អគារដ៏លេចធ្លោ ODOM បានបើកលក់ជាផ្លូវការហើយ
គិតត្រឹមថ្ងៃដំបូងនៃការបើកបង្ហាញ និង ដាក់លក់ជាសាធារណៈនៅអគារ Odom កន្លងមកនេះ មានការទិញ និង កក់ជាច្រើន ពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាបរទេស ព្រោះតែលក្ខណៈពិសេស និង ឯកជនភាព នៃគម្រោងអភិវឌ្ឍន៍បែបចម្រុះ Odom ដែលជាទិសដៅសម្គាល់ថ្មី នៃអគារការិយាល័យកម្រិតស្តង់ដារអន្តរជាតិ និង លំនៅដ្ឋានប្រណីត ទាន់សម័យ និង ស៊ីវិល័យ។
ជាមួយទីតាំងពោរពេញដោយសក្តានុពលរបស់គម្រោង Odom តាមបណ្តោយមហាវិថីព្រះនរោត្តម ដែលជាទីតាំងដ៏ល្អឥតខ្ចោះ កៀកនឹងវិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរ សាលារៀនជាតិ និង អន្តរជាតិ ផ្សារទំនើប និង មជ្ឈមណ្ឌលកម្សាន្តជាច្រើនទៀតនោះ គម្រោង Odom នឹងផ្តល់ជូននូវបទពិសោធរស់នៅ និង ធ្វើការប្រកបដោយប្រណីតភាព និង ឯកជនភាពកម្រិតខ្ពស់។
គម្រោង Odom មានអគារការិយាល័យដ៏ទំនើបរហូតដល់ទៅ ៤៥ ជាន់ គិតជាទំហំសរុបប្រមាណ ៤០.០០០ ម៉ែត្រការ៉េ អគារលំនៅដ្ឋានដែលបានរចនាឡើងទៅតាមតម្រូវការរស់នៅបែបស៊ីវិល័យ ជាលក្ខណៈគ្រួសារមានចំនួន ១៣៨ យូនីត ចាប់ពី ១ បន្ទប់គេង រហូតដល់ ៤ បន្ទប់គេង ដោយបន្ទប់នីមួយៗមានទំហំធំទូលាយ ខុសប្លែកពីលំនៅដ្ឋានទូទៅ។ «ស្ពានវេហា» ឬ «Sky Bridge» ត្រូវបានរចនាឡើងយ៉ាងពិសេសដើម្បីតភ្ជាប់អគារការិយាល័យ និង លំនៅដ្ឋាន អមដោយផ្សារទំនើបរបស់គម្រោងផ្ទាល់តែម្តងគឺ Odom Square ដែលគ្របដណ្ដប់ដោយបរិវេណបៃតងដល់ទៅ ៧.០០០ ម៉ែត្រការ៉េ ដែលជាចំណីចក្ខុ និង រួមចំណែកបង្កើនសោភណ្ឌភាព និង សុខដុមភាពក្នុងការរស់នៅ និង ធ្វើការផងដែរ។ ទាំងនេះគឺជាចំណុចលេចធ្លោរបស់គម្រោង ដែលធ្វើឲ្យ Odom ក្លាយជាគម្រោងដ៏វិសេសវិសាល និង ឈានមុខគេក្នុងរាជធានីភ្នំពេញ។
សំណង់អគារដ៏មានភាពទាក់ទាញរំលេចដោយស្ថាបត្យកម្មដ៏ល្អឯក ស័ក្តិសមបំផុតសម្រាប់មនុស្សសម័យថ្មី និង សហគ្រិនដ៏ឆ្នើមនេះ ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន ULS Cambodia ដែលធ្លាប់មានស្នាដៃកសាងគម្រោងអភិវឌ្ឍន៍ជាច្រើន ដែលផ្តោតសំខាន់លើសហគមន៍ និង ការរស់នៅរបស់មនុស្សជាគោល។
សូមអញ្ជើញមកកាន់ការិយាល័យផ្ទះគំរូរបស់គម្រោង Odom ផ្ទាល់តែម្ដង ដែលមានទីតាំងនៅក្នុងសួន Odom Garden ឬ អាចធ្វើការទំនាក់ទំនងមកកាន់លេខ 099 231 168។
ទីតាំងសួន Odom Garden៖ goo.gl/maps/aF5je8CEevMA3fbX9
ហ្វេសប៊ុក៖ www.facebook.com/OdomPhnomPenh
វេបសាយ៖ www.odomphnompenh.com/
ដើម្បីដឹងកាន់តែច្បាស់ពីគម្រោង សូមទស្សនាវីដេអូខាងក្រោមនេះ៖