ចូលដល់ខែកំណើតភ្លាម អ្នកម៉ាក់សម័យថ្មី អ្នកនាង ឱក សុគន្ធកញ្ញា ក្លាយអ្នកតំណាង សាប៊ូវីសូពិសេសភ្លាម!
កាលពីពេលថ្មីៗនេះ ពោលគឺនៅថ្ងៃទី ១ ខែកញ្ញានេះ អ្នកនាង ឱក សុគន្ធកញ្ញា បានក្លាយជាអ្នកតំណាងឱ្យ សាប៊ូ វីសូ ពិសេស ក្នុងខែកំណើតរបស់អ្នកនាងតែម្ដង។
មួយរយៈកន្លងមកនេះ អ្នកនាងបានផ្លាល់ប្ដូរការរស់នៅច្រើនមែនទែន ដែលកាលពីមុនធ្លាប់តែឡើងឆាកច្រៀង តែឥឡូវនេះ អ្នកនាងបានក្លាយជាអ្នកម្ដាយដ៏ស្រស់ស្អាត និង ជាមេផ្ទះដ៏ឆ្លាតវៃ ម្នាក់ទៀតផង។
ធ្វើជាមេផ្ទះដែលល្អ មិនងាយស្រួលនោះទេ ជាពិសេសក្នុងការសម្អាតសម្លៀកបំពាក់តែម្ដង។ ធ្លាប់តែធ្វើការបោកគក់សម្លៀកបំពាក់ជាមួយសាប៊ូធម្មតា (សាប៊ូម្សៅ) រាល់ពេលបោកសម្អាតតែងតែ៖
– បន្សល់កំណក ម្សៅសាប៊ូជាប់សំលៀកបំពាក់
– ស្រអាប់ និង ឆាប់ចាស់
– មិនសូវក្រអូប ដែលទាំងនេះ ជាការលំបាករបស់ស្ត្រីមេផ្ទះជាច្រើន។
អស់កង្វល់ ឥឡូវនេះ ព្រោះតារាចម្រៀងអ្នកនាង ឱក សុគន្ធកញ្ញា បានជ្រើសរើសការសម្អាតសម្លៀកបំពាក់ជាមួយ សាប៊ូ ទឹកវីសូពិសេសថ្មី ដែលធ្វើឱ្យសម្លៀកបំពាក់ស្អាតភ្លឺចែងចាំងដូចថ្មី ជាមួយអត្ថប្រយោជន៍ល្អបំផុតខាងក្រោម៖
– ឆាប់រលាយក្នុងទឹក គ្មានកំណក
– ក្លិនក្រអូបជាប់ (មិនចាំបាច់ប្រើទឹកក្រអូបបន្ថែម)
– កម្ចាត់ស្នាមប្រឡាក់បានស្អាតល្អ។
សាប៊ូទឹក Viso Pises មាន ២ ប្រភេទគឺ សាប៊ូទឹក Viso Pises Paris Perfume ដែលមានក្លិនក្រអូបបែបទឹកអប់ប្រទេសបារាំង និង សាប៊ូទឹក Viso Pises Morning Bloom ដែលមានក្លិនក្រអូបបែបស្រស់ស្រាយ។ សាប៊ូទឹក Viso Pises ថ្មីមានចំណុះ 3.3 លីត្រ និង មានតម្លៃសមរម្យ ហើយអាចរកទិញបាននៅតាមគ្រប់ផ្សារទំនើប និង ទីផ្សារនានានៅក្បែរផ្ទះរបស់លោកអ្នក។
សាប៊ូទឹក Viso Pises ស័ក្ដិសមសម្រាប់បោកដោយដៃ ហើយកាន់តែល្អបំផុតនោះ សម្រាប់បោកដោយម៉ាស៊ីន។ បោកគក់ ជាមួយសាប៊ូទឹក Viso Pises នឹងធ្វើឱ្យសម្លៀកបំពាក់ សស្អាត ភ្លឺចែងចាំងដូចថ្មី មានក្លិនក្រអូបជាប់ គ្មានកំណក មិនស្រអាប់ ល្អបំផុតសម្រាប់បោកដោយម៉ាស៊ីន។
**សម្រាប់ព័ត៌មានបន្ថែម អាចចូលទៅកាន់៖**
– ហ្វេសបុកផេក៖ [Viso Pises Cambodia]( www.facebook.com/visopiseskhmer )៕