PediaSure មានមោទកភាពក្នុងការប្រកាសជាផ្លូវការថា ព្រះនាងតូចនរោត្តម ជេនណា បានក្លាយជាព្រះរាជទូតសុឆន្ទៈថ្មីរបស់ PediaSure (វីដេអូ)
ក្រុមហ៊ុន Abbott មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង បានសម្រេចជ្រើសរើសព្រះនាងតូច នរោត្តម ជេនណា ជាព្រះរាជទូតសុឆន្ទៈរបស់ទឹកដោះគោ PediaSure កាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ ។
PediaSure ជាអាហារូបត្ថម្ភពេញលេញ និង មានតុល្យភាពសម្រាប់កុមារចាប់ពីអាយុ 1 ឆ្នាំ ដល់ 10 ឆ្នាំ ត្រូវបានផលិតឡើងតាមបែបវិទ្យាសាស្ត្រជាមួយនឹងការស្រាវជ្រាវ និង ការសិក្សាជាច្រើនជុំវិញពិភពលោក ដែលជួយកុមារឱ្យឡើងទម្ងន់ និង លូតកម្ពស់បានល្អប្រសើរ។ ជាមួយនឹងសារធាតុផ្សំសំខាន់ៗរបស់ Arginine និង វីតាមីន K2។
-
- Arginine ៖ ជួយឱ្យឆ្អឹងលូតលាស់បានល្អ និង លូតកម្ពស់បានឆាប់រហ័ស
- វីតាមីន K2 ធម្មជាតិ ៖ ជួយឱ្យឆ្អឹងរឹងមាំ និង ជួយកាត់បន្ថយការប្រឈមការបាក់
- ប្រ៊ីបាយអូទិក និង ប្រូបាយអូទិក ៖ ជួយពង្រឹងប្រព័ន្ធការពាររាងកាយឱ្យរឹងមាំ ជួយប្រព័ន្ធរំលាយអាហារឱ្យមានសុខភាពល្អ និង ជួយកាត់បន្ថយការប្រឈមនឹងការឆ្លងជំងឺ
- ប្រព័ន្ធ Triple Protein Complex (Whey Soy and Chasein) ៖ ជួយដល់ការលូតលាស់ឆ្អឹង និង សាច់ដុំ
- សារជាតិចិញ្ចឹមសំខាន់ៗ 37 ប្រភេទ ៖ ជួយដល់ការឡើងទម្ងន់ និង ការលូតកម្ពស់បានល្អប្រសើរ
- DHA ខូលីន និង តូរីន ៖ ជួយដល់ការអភិវឌ្ឍ និង ភ្នែក
PediaSure ជួយឱ្យកុមារលូតកម្ពស់កាន់តែប្រសើរ និង ឆាប់រហ័ស រាងកាយរឹងមាំ និង មានសុខភាពល្អ ពិសេសជាម៉ាកផលិតផលមកពីសហរដ្ឋអាមេរិកជាច្រើនឆ្នាំមកហើយ។ ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.facebook.com/PediaSureCambodia
ព្រះនាងតូច ជេនណា នឹងប្រាប់ពីមូលហេតុដែលព្រះនាងសម្រេចព្រះទ័យចងសម្ព័ន្ធមេត្រីភាពនឹង PediaSure ជាពិសេសគុណប្រយោជន៍ដ៏សម្បូរបែប សម្រាប់កុមារដើម្បីឲ្យលូតកម្ពស់កាន់តែប្រសើរ និងឆាប់រហ័ស ។ ដើម្បីជ្រាបកាន់តែច្បាស់ សូមទស្សនាកិច្ចសម្ភាសន៍របស់ព្រះនាងដូចតទៅ៖