ហេតុផលដែលប្រជាជនវ័យក្មេងកម្ពុជា គួរតែធ្វើការវិនិយោគនាពេលបច្ចុប្បន្ននេះ
ប្រយោគដែលប្រជាជនខ្មែរវ័យក្មេងជាច្រើនតែងតែបានឮជាប្រចាំគឺ «ពិបាកមុនស្រណុកក្រោយ» ។ ចំនួនប្រជាជនខ្មែរវ័យក្មេងជាច្រើន ដែលកំពុងតែសកម្មក្នុងភារកិច្ចការងារនៅតាមវិស័យផ្សេងៗ ធ្វើឲ្យប្រយោគនេះត្រូវបានយកចិត្តទុកដាក់កាន់តែខ្លាំងពីគ្រប់មជ្ឈដ្ឋាន ។ មិនដូចនៅក្នុងបណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍ផ្សេងទៀតដែលទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីការ រីករាលដាលនៃជម្ងឺឆ្លង ទំហំផលិតផលក្នុងស្រុកសរុបរបស់ប្រទេសកម្ពុជា លើគ្រប់វិស័យហាក់មិនបង្ហាញនូវសញ្ញាណធ្លាក់ចុះនោះឡើយ ។ សេណារីយ៉ូនេះបង្ហាញថាប្រជាជនខ្មែរវ័យក្មេងទាំងអស់នៅតែមានឱកាសក្នុងការទទួលបាន ចំណូលខ្ពស់ និង ការងារកាន់តែមានភាពប្រសើរឡើង ។
ដោយសារកំណើននៃប្រាក់ចំណូល អ្នកជំនាន់ក្រោយគួរតែងាកមកពិចារណាអំពីការវិនិយោគចំណូលអកម្មរបស់ពួកគេ ជាជាងការចំណាយទៅលើសម្ភារនិយមដែលពួកគេមិនត្រូវការចាំបាច់ទាល់តែសោះ ។ យើងអាចដឹងបានថា ប្រជាជនខ្មែរដែលមានចំណូលខ្ពស់ មានសមត្ថភាពគ្រប់គ្រាន់ក្នុងការការវិនិយោគលើអចលនទ្រព្យ ដើម្បីទទួលបាននូវប្រាក់ចំណូលកាន់តែខ្ពស់ដូចដែលពួកគេស្រមៃចង់បាននាពេលអនាគត ។
នៅក្នុងឆ្នាំ 2021 នេះ ផ្ទះនៅក្នុងទីក្រុងភ្នំពេញមានតម្លៃប្រហែល USD200,000 ខណៈពេលដែលតម្លៃផ្ទះនៅតាមជាយក្រុងភ្នំពេញមានតម្លៃប្រហែល USD130,000 ។ សម្រាប់ខុនដូប្រណីតក្នុងតំបន់ពាណិជ្ជកម្មនៃទីក្រុងភ្នំពេញវិញ អាចមានតម្លៃជិត USD 100,000 ។ តម្លៃអចលនទ្រព្យខ្ពស់ទាំងនេះបានធ្វើឲ្យប្រជាជនខ្មែរវ័យក្មេងភាគច្រើនបោះបង់ក្ដីសង្ឃឹមក្នុងការវិនិយោគទៅលើវិស័យអចនទ្រព្យ ក៏ប៉ុន្តែវិស័យអចលនទ្រព្យមិនមែនមានត្រឹមតែផ្ទះ ខុនដូ និង ដីធ្លីប៉ុណ្ណោះទេ ។
យើងបានមើលឃើញអំពីទំនោរថ្មីដែលវិស័យអចលនទ្រព្យពាណិជ្ជកម្មកាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងពីគ្រប់មជ្ឈដ្ឋានបន្ទាប់ពីការទទួលបាននូវការវិនិយោគផ្ទាល់ពីបរទេសជាមួយនឹង ប្រេនអន្តរជាតិល្បីៗជាច្រើនដែលបង្កើតនូវមូលដ្ឋានគ្រឹះដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជាយើង ។ ប្រជាជនខ្មែរវ័យក្មេងគួរតែសាកល្បងធ្វើការវិនិយោគទៅលើគម្រោងអភិវឌ្ឍផ្សារដែលផ្ដល់ជូននូវប្លង់រឹង និង ទទួលបានផលចំណេញខ្ពស់ពីការវិនិយោគ ។ នាពេលបច្ចុប្បន្ននេះ មានប្រភេទនៃគម្រោងអភិវឌ្ឍបែបពាណិជ្ជកម្មជាច្រើនដែលផ្ដល់សម្រាប់តែការជួលប៉ុណ្ណោះ ហើយកម្រមានម្ចាស់គម្រោងណាដែលលក់តូបផ្សារព្រមជាមួយនឹងប្លង់រឹងណាស់ ។
ប្រភេទនៃការវិនិយោគលើតូបផ្សារនេះជាឱកាសដ៏ល្អបំផុតមួយក្នុងឆាកជីវិត ដោយសារតែតម្លៃ លក់សមរម្យនៅពេលចាប់ផ្ដើមគម្រោង ហើយបន្តឡើងថ្លៃមិនឈប់ពីមួយឆ្នាំ ទៅមួយឆ្នាំដោយសារតែលក្ខណៈបែបនេះ យើងបានឃើញរួចមកហើយនៅក្នុងការអភិវឌ្ឍគម្រោងផ្សារថ្មី ផ្សារអូរឫស្សី និង ផ្សារអូរឡាំពិក ។ នាពេលបច្ចុប្បន្ននេះ មានតែផ្សារជីស៊ី អូរឫស្សីតែប៉ុណ្ណោះ ដែលបានធានាផ្ដល់ជូននូវលក្ខខណ្ឌបែបនេះ ជាមួយនឹងតម្លៃតូបទាប ត្រឹមតែ USD 2X,000 ។ ការអភិវឌ្ឍប្រភេទថ្មីនេះបានបើកនូវឱកាសថ្មីបន្ថែមសម្រាប់ប្រជាជនខ្មែរវ័យក្មេងទាំងអស់ ។
ផ្សារជីស៊ី អូរឫស្សីគឺជាគម្រោងផ្សារបោះដុំ និង លក់រាយដែលមានកម្ពស់ 6 ជាន់ ។ អ្នកវិនិយោគខ្មែរទទួលបាននូវអត្ថិភាពពិសេសក្នុងការវិនិយោគលើតូបផ្សារលក់អាហារស្រស់នៅជាន់ផ្ទាល់ដីហៅថា «ផ្សារយើង» ហើយគាត់ក៏អាចទិញតូបនៅជាន់ខាងលើផងដែរ ។ វិនិយោគនៅក្នុងផ្សារយើងអាចឲ្យលោកអ្នកទទួលបាននូវប្រាក់ចំណូលរហូតដល់ 15% ក្នុងមួយឆ្នាំ ជាមួយនឹងចំណូលជាង USD 300 ពីតូបដែលទិញក្នុងតម្លៃ USD 2X.000 ។ នេះគឺជាឱកាសដ៏ល្អបំផុតមួយដោយយើងមើលឃើញថាការវិនិយោគទៅលើលំនៅឋាន និង ខុនដូផ្ដល់ អត្រាចំណេញប្រចាំឆ្នាំត្រឹមតែពី 5% ទៅ 8% ប៉ុណ្ណោះ ។ យើងក៏អាចមើលឃើញពីអត្រាផលចំណេញពីការឡើងថ្លៃនៃតូបផ្សារមានកម្រិតខ្ពស់ខ្លាំងបើធៀបទៅនឹងអចលនទ្រព្យផ្ទះ និង ដីធ្លី ។ ការវិនិយោគនេះក៏មានភាពទាក់ទាញផងដែលបើធៀបទៅនឹងរបស់របរដែលយុវវ័យភាគច្រើនចំណាយទិញ ។
ឧទាហរណ៍ថា យើងចំណាយលុយទិញឡានតម្លៃ USD 20,000 ដែលមានអត្រាធ្លាក់ថ្លៃរហូតដល់ 12% ក្នុងមួយឆ្នាំ ។ នេះមានន័យថាយើងខាតលុយ USD 2,400 ក្នុងមួយឆ្នាំ លើយានយន្តដែលនេះមិនទាន់រាប់បញ្ចូលថ្លៃជួសជុលថែទាំផង ។ ការទិញផលិតផលប្រណីតវិញក៏រឹតតែមិនល្អទៅទៀត ដោយសារតែការវិនិយោគនេះមិនមានផលចំណេញ និង អាចត្រូវចំណាយដល់ USD 10,000 ក៏អាចថាបាន ។ ប្រជាជនខ្មែរវ័យក្មេងគួរតែមានភាពរវៀសជាមួយនឹងប្រាក់ចំណូលរបស់ពួកគេដោយសារតែនៅពេលនេះគឺជាឱកាសមាសសម្រាប់ជួយជម្រុញសេដ្ឋកិច្ចប្រទេសកម្ពុជា ។ យើងជឿជាក់ថាការសម្រេចចិត្តក្នុងការវិនិយោគចូលទៅក្នុងវិស័យអចលនទ្រព្យចាប់ពីវ័យក្មេងទៅគឺជាជំហានដ៏អស្ចារ្យមួយ ។
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារយើង សូមចូលទៅកាន់គេហទំព័រហ្វេសប៊ុករបស់យើង ៖
– GC Orussey Market – ផ្សារជីស៊ីអូរឫស្សី: https://www.facebook.com/gc.orusseymarket
– ឆានែលតេឡេក្រាម – https://t.me/GCOrusseyMarket
– លេខទូរស័ព្ទ និង តេឡេក្រាម: 099 331 015, 098 331 015
បញ្ចប់
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគ ដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើវិស័យអភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និង សេវាកម្មហិរញ្ញវត្ថុ (trust and fund management) ។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា ។ បច្ចុប្បន្ននេះ GCC មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City GC Land GC Empire GC Realty GC Design GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន ៖ បុរី ណាឌី ដោយជីស៊ី ស៊ីធី CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GC Residence ជ្រោយចង្វារ និង Lixin Century Innovation Park ។
រៀបរៀងដោយការិយាល័យទីផ្សារ GCC
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង
អ្នកនាង Leong Ka Yen
ប្រធានផ្នែកទីផ្សារ
លេខទំនាក់ទំនង: +855 96 820 6822 Email: l.kayen@gc-empire.com
លោក ង៉ែត ឧត្តមមុន្នី
ប្រធានត្រួតពិនិត្យទីផ្សារ
លេខទំនាក់ទំនង: +855 98831868 Email: mony@gc-empire.com