តោះ ! រង់ចាំអង្កាល់ទៀត ទូរស័ព្ទ Nokia 6 ស៊េរី 2018 បានបញ្ចុះហើយ ឥឡូវនេះនៅសល់ត្រឹមតែ…
ប្រញាប់ឡើង ទូរស័ព្ទស្មាតហ្វូន Nokia 6 ស៊េរី 2018 ដែលក្រុមតារាចម្រៀង SmallWorld SmallBand និង តារាហ្វេសប៊ុក លោក ហេង សុខវិសាល ប្រើប្រាស់មានការផ្តល់ជូននូវតម្លៃកាន់តែពិសេសដោយបញ្ចុះតម្លៃពី ២៧៩ ដុល្លារមកត្រឹម ២៤៩ ដុល្លារតែប៉ុណ្ណោះ ដែលលោកអ្នកអាចរកជាវបានគ្រប់ហាងទូរស័ព្ទទូទាំងប្រទេស ។
Nokia 6 ស៊េរី 2018 ត្រូវបានរចនាឡើងឲ្យមានសមត្ថភាពមុខងារកាន់តែខ្ពស់ និង ជាប់ធន់ជាងមុន ព្រមទាំងដំណើរការដោយ Qualcomm® SnapdragonTM 630 Mobile Platform ធ្វើឱ្យទូរស័ព្ទ Nokia 6 ស៊េរី 2018 អាចធ្វើប្រតិបត្តិការលឿន ។ បំពាក់ដោយបច្ចេកវិទ្យា Dual-Sight កព្ចាក់ ZEISS និង មានមុខងារបញ្ចូលថ្មឆាប់ពេញ សំឡេងច្បាស់ និង ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ Google គឺ Android One ។ Android One ផ្តល់ជូននូវបទពិសោធន៍នៃកម្មវិធីដែលមានគុណភាពខ្ពស់ដែលរចនាឡើងដោយ Google ។
Nokia 6 ស៊េរី 2018 មានការច្នៃប្រឌិតថ្មីបំផុតរបស់ Google និង ការធ្វើបច្ចុប្បន្នភាពសុវត្ថិភាពជាប្រចាំ (always up to date) ។ ដោយ សារតែវាដំណើរការប្រព័ន្ធប្រតិបត្តិការ Android One ដូច្នេះហើយ Nokia 6 ស៊េរី 2018 មិនមានផ្ទុក ឬបន្ថែមកម្មវិធីដែលមិនបានការដែលអាចធ្វើឲ្យស៊ីថ្ម ឬធ្វើឲ្យទូរស័ព្ទរបស់អ្នកមានដំណើរការយឺតឡើយ ។ ដូច្នេះ Nokia ស្មាតហ្វូនទាំងអស់ដែលប្រើកម្មវិធី Android One នឹងមានចំនួនកំណត់នៃ app ដែលភ្ជាប់មកជាមួយស្រាប់ដែលអ្នកនឹងទទួលបានទំហំផ្ទុកខាងក្នុងកាន់តែទូលាយជាងមុន ។
Nokia 6 ស៊េរី 2018 មានអេក្រង់ទំហំ 5.5 អ៊ីង ដែលធ្វើឱ្យលោកអ្នកកាន់តែរីករាយក្នុងការទស្សនាវីដេអូដោយទទួលយកនូវបទពិសោធន៍ថ្មី ។ Nokia 6 ស៊េរី2018 មានប្រតិបត្តិការលឿនជាមួយនឹងទំហំថ្ម 3000mAh និង ខ្សែសាក USB ប្រភេទ-C ដែលអ្នកអាចសាកថ្មបានលឿនជាងមុនដល់ទៅ ៥០% ក្នុងរយៈពេលតែ ៣០ នាទីប៉ុណ្ណោះ ។
កញ្ចក់កាមេរ៉ាក្រោយ ZEISS ដែលមានទំហំ 16MP ជាមួយ dual tone flash និង កាមេរ៉ាមុខទំហំ 8MP សម្រាប់ការថត selfie អាចឲ្យអ្នកផ្តិតយកនូវរូបភាពដ៏ល្អឥតខ្ចោះ ។ ទូរស័ព្ទ Nokia 6 2018 នេះប្រើជាមួយបច្ចេកវិទ្យា Dual-Sight ដែលអាចឲ្យអ្នកថតរូប #Bothie និង ធ្វើការ Live ផ្ទាល់លើបណ្តាញសង្គម Facebook និង YouTube ផងដែរ ។ ទូរស័ព្ទNokia 6 2018 មានបីពណ៌សម្រាប់ជ្រើសរើស គឺពណ៌ខ្មៅ/ទង់ដែង និង ស/ដែក និង ខៀវ/មាស តម្លៃពី ២៧៩ ដុល្លារមកត្រឹម ២៤៩ ដុល្លារតែប៉ុណ្ណោះ ៕
Link video Nokia 6 2018: https://www.nokia.com/en_int/phones/nokia -6
សម្រាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនង៖ sokpheng.kieng@hmdglobal.com,
HMD Press Office: press@hmdglobal.com
អំពីក្រុមហ៊ុន HMD Global
ការិយាល័យកណ្តាលនៅ Espoo ប្រទេសហ្វាំងឡង់ HMD Global Oy គឺជាផ្ទះរបស់ទូរស័ព្ទ Nokia ។ ក្រុមហ៊ុន HMD រចនា និង លក់ទូរស័ព្ទស្មាតហ្វូន និង ទូរស័ព្ទដែលផ្តោតសំខាន់លើអតិថិជន និង ចំណុចតម្លៃ។ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះការច្នៃប្រឌិត និង គុណភារបស់ HMD គឺមាន អាជ្ញាប័ណ្ណផ្តាច់មុខនៃស្លាកយីហោ Nokia សម្រាប់ទូរស័ព្ទ និង ថេប្លេត (tables) ។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅមើល www.hmdglobal.com ។
Nokia គឺជាក្រុមហ៊ុនដែលបានចុះបញ្ជីសាជីវកម្ម Nokia ។ Android, Google និង ម៉ាកផ្សេងទៀតគឺជាក្រុមហ៊ុននិមិត្តសញ្ញារបស់ Google LLC ស្របពេលដែល Oreo គឺជាយីហោរបស់ក្រុមហ៊ុនអន្តរជាតិ Mondelez International, Inc.group ។ ក្រុមហ៊ុន Qualcomm និង Snapdragon គឺជាពាណិជ្ជសញ្ញារបស់ក្រុមហ៊ុន Qualcomm Incorporated ដែលបានចុះឈ្មោះនៅក្នុងសហរដ្ឋអា មេរិក និង ប្រទេសដទៃទៀត។ ក្រុមហ៊ុន Qualcomm Snapdragon គឺជាផលិតផលរបស់ Qualcomm Technologies, Inc. ។