គម្រោងថ្មី នៅលើមហាវិថីព្រះនរោត្តម ដែលអ្នកមិនគួររំលង
វត្តមានរបស់អគារខ្ពស់ៗកប់ពពកជាច្រើនបាន និង កំពុងរីកដុះដាល បង្អួតសម្រស់ដ៏ស្រស់ឆើតឆាយ និង ស៊ីវិល័យរបស់ខ្លួនពាសពេញទីក្រុងភ្នំពេញ។ នេះជាសក្ខីភាពឆ្លុះបញ្ចាំងពីភាពរីកចម្រើនឥតឈប់ឈរ និង សក្តានុពលគ្មានដែនកំណត់នៃវិស័យអចលនទ្រព្យរបស់ប្រទេសកម្ពុជា។
ជាក់ស្តែង យើងឃើញមានគម្រោងអភិវឌ្ឍច្រើនបែប ច្រើនសណ្ឋាន មិនថាផ្នែកលំនៅដ្ឋាន ការិយាល័យ ពាណិជ្ជកម្ម ក៏ដូចជាគម្រោងអភិវឌ្ឍបែបចម្រុះ (Mixed-use Development) បាន និង កំពុងចាក់ឫសគល់ស្ទើរគ្រប់តំបន់នៃទីក្រុងភ្នំពេញ ជាពិសេសគឺតំបន់ភាគខាងត្បូងដែលសម្បូរទៅដោយហេដ្ឋារចនាសម្ពន្ធយ៉ាងសម្បូរបែប ដូចជា គម្រោងព្រលានយន្តហោះថ្មី ផ្លូវ ៦០ ម៉ែត្រ និង គម្រោងពាណិជ្ជកម្មជាច្រើនទៀត។ រីឯតំបន់ភាគខាងជើងរាជធានីភ្នំពេញ ក៏មិនអន់ប៉ុន្មានដែរ ដោយយើងមានឃើញសន្ទុះនៃការកើនឡើងគម្រោងអភិវឌ្ឍធំៗជាច្រើន ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធ និង ផ្លូវគមនាគមន៍ខ្វាត់ខ្វែងផងដែរ។
ក្រឡេកមកមើលទីតាំងកណ្តាលនៃទីក្រុងភ្នំពេញ ដែលជាបេះដូងនៃរាជធានី ក៏សម្បូរទៅដោយគម្រោងអភិវឌ្ឍធំៗផងដែរ។ ជាក់ស្ដែង តាមបណ្តោយមហាវិថីព្រះនរោត្តម ក្នុងខណ្ឌបឹងកេងកង ដែលយើងទាំងអស់គ្នាស្គាល់ថាជាទីតាំងដ៏ល្អឥតខ្ចោះ កៀកនឹងវិមានឯករាជ្យ ព្រះបរមរាជវាំង សារមន្ទីរជាតិ សាលារៀនជាតិ និង អន្តរជាតិ ផ្សារទំនើប និង មជ្ឈមណ្ឌលកម្សាន្តជាច្រើនទៀតនោះ នឹងមានគម្រោងមួយដ៏អស្ចារ្យ ដែលមានរចនាបថលេចធ្លោគ្មានពីរ ប្រកបដោយភាពទាក់ទាញ និង ច្នៃប្រឌិតខ្ពស់ ដែលនឹងមករួមចំណែកធ្វើឱ្យទឹកដីខណ្ឌបឹងកេងកង ក្លាយជាតំបន់ដែលរឹតតែមានសក្តានុពលទ្វេដង។ មិនថាអ្នកជាសហគ្រិនចង់បានអគារការិយាល័យដែលមានទីតាំងចំកណ្តាលទីក្រុង ឬ ស្វែងរកលំនៅដ្ឋានមួយដ៏សមស្របជាមួយនឹងបែបបទនៃការរស់នៅដ៏ទាន់សម័យ និង ស៊ីវិល័យ គម្រោង Odom គឺជាជម្រើសទីមួយ ដែលមិនគួរមើលរំលង។
គម្រោង Odom គឺជាគម្រោងអភិវឌ្ឍបែបចម្រុះមួយ ដែលរួមមានអគារការិយាល័យសហកម្មសិទ្ធិ មានកម្ពស់ដល់ទៅ ៤៥ ជាន់ គិតជាទំហំសរុបប្រមាណ ៤០.០០០ ម៉ែត្រការ៉េ ដែលលោកអ្នកអាចទិញជាកម្មសិទ្ធិបាន អគារលំនៅដ្ឋានសម្រាប់រស់នៅមានកម្ពស់ ៣០ ជាន់ ដែលមាន ១៣៨ យូនីត ហើយយើងមានប្រភេទបន្ទប់ចាប់ពី ១ បន្ទប់គេង រហូតដល់ ៤ បន្ទប់គេង តភ្ជាប់ដោយ «Sky Bridge» និង ជាពិសេសនោះគឺអគារពាណិជ្ជកម្មរបស់គម្រោងផ្ទាល់តែម្តងគឺ Odom Square ហើយគម្រោងទាំងមូលមានបរិវេណធម្មជាតិបៃតងរហូតដល់ជាង ៧.០០០ ម៉ែត្រការ៉េ ដែលជាចំណីចក្ខុ និង រួមចំណែកបង្កើនសោភណ្ឌភាព សុខដុមភាពក្នុងការរស់នៅ និង ធ្វើការផងដែរ។ ទាំងនេះគឺជាចំណុចលេចធ្លោរបស់គម្រោងដែលធ្វើឱ្យ Odom ក្លាយជាគម្រោងដ៏វិសេសវិសាល និង ឈានមុខគេក្នុងរាជធានីភ្នំពេញ។
សំណង់អគារដ៏មានភាពទាក់ទាញរំលេចដោយស្ថាបត្យកម្មដ៏ល្អឯក ស័ក្តិសមបំផុតសម្រាប់មនុស្សសម័យថ្មី និង សហគ្រិនដ៏ឆ្នើមនេះ ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន ULS Cambodia ដែលធ្លាប់មានស្នាដៃកសាងគម្រោងអភិវឌ្ឍជាច្រើន ដែលផ្តោតសំខាន់លើសហគមន៍ និង ការរស់នៅរបស់មនុស្សជាគោល។
គួរបញ្ជាក់ផងដែរថា ការិយាល័យផ្ទះគំរូរបស់គម្រោង Odom នឹងត្រូវបើកបង្ហាញជាសាធារណៈនៅពាក់កណ្តាលខែកញ្ញា ឆ្នាំ ២០២១ នេះហើយ។ ណាត់ជួបក្រុមការងារ Odom ដោយទូរសព្ទមកកាន់៖ 099 231 168 ។
ហ្វេសប៊ុក៖ www.facebook.com/OdomPhnomPenh
វេបសាយ៖ www.odomphnompenh.com/
ទស្សនាវីដេអូ៖