ឥឡូវនេះប្រជាជននៅខេត្ត សៀមរាប អាចបន្តទិញទំនិញនៅលើ វីងម៉ល ដូចធម្មតា
អតិថិជននៅសៀមរាប នៅតំបន់ក្រហម និង តំបន់លឿងទុំ អាចបន្តទិញអាហារ និង របស់ប្រើប្រាស់ប្រចាំថ្ងៃពី វីងម៉ល ជាមួយការដឹកជញ្ជូនឥតគិតថ្លៃ។
វីងម៉ល បន្តប្រតិបត្តិការរបស់ខ្លួនក្នុងការផ្ដល់សេវាដល់សហគមន៍នៅខេត្តសៀមរាប ដោយរួមទាំងអ្នករស់នៅក្នុងតំបន់ក្រហម និង តំបន់លឿងទុំដើម្បីធានាឲ្យបានថា ពួកគេអាចទិញម្ហូបអាហារ និងរបស់របរប្រើប្រាស់ប្រចាំថ្ងៃ ដោយអនុលោមទៅតាមការណែនាំរបស់អាជ្ញាធរ។ ដើម្បីបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុដល់អតិថិជន វីងម៉ល ផ្តល់ជូនការដឹកជញ្ជូនអាហារ និង គ្រឿងទេសផ្សេងៗដោយឥតគិតថ្លៃ ដល់អតិថិជនទំាងអស់។ អតិថិជននៅខេត្តសៀមរាបក៏អាចបន្តរីករាយជាមួយការផ្តល់ជូនដ៏ពិសេសៗច្រើនដែល វីងម៉ល បានដំណើរការតាំងពីដើមមក។
លោក ហាសហ៊ីម អាលកាហ្វ ដែលជានាយកគ្រប់គ្រងទូទាត់ អាជីវកម្មអេឡិចត្រូនិកនៃ វីង បានមានប្រសាសន៍ថា៖ «អ្នកដឹកជញ្ជូនរបស់យើងទាំងអស់សុទ្ធតែបានឆ្លងកាត់ការធ្វើតេស្តរកមេរោគកូវីដ-១៩ ទាំងអស់ ហើយឥឡូវនេះត្រូវបានអនុញ្ញាតឱ្យធ្វើការផ្តល់សេវាដឹកជញ្ជូនដល់សហគមន៍ហើយ។ យើងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន និង ភាគីពាក់ព័ន្ធទាំងអស់ដើម្បីចូលរួមកាត់បន្ថយបញ្ហាប្រឈមមួយចំនួនដែលសហគមន៍របស់យើងកំពុងជួបប្រទះ តាមរយៈការធានាថាពួកគេអាចទទួលបានផលិតផលដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ប្រកបដោយសុវត្ថិភាព និងឆាប់រហ័សក្នុងកំឡុងពេលដ៏លំបាកនេះ»។
អ្នកដឹកជញ្ជូនរបស់ វីងម៉ល ត្រូវបានធ្វើតេស្តរកមេរោគកូវីដ-១៩ កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ ដើម្បីឲ្យពួកគេអាចផ្តល់សេវាដឹកជញ្ជូនដល់អតិថិជននៅតំបន់ក្រហម និង លឿងទុំ នៅក្នុងខេត្តសៀមរាប ប្រកបដោយសុវត្ថិភាពបាន។
វីងម៉ល កំពុងធ្វើការជាមួយក្រុមអ្នកស្ម័គ្រចិត្តនៅខេត្តសៀមរាបដែលមានឈ្មោះថា «តោះទៅលេង សៀមរាប» ដើម្បីទទួលប័ណ្ណធ្វើដំណើរសម្រាប់អ្នកដឹកជញ្ជូន ដែលកំពុងផ្តល់សេវានៅតំបន់ក្រហម និង តំបន់លឿងទុំ។ ប័ណ្ណធ្វើដំណើរទាំងនេះត្រូវបានអនុញ្ញាតដោយអាជ្ញាធរខេត្តសៀមរាប ដើម្បីធានាថាមានតែអ្នកដឹកជញ្ជូនដែលត្រូវបានធ្វើតេស្តអវិជ្ជមានប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឱ្យបំពេញការងារ។
វីងម៉ល លើកទឹកចិត្តអ្នករាល់គ្នាឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និង គោរពតាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីការពារខ្លួន និង ក្រុមគ្រួសារពីការឆ្លងនៃជំងឺនេះ។
លោក ហាសហ៊ីម អាលកាហ្វ បានមានប្រសាសន៍ថា៖ «វាមានសារសំខាន់ណាស់ក្នុងការអនុវត្តនូវវិធានការ ៣ កុំ និង ៣ ការពារ ជារៀងរាល់ថ្ងៃ និង ចៀសវាងការចេញទៅខាងក្រៅផ្ទះដោយមិនចាំបាច់»។
ដើម្បីធ្វើការបញ្ជាទិញ អតិថិជនគ្រាន់តែបើកកម្មវិធីស្មាតហ្វូន វីង រួចចុចលើរូបសញ្ញា «វីងម៉ល» រកមើលទំនិញដែលត្រូវការ និង ធ្វើការបញ្ជាទិញជាការស្រេច។ បន្ទាប់ពីធ្វើការបញ្ជាទិញ អតិថិជននឹងអាចរីករាយជាមួយអាហារ និង ផលិតផលដែលពួកគេចូលចិត្តដោយឥតគិតថ្លៃដឹកជញ្ជូន។
ដើម្បីទទួលបានព័ត៌មានថ្មីៗ ក៏ដូចជាការផ្តល់ជូនពិសេសជារៀងរាល់ថ្ងៃពី វីងម៉ល អតិថិជននៅខេត្តសៀមរាប អាចចូលក្នុងឆានែលតេលេក្រាមរបស់ វីងម៉ល សៀមរាប ដោយចុចលើតំណភ្ជាប់នេះ t.me/WingMallSR ហើយអតិថិជននៅភ្នំពេញអាចប្រើតំណភ្ជាប់មួយនេះ t.me/WingMall ផងដែរ។
អាជីវកម្មដែលមានប្រជាប្រិយភាពជាច្រើននៅសៀមរាប និង ភ្នំពេញ កំពុងលក់ទំនិញ ដែលរួមមានទាំងម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស សម្លៀកបំពាក់ គ្រឿងអេឡិចត្រូនិក ផលិតផលសម្រាប់ទារក សុខភាព និង សម្រស់ ព្រមទាំងទំនិញជាច្រើនប្រភេទផ្សេងទៀតនៅលើ វីងម៉ល។ សម្រាប់អាជីវករដែលចង់លក់ផលិតផលដល់សហគមន៍របស់ពួកគេតាមរយៈ វីងម៉ល អាចទាក់ទង៖ +(៨៥៥) – ០៧៨ ៣១១ ៣១១៕