ពិតជាមិនធម្មតាទេ! ហង្សមាស ក្រុងពាលីថតរឿងភាគខ្មែរថ្មីមួយទៀតហើយដែលសម្តែងដោយតារាវ័យក្មេងល្បីឈ្មោះ
កាលពីព្រឹកថ្ងៃទី ៥ ខែកក្កដានេះស្ថានីយទូរទស្សន៍ហង្សមាស HDTV បានធ្វើពិធីក្រុងពាលីរឿងភាគខ្មែរថ្មីមួយទៀតហើយដែលមានចំណងជើងថា «អាពាហ៍ពិពាហ៍ចៃដន្យ» ។
អ្វីដែលធ្វើឱ្យមានការភ្ញាក់ផ្អើលនោះ គឺខ្សែភាពយន្តមួយនេះចូលរួមសម្តែងដោយតារាចម្រៀង តារាសម្តែងថ្មីចាស់ជាច្រើនដួងដែលក្នុងនោះរួមមានដូចជាលោក នីកូ កញ្ញា សូលីកា លោក STEP លោកស្រីឌី សាវ៉េត អ្នកនាង ខាត់ សុឃឹម អ្នកនាង កុល ដាវី កញា ចែ ឡេង និង លោក វី យ៉ារ៉ូ ជាដើម ។
តាមរយៈរឿង «អាពាហ៍ពិពាហ៍ចៃដន្យ» នេះគឺពិតជានឹងធ្វើឱ្យអ្នកគាំទ្រញញឹមពេញចិត្តមិនស្ទើរនោះទេដែល ហង្សមាស បានផលិតភាពយន្តភាគជាច្រើនជាពិសេសខ្សែរភាពយន្តមួយនេះផ្ទាល់ដែលបានចាប់ដៃគូសម្តែងដ៏ស័ក្កិសមរវាងលោក នីកូ និង កញ្ញា សូលីកា ហើយនេះជាលើកទីមួយហើយសម្រាប់អ្នកទាំងពីរដែលបានសម្តែងជាខ្សែភាពយន្តភាគជាមួយគ្នា ៕