ស្អាតខ្លាំង! រថយន្ត Maxus G50 អាចជារថយន្ត Alphard ខ្នាតតូចដ៏ស៊ីវិល័យ សម្រាប់គ្រួសារលោកអ្នក
ប្រសិនបើអ្នកចង់បានរថយន្តទំនើបសម្រាប់គ្រួសាររបស់អ្នក ហើយល្អក្នុងការបើកបរដ៏អស្ចារ្យនោះ អ្នកអាចស្វែងរករថយន្តប្រភេទ MPV។ ទំហំសម្រាប់កន្លែងអង្គុយដែលអាចបត់បែនបាន និង មានផាសុកភាពសម្រាប់អ្នករួមដំណើររហូតដល់ ៨ នាក់។ កម្លាំងខ្លាំង រួមនឹងមុខងារប្រើប្រាស់ដ៏ទំនើប អមដោយភាពងាយស្រួលក្នុងការបើកបរ។ មនុស្សជាច្រើនជ្រើសរើសរថយន្ត Toyota Alphard សម្រាប់សមាជិកគ្រួសាររបស់ពួកគេ ដូចជានាំកូនទៅសាលា ឬ ធ្វើដំណើរសម្រាប់អាជីវកម្មផ្សេងៗ។ ប៉ុន្តែតម្លៃរបស់ Toyota Alphard ខ្ពស់ពេកប្រមាណជាង 134 500$ ដែលអាចមានលទ្ធភាពទិញសម្រាប់តែអ្នកមាន ឬ សម្រាប់អ្នកដែលមានឋានៈខ្ពស់នៅកម្ពុជាប៉ុណ្ណោះ។
យ៉ាងណាមិញ ឥឡូវនេះអ្នកអាចស្វែងរកពី Toyota Alphard ខ្នាតតូច ដែលទើបមកដល់ថ្មី របស់ក្រុមហ៊ុន Maxus Cambodia គឺម៉ាក Maxus G50។ បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់ ធ្វើឱ្យរថយន្ត Maxus G50 ត្រូវបានមនុស្សភាគច្រើនដាក់ឈ្មោះក្រៅថា Alphard ខ្នាតតូច ដោយសារតែរូបរាងដ៏ស្រស់ស្អាតស្រដៀងទៅនឹងម៉ូដែល Toyota Alphard។ តម្លៃ Maxus G50 ចាប់ផ្តើមពី $34 999 ដែលមានតម្លៃខុសគ្នា ៤ ដង ជាមួយ Toyota Alphard ។
Maxus G50 គឺជារថយន្តប្រភេទ MPV 8 កៅអី ដែលផ្តល់ជូនលោកអ្នកនូវតម្លៃសមរម្យ បូករួមជាមួយការធានារយៈពេល ៥ ឆ្នាំ។ Maxus G50 មានពីរជម្រើសគឺ ប្រភេទ Luxury និង Luxury Plus ដែលអ្នកទិញអាចជ្រើសរើសតាមអ្វីដែលពួកគេត្រូវការ។ វាមានភាពនឹងល្អ និង ពេញចិត្តយ៉ាងខ្លាំងជាមួយកម្លាំងម៉ាស៊ីនដ៏ខ្លាំង និង អាចជឿជាក់ក្នុងការបើកបរ ហើយវាត្រូវបានភ្ជាប់ជាមួយប្រព័ន្ធប្រអប់លេខអូតូ និង លេខដៃ។ វាបំពាក់ដោយម៉ាស៊ីនតួបូចំណុះ 1.5T ដែលផ្តល់កម្លាំង 169hp និង កម្លាំងរមួល 250Nm ដែលនឹងធានាថារថយន្តនេះ ផ្តល់នូវដំណើរការល្អយ៉ាងល្អ។ កម្លាំងរបស់វាល្អគ្រប់គ្រាន់សម្រាប់ការប្រើប្រាស់ជាលក្ខណៈគ្រួសារ និង ការងារអាជីវកម្មនានា ព្រោះវាមានការសន្សំសំចៃប្រេងឥន្ធនៈ និង បង់ថ្លៃពន្ធផ្លូវទាប។
ភាពធំទូលាយនៃរថយន្តនេះ អាចផ្តល់នូវការធ្វើដំណើរប្រកបដោយផាសុកភាពសម្រាប់អ្នកបើកបរ និង សមាជិកគ្រួសាររបស់អ្នក។ មុខងារប្រើប្រាស់បានបំពាក់ដោយសម្ភារស្បែកទន់ដ៏ប្រណីតដែលមានគុណភាពខ្ពស់ បានធ្វើឱ្យអ្នកប្រើប្រាស់កាន់តែមានផាសុកភាពផងដែរ។ អេក្រង់កម្សាន្តអាចភ្ជាប់ជាមួយ Bluetooth, Apple CarPlay, ឧបករណ៍បំពងសំឡេងចំនួន ៤ គ្រាប់ និង ម៉ាស៊ីនត្រជាក់មុខក្រោយ ដែលធានាថារថយន្តដ៏អស្ចារ្យនេះនឹងផ្តល់បទពិសោធបើកបរដ៏ល្អសម្រាប់លោកអ្នក។ លក្ខណៈពិសេសជាច្រើនរួមមានមុខងារស្តង់ដារដូចជា សោឆ្លាតវៃ smart key, ប្រព័ន្ធសាកថ្មទូរស័ព្ទឥតខ្សែ, កៅអីអូតូ, ចង្កូតប្រើអគ្គិសនីធូរល្អ, កាមេរ៉ា ៣៦០ បង្ហាញពីទិដ្ឋភាពជុំវិញរថយន្ត, ប្រព័ន្ធចុះចំណោត និង ទប់លំនឹងស្វ័យប្រវត្តិ, ប្រព័ន្ធហ្វ្រាំង ABS និង EPB។
ប្រសិនបើអ្នកកំពុងស្វែងរករថយន្ត ៨ កៅអីជាលក្ខណៈគ្រួសារ អ្នកអាចផ្តល់ឱកាសក្នុងការទិញរថយន្ត Maxus G50 ព្រោះវាក៏ជាជម្រើសដ៏ល្អសម្រាប់លោកអ្នកដែលមានទំហំទឹកប្រាក់សមល្មម។ ដូច្នេះសម្រាប់អ្នកដែលស្វែងរករថយន្តដែលមានគុណភាពល្អ ក្នុងតម្លៃសមរម្យ រថយន្ត Maxus G50 អាចបង្ហាញថាជាជម្រើសដ៏ល្អ។
Maxus G50 ផ្តល់ជូនឱ្យការបើកបររបស់លោកអ្នកមានភាពងាយស្រួល ដោយមានកន្លែងទំនេរគ្រប់គ្រាន់នៅផ្នែកខាងក្នុង។ ដូច្នេះសម្រាប់ការធ្វើដំណើរឆ្ងាយជិតនឹងក្លាយជាជម្រើសដ៏អស្ចារ្យ។ លោកអ្នកដែលមានគម្រោងទិញរថយន្ត MPV គួរតែសាកល្បងជាមួយរថយន្ត Maxus G50៕