អតិថិជន ៣ រូប ទម្លាយអារម្មណ៍ពិត នាំឱ្យពួកគាត់សម្រេចជ្រើសរើសប្រើប្រាស់រថយន្ត MG
MG គឺជាយីហោរបស់ចក្រភពអង់គ្លេស ហើយវាគឺជាយីហោរថយន្តមួយដែលកំពុងមានប្រជាប្រិយនៅក្នុងប្រទេសកម្ពុជា ដែលមាននាំចូលនូវប្រភេទរថយន្ត Crossover, Sedan, SUV និង SUV ៧ កៅអី ហើយការនាំចូលនេះស្ថិតក្រោយក្រុមហ៊ុនដ៏ធំគឺ TF Motors Cambodia ។ MG Cambodia បានបង្កើតឡើងតាំងពីឆ្នាំ ២០១១ មកម្ល៉េះ បច្ចុប្បន្ននេះគឺមានមនុស្សជាច្រើនបានស្គាល់ពីយីហោនេះ ព្រោះរថយន្ត MG គឺផ្តល់ជូនតម្លៃយ៉ាងសមរម្យ ។ ជាពិសេសគឺមាន influencer ជាច្រើននៅក្នុងប្រទេសកម្ពុជា ក៏បានចាប់អារម្មណ៍ និង ជ្រើសរើសរថយន្ត MG ដែរ ។ តោះ! ចង់ដឹងថា ហេតុអ្វីបានជាអតិថិជនទាំង ៣ រូបនេះ ជ្រើសរើសរថយន្ត MG សូមអានអត្ថបទខាងក្រោមនេះ ៖
១. លោក ឃុន ហ្លួង
លោក ឃុន ហ្លួង គឺជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យ ហើយគាត់បានប្រើប្រាស់រថយន្ត MG RX5 ជិត ២ ឆ្នាំហើយ ។ ការងាររបស់គាត់ពិតជាត្រូវការរថយន្តដើម្បីចេញទៅខាងក្រៅ ក្នុងការត្រួតពិនិត្យទីតាំង ឬ កិច្ចប្រជុំផ្សេងៗ ដូច្នេះរថយន្តគឺជាមធ្យោបាយសំខាន់បំផុតដែលចាំបាច់សម្រាប់គាត់ក្នុងគ្រប់គ្រង និង បំពេញការងារ ។
លោកបានបញ្ផាក់ថា ការទិញរថយន្តថ្មីអាចនឹងពិបាកបន្តិចក្នុងការសម្រេចចិត្តទៅលើយីហោ គុណភាព និង ជាពិសេសគឺតម្លៃ ។ មូលហេតុដែលគាត់ជ្រើសរើសរថយន្ត MG RX5 ព្រោះរថយន្តនេះពិតជាធំទូលាយ ស័ក្តិសមសម្រាប់សមាជិកក្រុមការងារ និង ការរចនាម៉ូដរបស់ MG RX5 ពិតជាពេញលេញសម្រាប់ស្តង់ដារថ្មីនៃរថយន្តប្រភេទ SUV តាមរយៈបច្ចេកវិទ្យាថ្មី, មុខងារជំនួយក្នុងការបើកបរ, មានគុណភាពខ្ពស់ និង ដំណើរការល្អនៃម៉ាស៊ីនតួបូចំណុះ១.៥ T ដែលអាចឱ្យបើកបរបានគ្រប់ស្ថានភាពផ្លូវ និង មានកម្លាំងខ្លាំង ។ ដូចដែលអ្នកបានឃើញហើយថា ការរចនាដ៏ស្រស់ស្អាត ដែលផ្តល់នូវរូបរាងយ៉ាងទាក់ទាញ និង ផ្នែកខាងក្នុង ពិតជាទទួលបានអារម្មណ៍ល្អនៅពេលអ្នកបើកបរ ព្រោះវាបានបំពាក់ដោយកៅអីពូកស្បែកពណ៌ទឹកដោះគោ និង មានដំបូលបើកយ៉ាងធំបែប Panoramic ។
លោក ឃុន ហ្លួង បានមានប្រសាសន៍ថា «ប្រសិនបើអ្នកកំពុងស្វែងរករថយន្តថ្មីហើយអ្នកក៏មានភាពមមាញឹកនឹងអាជីវកម្មដូចខ្ញុំ, ខ្ញុំចង់ណែនាំលោកអ្នកនូវរថយន្ត MG RX5 ដែលធ្វើឱ្យជីវិតអ្នកកាន់តែរស់រវើកនិងមានផាសុកភាព» ។
២. លោក វ៉ា សុធា
លោក វ៉ា សុធា គឺជាប្រធានក្រុមផែនការជីវិត ក្រុមហ៊ុនធានារ៉ាប់រង AIA ហើយទីលំនៅរបស់គាត់នៅក្រុងតាខ្មៅ ដែលរាងឆ្ងាយបន្តិចពីទីក្រុងភ្នំពេញ ដូច្នេះគាត់ត្រូវការរថយន្តថ្មីណាដែលអាចសន្សំសំចៃប្រេងបានខ្ពស់ និង អាចនាំគាត់ទៅកាន់គ្រប់ទីកន្លែងប្រកបដោយសុវត្ថិភាព និង ផាសុកភាព ។
លោក វ៉ា សុធា បានបង្ហាញថា មុនពេលគាត់ទិញរថយន្ត MG គាត់បានគិតជាមួយភរិយាគាត់ប្រហែលជិតពីរឆ្នាំ ហើយបន្ទាប់ពីគាត់បានបើកសាកល្បងនៅអគារតាំងបង្ហាញ គាត់ពិតជាពេញចិត្តជាមួយនឹងកម្លាំង ក៏ដូចជាលក្ខណៈពិសេសនៅក្នុងរថយន្តផងដែរ ។ ដូចដែលអ្នកបានដឹងហើយថា រថយន្ត MG RX5 គឺមានតម្លៃសមរម្យ ដោយគាត់ចំណាយត្រឹមតែ ៣៧ ០០០ ដុល្លារប៉ុណ្ណោះ គាត់នឹងទទួលបានរថយន្តថ្មីប្រភេទ SUV ។ លក្ខណៈពិសេសដែលគាត់ចូលចិត្តដូចជា កាមេរ៉ាខាងក្រោយច្បាស់ល្អ, ប្រព័ន្ធសោរឆ្លាតវៃ, ប្រព័ន្ធហ្រ្វាំងដៃអេឡិចត្រូនិច, មុខងារបង្កើនល្បឿន sport mode ដែលងាយស្រួលក្នុងការវ៉ា ។ ហើយជាពិសេសនោះគឺប្រព័ន្ធ Apple CarPlay ដែលអាចភ្ជាប់ជាមួយទូរស័ព្ទបានហើយគាត់អាចមើលផែនទីបានយ៉ាងងាយស្រួលក្នុងពេលបើកបរទៅកាន់បណ្តាខេត្ត ឬ ទីកន្លែងណាមួយ ដែលគាត់មិនសូវស្គាល់ផ្លូវ ។
លោក វ៉ា សុធា បានលើកឡើងថា «រថយន្ត MG RX5 ផ្តល់ជូននូវការចំណាយទាប ដែលអាចទទួលបានជាមួយនឹងមុខងារប្រើប្រាស់ដ៏ទំនើបដែលបំពាក់នៅក្នុងរថយន្ត ហើយវាក៏ស័ក្តិសមសម្រាប់មនុស្សជាច្រើនដែលមានថវិកាសមលម្ម» ។
៣. Madame Binsho
អ្នកនាង Madame Binsho គឺជាម្ចាស់ហាងលក់នាឡិការ និង ស្បែកជើងដែលនាំចូលពីប្រទេសជប៉ុន ។ អ្នកនាងគឺចូលចិត្តក្នុងការបង្ហាញពីស្ទីលប្លែកៗដូចជាសម្លៀកបំពាក់ ឬ ជីវិតបែបទាន់សម័យរបស់នាង ដូច្នេះនាងត្រូវការរថយន្តថ្មី ដែលស័ក្តិសមនឹងស្ទីលរបស់អ្នកនាង ហើយក៏មានផាសុកភាពសម្រាប់គ្រួសាររបស់អ្នកនាងផងដែរ ។
ពីដំបូងអ្នកនាង Madame Binsho ចង់ទិញរថយន្តជជុះ ព្រោះថវិកាគាត់មានកំណត់ ប៉ុន្តែបន្ទាប់ពីអ្នកនាងបានឃើញ MG ផ្សព្វផ្សាយអំពីម៉ូដែលថ្មី MG ZS 2021 តាមបណ្តាសង្គមហ្វេសបុក ដែលដាក់លក់ក្នុងតម្លៃចាប់ផ្តើមពី ៣០ ៣០០ ដុល្លារ អ្នកនាងពិតជាពេញចិត្តណាស់ ។ បន្ទាប់ពីអ្នកនាងបានឃើញរថយន្តពិតនៅខាងក្រៅ បានធ្វើឱ្យអ្នកនាងកាន់តែពេញចិត្ត និង សម្រេចចិត្តទិញភ្លាមៗ ដើម្បីក្លាយជាម្ចាស់រថយន្តក្នុងពេលឆាប់ៗ ។
អ្វីដែលធ្វើឱ្យនាងសម្រេចចិត្តទិញរថយន្ត MG ZS គឺភាពងាយស្រួល, លក្ខណៈពិសេសដ៏អស្ចារ្យ និង តម្លៃសមរម្យ ។ MG ZS បានរចនាឡើងជាពិសេសសម្រាប់ជម្រើសយ៉ាងទាន់សម័យ និង បច្ចេកវិទ្យាថ្មីរបស់វាដូចជា កាមេរ៉ា ៣៦០, ប្រព័ន្ធសោរ smart key, កញ្ចក់ក្តោបអូតូ, កុងទ័រឌីជីថល, ដំបូលលើបើកបែប Panoramic, យ៉ាន់កង់ទំហំ ១៧ អ៊ីញ និង កម្ពស់ខ្ពស់ពីដីសមលម្ម ដែលល្អសម្រាប់ការបើកបរលើគ្រប់ស្ថានភាពផ្លូវ ។
អ្នកនាង Madame Binsho បាននិយាយថា «បច្ចេកវិទ្យាថ្មី, ប្រព័ន្ធសុវត្ថិភាពខ្ពស់, ភាពទាន់សម័យ និង ភាពធំទំលាយរបស់រថយន្ត MG ZS ពិតជាល្អសម្រាប់អ្នករាល់គ្នា ដូច្នេះខ្ញុំពិតជាសូមណែនាំលើម៉ូដែលនេះ» ។
ម្ចាស់រថយន្ត MG ទាំងបីនេះបានចែករំលែកអំពីបទពិសោធន៍របស់ពួកគេក្នុងការទិញរថយន្ត MG និង លក្ខណៈពិសេសដែលពួកគេចូលចិត្តនៅក្នុងរថយន្ត MG របស់ពួកគេ ។ ដូច្នេះអតិថិជនដែលចង់ដឹងបន្ថែមអំពីរថយន្ត MG លោកអ្នកអាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ MG Cambodia ឬ លោកអ្នកអាចអញ្ជើញទស្សនារថយន្តផ្ទាល់នៅអគារតាំងបង្ហាញរថយន្ត MG ៕