អស្ចារ្យ! OPPO Reno6 Z 5G មានសមត្ថភាពខ្ពស់អាចបង្កើតរូបភាពដ៏រស់រវើក និងប្លែកជាមួយមុខងារ «Bokeh Flare Portrait»
កាលពីមុនអ្នកទាំងអស់គ្នាប្រហែលជាធ្លាប់ឃើញរូបភាពស្អាតៗមានផ្ទៃខាងក្រោយព្រិលៗ និង ខ្លះទៀតមានគ្រាប់ពន្លឺភ្លើងតូចៗព្រាលៗ ដែលភាគច្រើនគេតែងថតចេញពីកាមេរ៉ាអាជីពមែនអត់? ពេលនេះអ្នកទាំងអស់គ្នាលែងពិបាកនឹងស្ពាយយកកាមេរ៉ាអាជីពធំៗធ្ងន់ៗតាមខ្លួនទៀតហើយ ។
OPPO បាននាំយកស្មាតហ្វូនត្រកូល Reno Series ម៉ូដែលថ្មីចុងក្រោយគេបង្អស់គឺ OPPO Reno6 Z 5G ដែលហ្វេនៗ អតិថិជន និង អ្នកនិយមស្រលាញ់ប្រ៊េន OPPO ប្រាកដជាបានដឹងរួចមកហើយថា OPPO Reno Series គឺតែងតែនាំមុខគេលើបច្ចេកវិទ្យាថតបែប Portrait ដ៏ទាន់សម័យ ទាក់ទាញ និង អាចផ្តិតយករូបភាពលេចធ្លោៗគ្រប់វិនាទីរបស់លោកអ្នកមិនឲ្យរំលងឡើយ ។
ឧទាហរណ៍ជាក់ស្តែងមុខងារ «Bokeh Flare Portrait» លើស្មាតហ្វូន OPPO Reno6 Z 5G នេះអ៊ីចឹងគឺវាគាំទ្រទាំងកាមេរ៉ាមុខ និង កាមេរ៉ាក្រោយក្នុងការផ្តិតយកទេសភាពស្អាតៗមិនថាពេលថ្ងៃ និង ពេលយប់ គ្រប់ពេលវេលា គ្រប់ទីកន្លែងពីផ្ទៃខាងក្រោយធម្មតាប្តូរទៅជាផ្ទាំងព្រាលៗ និង មានពន្លឺអំពូលភ្លើងព្រិលៗបែបកាមេរ៉ាអាជីព DSLR ដែលធ្វើឲ្យលោកអ្នកកាន់តែរីករាយជាមួយរូបភាពប្រកបដោយពន្លឺស្រទន់បែបមនោសញ្ចេតនា និង មានភាពទាក់ទាញខ្លាំង ។ ដូច្នេះបើចង់បានរូបភាពដ៏អស្ចារ្យស្អាតៗគ្រប់កាលៈទេសៈ សូមកុំភ្លេចជ្រើសរើស OPPO Reno6 Z 5G ផ្តិតយករូប Portrait ដ៏រស់រវើករបស់អ្នក ។
ដោយឡែកសម្រាប់តម្លៃរបស់ស្មាតហ្វូនត្រកូល Reno ស៊េរីថ្មី OPPO Reno6 Z 5G ដែលទើបប្រកាសសម្ពោធកាលពីថ្មីៗនេះ គឺមានតម្លៃត្រឹមតែ $419 ប៉ុណ្ណោះ ។ បើធ្វើការកក់ទុកមុនចាប់ពីថ្ងៃនេះដល់ថ្ងៃទី 07 ខែសីហា នៅគ្រប់បណ្តាហាងលក់ទូរស័ព្ទទូទាំងប្រទេស ដែលមានផ្លាក OPPO នឹងទទួលបានកញ្ចប់កាដូតម្លៃរហូតដល់ទៅ $197 រួមមានដូចជា កង្ហារ (តម្លៃ $39), កាតាបស្ពាយដ៏ស្រស់ស្អាត (តម្លៃ ($29), ប័ណ្ណធានាអេក្រង់រយៈពេល 6 ខែ, និង ស៊ីមស្មាតលេខពិសេស Silver (តម្លៃ $129) ភ្ជាប់ជាមួយគម្រោង Smart ធំហ្មង៎រយៈពេល 12 សប្តាហ៍ ។
សូមរួសរាន់ធ្វើការកក់ទុកមុន (Pre Order) ឲ្យបានមុនដើម្បីទទួលបានកាដូជាច្រើនសន្ធឹកសន្ធាប់ ព្រមទាំងមានសំណាងចាប់កាន់ OPPO Reno6 Z 5G បានមុនគេ! ដើម្បីចង់ជ្រាបច្បាស់ សូមទស្សនាវីដេអូខ្លីខាងក្រោមនេះ ៖
www.facebook.com/OPPOCambodia/videos/132078505647078