូលាយល្អ ហើយទំហំនៃកៅអីជួរទីមួយគឺ 176mm, ប្រវែងចន្លោះពីកៅអីជួរទីពីរគឺ 161mm និង ចន្លោះជួរទីបីគឺ 130mm ដែលល្អគ្រប់គ្រាន់សម្រាប់គ្រួសារធំដែលមានសមាជិកចាប់ពី ៧ នាក់ឡើងទៅ។ Maxus G50 អាចផ្ទុកបន្ទុកបានយ៉ាងធ្ងន់ ដែលអាចផ្ទុកបានដល់ទៅ 500 គីឡូក្រាម ជាមួយនឹងទំហំធំរហូតដល់ 2000 លីត្រ។
ដំណើរការដ៏ល្អរបស់ Maxus G50 គឺជាបច្ចេកវិទ្យាថ្មីនៃម៉ាស៊ីនតួបូចំណុះ 1.5T ដែលផ្តល់ថាមពលយ៉ាងខ្លាំង 119Kw និង កម្លាំងរមួល 250Nm ដែលកម្លាំងនេះគឺគ្រប់គ្រាន់សម្រាប់ការបើកបរគ្រប់ស្ថានភាពផ្លូវ និង សន្សំសំចៃលើថ្លៃពន្ធផ្លូវផងដែរ។
ការសន្សំសំចៃប្រេងឥន្ធនៈ, រថយន្ត Maxus G50 ស៊ីប្រហែលជា ១២-១៤L ក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ សម្រាប់ការបើកបរផ្លូវក្នុងទីក្រុង។ នៅពេលដែលអ្នកបើកបរនៅលើផ្លូវហាយវេ រថយន្ត MPV នេះស៊ីប្រេងឥន្ធនៈត្រឹមតែជាង ៧ L ក្នុងចម្ងាយ ១០០ គីឡូម៉ែត្រ។ សរុបមក ទាំងនេះគឺជាតួលេខដ៏ល្អសម្រាប់កម្រិតនៃការស៊ីសាំង ហើយជាពិសេសបើគិតពីទំហំរបស់វា និង ស្ថានភាពចរាចរណ៍ដែលអ្នកត្រូវជួបប្រទះ។
នៅពេលនិយាយអំពីលក្ខណៈពិសេសនៃប្រព័ន្ធសុវត្ថិភាពរបស់ Maxus G50 វាបានភ្ជាប់មកជាមួយពោងសុវត្ថិភាពខាងអ្នកបើកបរ និង អ្នករួមដំណើរខាងមុខ, ពោងសុវត្ថិភាពផ្នែកខាងមុខ, មុខងារផ្តល់ដំណឹងពីខ្សែក្រវ៉ាត់សុវត្ថិភាពសម្រាប់អ្នកជិះទាំងអស់, ដែកនៃតួរថយន្តគឺមានភាពធន់ល្អ និង ប្រព័ន្ធ ISOFIX ផងដែរ។ លក្ខណៈពិសេសសុវត្ថិភាពផ្សេងទៀតសម្រាប់ Maxus G50 រួមមានដូចជា ប្រព័ន្ធទប់លំនឹង, ឧបករណ៍ចាប់សញ្ញាមុខក្រោយដែលជំនួយពេលចតរថយន្ត, កាមេរ៉ាខាងក្រោយដែលបង្ហាញពីទិដ្ឋភាព ៣៦០ ដឺក្រេ, ប្រព័ន្ធ immobilizer និង ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់រថយន្ត ដែលធ្វើឲ្យការធ្វើដំណើររបស់អ្នកមានសុវត្ថិភាព និង ផាសុកភាព។
Maxus G50 ក៏កំពុងតែទទួលបានការគាំទ្រជាខ្លាំងនៅក្នុងប្រទេសហ្វីលីពីន ប្រទេសគុយវ៉ែត ហើយឥឡូវនេះវាជាការចាប់ផ្តើមដ៏ល្អនៅក្នុងប្រទេសកម្ពុជាសម្រាប់គ្រួសារដែលមានថវិកាកំណត់ហើយមានតម្រូវការយានយន្តដែលមានភាពធំទូលាយ និង ថែមទាំងមានតម្លៃកាន់តែប្រសើរថែមទៀត។ វាផ្តល់នូវផាសុកភាពល្អទាំងការអង្គុយ ផ្នែកម៉ាស៊ីន និង មុខងារដ៏ល្អយ៉ាងពិសេស។ វាក៏បានផ្តល់ជូនបានយ៉ាងល្អផងដែរនូវកម្លាំង ព្រមនឹងតួលេខនៃការសន្សំសំចៃប្រេងឥន្ធនៈ។ Maxus G50 គឺពិតជារថយន្ត MPV ដែលត្រៀមរួចជាស្រេចដើម្បីបំពេញតម្រូវការរបស់អ្នកអ្នកប្រើប្រាស់។ កន្លែងអង្គុយរបស់វាគឺពិតជាល្អសម្រាប់អ្នកដែលកំពុងចាប់ផ្តើមគ្រួសារ ឬ កំពុងស្វែងរករថយន្តថ្មីសម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ និង សម្រាប់ការងារអាជីវកម្មផ្សេងៗ៕