គ្រាន់តែចេញ Poster ផ្លូវការដំបូងភ្លាម រឿង «កូនពស់កេងកង» ទទួលការចាប់អារម្មណ៍ខ្លាំងហួសពីការស្មាន
មិនធម្មតាមែន! ទើបបញ្ចេញ និង បញ្ជាក់ពីពេលវេលាចាក់ភាពយន្តភាគខ្មែរថ្មីរឿង «ផ្កាថ្ម» មិនបានប៉ុន្មានផង ពេលនេះ ហង្សមាស បានបញ្ចេញពេលវេលាចាក់ផ្សាយនូវរឿងភាគខ្មែរមួយទៀតដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំ គឺរឿង «កូនពស់កេង កង» ។
គ្រាន់តែបញ្ចេញ Poster ដំបូងភ្លាមក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីរឿងភាគខ្មែរបុរាណដំបូង របស់ស្ថានីយ៍ទូរទស្សន៍ដ៏ពេញនិយមមួយនេះ ។ មិនមែនលំៗឯណា ទាំងតួអង្គ ទាំងសម្លៀកបំពាក់ មើលទៅពិតជាប្រណីតណាស់ ។ ពេលនេះទាំងរឿងសម័យ «ផ្កាថ្ម» និង រឿងបុរាណ «កូនពស់កេងកង» ទំនងប្រហែលអាចនឹងចាក់ដំណាលគ្នាក៏ថាបាន ។
ហង្សមាស បានប្រមូលយកការគាំទ្រយ៉ាងលើសលុបលើផ្នែកភាពយន្តភាគខ្មែរដោយបានខំប្រឹងផលិតខ្សែភាពយន្តភាគខ្មែរជាច្រើនបន្តបន្ទាប់ដែលរឿងភាគនីមួយៗសុទ្ធតែមានគុណភាពមិនចាញ់ប្រទេសជិតខាងឡើយ ៕