OPPO Find X ជាអាវុធថ្មីរបស់ OPPO ពិតជាទូរស័ព្ទឈានមុខគេទាំងបច្ចេកវិជ្ជា និង ការរចនា
ទូរស័ព្ទ OPPO Find X ដែលបានសម្ពោធកាលពីថ្ងៃទី ១៩ ខែមិថុនា នៅទីក្រុងប៉ារីស គឺជាម៉ូដែលទូរស័ព្ទដែលប្រកបដោយបច្ចេកវិជ្ជា និង ការរចនាឈានមុខគេ ។ បើនិយាយអំពីកម្រិតលាតនៃអេក្រង់យើងដឹងហើយថា ក្រុមហ៊ុនទូរស័ព្ទធំៗជាច្រើនបានធ្វើការសិក្សានិង ស្វែងរកការឌីហ្សាញដើម្បីធ្វើឲ្យទូស័ព្ទរបស់ខ្លួនមានផ្ទៃអេក្រង់លាតធំជាងគេ ។ ក្នុងនោះក្រុមហ៊ុនApple បានបញ្ចេញម៉ូដែល iPhone X ដែលមានអេក្រង់លាតមុនគេ ប៉ុន្តែវាជាអេក្រង់ក្បាលឆកដែលទុកកន្លែងសម្រាប់កាមេរ៉ា ហើយមានការលើកឡើងជាច្រើនថា ការរចនាក្បាលឆកបែបនេះគឺមិនស្អាតនោះទេ ។
ចំណែកឯក្រុមហ៊ុន Samsung ក៏បានធ្វើការប្រើប្រាស់រចនាបទអេក្រងកោងគែមសងខាងដើម្បីឲ្យទូរស័ព្ទទាំងមូលមានអេក្រង់ធំ តែវានៅតែមិនអាចសម្រេចបានព្រោះនៅតែមានកន្លែងដាក់កាមេរ៉ា និង គែមខាងក្រោមធំ ។ ប៉ុន្តែមកដល់ពេលនេះក្រុមហ៊ុន OPPO បានបង្ហាញពីភាពខ្លាំងរបស់ខ្លួននៅលើម៉ូដែលសំខាន់ប្រចាំឆ្នាំរបស់ខ្លួននោះគឺ OPPO Find X ។
OPPO Find X ធ្វើបានយ៉ាងល្អជាងគេក្នុងការរចនាអេក្រង់លាតពេញផ្ទៃស្ទើរតែគ្មានគែមតែម្តង ដែលវាមានវិមាត្រ 19.5:9 និង កម្រិតលាតនៃអេក្រង់ធំជាងគេរហូតដល់ ៩៣.៨% ដោយវាបានធ្វើឲ្យផ្ទៃគែមខាងក្រោមនៃទូរស័ព្ទនៅសល់តូចជាងគេបំផុតដែលមានកម្រាស់ត្រឹមតែ 3.4mm ប៉ុណ្ណោះដែលនេះអាចជាដំណោះស្រាយទៅលើអេក្រង់លាត ហើយអាចនឹងមានក្រុមហ៊ុនផ្សេងទៀតយកលំនាំតាមនាពេលខាងមុខ ។
ចំពោះការឌីហ្សាញរបស់ OPPO Find X វិញត្រូវបានឲ្យដឹងថា វាបានរួមផ្សំនូវសិល្បៈ និង បច្ចេកវិជ្ជាបញ្ចូលគ្នាដែលរចនាឡើងពី 3D glass ទាំងខាងមុខ និង ខាងក្រោយដែលធ្វើឲ្យរូបរាងនៃទូរស័ព្ទទាំងមូលមានភាពប្រណីត ចំណុចនេះហើយដែលធ្វើឲ្យក្រុមហ៊ុន OPPO អាចធ្វើការសម្ពោធម៉ូដែលFind X នៅក្នុងសារមន្ទីរ Louvre ដ៏ល្បីរបស់ប្រទេសបារាំងបានត្បិតអីវាមានលក្ខខណៈស្រដៀងទៅនឹងរចនា បទរបស់សារមន្ទីរមួយនេះ ។
ហើយអ្វីដែលកាន់តែធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺ ក្រុមហ៊ុន OPPO បានសហការជាមួយនឹងក្រុមហ៊ុនរថយន្តដ៏ប្រណីត Lamborghini ក្នុងការបង្កើតនូវ Find X Lamborghini Edition ។ យើងដឹងហើយថា ក្រុមហ៊ុន Lamborghini គឺជាក្រុមហ៊ុនរថយន្តស៊េរីទំនើបដែលយកចិត្តទុកដាក់ទៅលើគុណភាព ល្បឿន និង បច្ចេកវិជ្ជាជាចម្បង ការដែលក្រុមហ៊ុនមួយនេះសម្រេចចិត្តសហការណ៍ជាមួយក្រុមហ៊ុនOPPO ក្នុងការផលិតនូវ Find X Lamborghini Edition គឺដោយសារតែក្រុមហ៊ុនទូរស័ព្ទមួយនេះបានបំពេញនូវលក្ខខណ្ឌដូចទៅនឹងអ្វីដែលក្រុមហ៊ុន Lamborghini ចង់បាន ។
Find X Lamborghini Edition នឹងមានអង្គផ្ទុកទិន្នន័យរហូតដល់ 512GB បំពាក់ជាមួយនូវបច្ចេកវិជ្ជាសាកថ្មកំពូលលឿន Super VOOC ដែលអាចសាកថ្មឲ្យពេញក្នុងរយៈពេលត្រឹមតែ ៣៥ នាទីតែប៉ុណ្ណោះ ។ គួរបញ្ជាក់ផងដែរថា OPPO Find X ត្រូវបានដាក់សម្ពោធជាផ្លូវការកាលពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ នៅអឺរ៉ុបកន្លងមកនេះ ចំណែកឯតម្លៃវិញគឺ OPPO Find X version ធម្មតាមានតម្លៃ ៩៩៩ អឺរ៉ូ ហើយចំណែកឯ Find X Lamborghini Edition វិញគឺមានតម្លៃ ១៦៩៩ អឺរ៉ូ ៕