វីងម៉ល បើកដំណើរការសេវាកម្មដឹកជញ្ជូនម្ហូបអាហារនៅខេត្តសៀមរាប ដើម្បីគាំទ្រសហគមន៍ខណៈពេលមានជំងឺរាតត្បាតកូវីដ-១៩
ឥឡូវនេះទោះមិនចេញពីផ្ទះ ក៏អតិថិជននៅខេត្តសៀមរាបអាចទិញទំនិញប្រកបដោយសុវត្ថិភាព តាមរយៈស្មាតហ្វូន ហើយមិនគិតថ្លៃសេវាបន្ថែមនោះឡើយ ។ បន្ទាប់ពីទទួលបានជោគជ័យនៅទីក្រុងភ្នំពេញ ឥឡូវនេះ វីងម៉ល បានដាក់ឲ្យដំណើរការសេវាកម្មរបស់ខ្លួនមកកាន់ខេត្តសៀមរាប ដោយអនុញ្ញាតឲ្យអតិថិជនអាចបញ្ជាទិញម្ហូបអាហារ និង ទំនិញផ្សេងៗពីហាងរាប់រយកន្លែងតាមរយៈស្មាតហ្វូនរបស់ពួកគេដោយមិនចាំបាច់ចាកចេញពីផ្ទះ ហើយមិនមានគិតថ្លៃសេវាបន្ថែមនោះឡើយ ។
ការបើកដំណើរការនេះមិនត្រឹមតែនាំមកនូវភាពងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកាត់បន្ថយការប្រាស្រ័យទាក់ទងដោយផ្ទាល់ ជំនួសដោយការទូទាត់មិនប្រើក្រដាសប្រាក់ និង ឱកាសទិញទំនិញផ្សេងៗ ។
កាលពីឆ្នាំមុន វីងបានណែនាំ វីងមីល ដែលជាសេវាកម្មដឹកជញ្ជូនម្ហូបអាហារ និង គ្រឿងទេស ដាក់ក្នុងកម្មវិធីស្មាតហ្វូនវីង ខណៈដែលប្រជាជនកម្ពុជាកាន់តែមាននិន្នាការទៅរកការទិញទំនិញតាមប្រព័ន្ធអេឡិចត្រូនិកក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ។
ដើម្បីអបអរសាទរ ការសម្ពោធ វីងម៉ល នៅខេត្តសៀមរាប និង ដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីការទិញទំនិញប្រកបសុវត្ថិភាពក្នុងពេលមានជំងឺរាតត្បាតនេះ អ្នកឧកញ៉ា គិត ម៉េង បានប្តូរសម្លៀកបំពាក់ការងារប្រចាំថ្ងៃរបស់គាត់ ហើយបានពាក់មួកសុវត្ថិភាព និង ឯកសណ្ឋានរបស់វីងម៉ល ក៏ដូចជាម៉ាស់សុវត្ថិភាព បើកបរម៉ូតូធម្មតាដោយដាក់នូវប្រអប់អីវ៉ាន់នៅពីក្រោយ ហើយដឹកជញ្ជូនអាហារនៅតាមដងផ្លូវ ។
អ្នកឧកញ្ញា គិត ម៉េង ដែលជាប្រធាន និង នាយកប្រតិបត្តិ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប (RGC) និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធនាគារ វីង (ខេមបូឌា) ម.ក បានមានប្រសាស៍ថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការលះបង់របស់ក្រុមអ្នកដឹកជញ្ជូនយើងនៅក្នុងគ្រាលំបាកនេះ ខ្ញុំគិតថាវាចាំបាច់ណាស់ដែលខ្ញុំបង្ហាញការគាំទ្រចំពោះពួកគេដោយសាកល្បងធ្វើការងាររបស់ពួកគេឲ្យបានម្តងនៅថ្ងៃណាមួយ ។ ការខិតខំប្រឹងប្រែងរបស់ពួកគេពិតជាមានឥទ្ធិពលជាវិជ្ជមានដល់អាជីវកម្ម និង ជីវិតរបស់ប្រជាជនកម្ពុជាដែលពឹងផ្អែកលើពួកគេ ក្នុងការចែកចាយផលិតផល និង ជំរុញពាណិជ្ជកម្មក្នុងពេលមានជំងឺរាតត្បាតនេះ មិនថាហាលថ្ងៃក្តៅ ឬ ភ្លៀងក៏ដោយ» ។
វីងម៉ល កំពុងផ្តល់ជូនអតិថិជននៅខេត្តសៀមរាប នូវការដឹកជញ្ជូនដោយឥតគិតថ្លៃរាល់ការបញ្ជាទិញទាំងអស់ ដ្បិតថាក្រុមហ៊ុននេះចង់ជួយដៃគូអាជីវកម្មទាំងអស់ឲ្យស្តារអាជីវកម្មរបស់ពួកគេឡើងវិញក្នុងអំឡុងពេលដែលមានជំងឺរាតត្បាតនេះ ។
អាជីវកម្មរាប់ពាន់កន្លែងដែលពេញនិយមនៅក្នុងខេត្តសៀមរាប បានចុះឈ្មោះនៅក្នុង វីងម៉ល និង កំពុងលក់ទំនិញរាប់ពាន់មុខរាប់ចាប់ពីម្ហូបអាហារ ភេសជ្ជៈ គ្រឿងទេស និង របស់របរជាច្រើនមុខទៀត ។
លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃក្រុមហ៊ុនវីង បានមានប្រសាសន៍ថា៖ «ខ្ញុំសូមលើកទឹកចិត្តយ៉ាងខ្លាំងដល់អ្នករាល់គ្នាឱ្យធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និង គោរពការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីការពារខ្លួន និង ក្រុមគ្រួសាររបស់ពួកគេពីការឆ្លងកូវីដ-១៩ នេះ ។ វាមានសារសំខាន់ណាស់ក្នុងការអនុវត្តគោលការណ៍ ៣ កុំ និង ៣ ការពារ ជារៀងរាល់ថ្ងៃ ហើយការទិញទំនិញតាមអនឡាញគឺជាវិធីងាយស្រួល ដើម្បីជៀសវាងការចេញទៅក្រៅដោយមិនចាំបាច់» ។
ដើម្បីធ្វើការបញ្ជាទិញ អ្នកប្រើត្រូវបើកកម្មវិធីស្មាតហ្វូនវីង ចុចលើរូបតំណាង «វីងម៉ល» ដើម្បីរកមើលហាងជាច្រើន និង ធ្វើការបញ្ជាទិញ។ បន្ទាប់ពីបញ្ជាទិញរួចហើយ អតិថិជននឹងអាចរីករាយជាមួយនឹងការទទួលបាននូវអាហារ និង ផលិតផលដែលពួកគេត្រូវការដឹកជូនដោយឥតគិតថ្លៃសេវា ។ វីងម៉ល ផ្តល់ជូនអតិថិជននៅខេត្តសៀមរាប នូវការបញ្ចុះតម្លៃរហូតដល់ ៥ ដុល្លារ សម្រាប់ការបញ្ចូលលេខកូដ «HELLOSR» ហើយអតិថិជននៅភ្នំពេញសូមបញ្ចូលលេខកូដ «HELLOPP» ដើម្បីទទួលបាននូវការបញ្ចុះតម្លៃរហូតដល់ ៥ ដុល្លារដូចគ្នា ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៤ ខែសីហា ឆ្នាំ ២០២១ ។
អតិថិជននឹងអាចតាមដានការបញ្ជាទិញនៅលើស្មាតហ្វូនរបស់ពួកគេ ព្រមទាំងទូទាត់ដោយសុវត្ថិភាព និង រហ័សតាមរយៈកម្មវិធីស្មាតហ្វូនវីងដ៏ទំនើប ។ អាជីវករទាំងឡាយត្រូវបានលើកទឹកចិត្តឱ្យទាក់ទងទៅ វីងម៉ល បានគ្រប់ពេលវេលា ដើម្បីអាចដាក់លក់ផលិតផលរបស់ខ្លួនដល់អតិថិជនរាប់លាននាក់ដែលកំពុងប្រើប្រាស់កម្មវិធីស្មាតហ្វូនវីង ។
សាធារណៈជនដែលមិនបានចុះឈ្មោះប្រើប្រាស់កម្មវិធីស្មានហ្វូនវីង ឬ គ្មានគណនីវីង ត្រូវបានលើកទឹកចិត្តឱ្យទាញយកកម្មវិធីស្មាតហ្វូនវីង ហើយចុះឈ្មោះប្រើប្រាស់ដោយខ្លួនឯងក៏បាន ។ ប្រសិនបើពួកគេត្រូវការជំនួយដើម្បីបើកគណនីវីង ពួកគេអាចស្នើសុំណាត់ជួបជាមួយអ្នកតំណាងវីងដោយប្រើតំណនេះ myoffice.wingmoney.com/p/appointment
វីងម៉ល ទទួលយកការទូទាត់តាមកម្មវិធីស្មាតហ្វូនវីង ព្រមទាំងទទួលយកសាច់ប្រាក់ផ្ទាល់នៅពេលដឹកជញ្ជូនដល់កន្លែងក៏បាន ។ អតិថិជនវីងក៏អាចផ្ទេរប្រាក់ដោយផ្ទាល់ពីធនាគារដៃគូរបស់វីង ឬ តាមរយៈកាបូបបាគង ចូលគណនីវីងរបស់ពួកគេផ្ទាល់ដើម្បីទិញទំនិញផងដែរ ។ អតិថិជនក៏អាចដាក់ប្រាក់ដោយផ្ទាល់តាមរយៈភ្នាក់ងារវីងដែលនៅក្បែរពួកគេផងដែរ ។
ដើម្បីទទួលបានព័ត៌មានពីការផ្តល់ជូនពិសេសប្រចាំថ្ងៃ អតិថិជននៅសៀមរាប អាចចូលរួម Telegram របស់វីងម៉ល សៀមរាប ដោយចុចលើតំណភ្ជាប់នេះ https://t.me/WingMallSR ហើយអតិថិជននៅភ្នំពេញអាចប្រើតំណភ្ជាប់ https://t.me/WingMall បាន ៕