រថយន្ត Maxus T60 អាចបន្ថែមនូវគ្រឿងតុបតែងឱ្យកាន់តែទាក់ទាញ រួមនឹងតម្លៃសមរម្យ
រថយន្ត Maxus T60 គឺជារថយន្តភីកអាប់ដ៏ទាន់សម័យដែលពិតជាល្អសម្រាប់ការបើកបរលើគ្រប់ស្ថានភាពផ្លូវ។ Maxus T60 ប្រាកដជាអាចនាំមកនូវការបើកបរដ៏អស្ចារ្យសម្រាប់រាល់ការធ្វើដំណើរនានា និង ធ្វើឱ្យអ្នកមានភាពលេចធ្លោក្នុងចំណោមហ្វូងមនុស្សជាច្រើនដែលផ្តល់ដោយ Maxus T60 ។ អ្នកក៏អាចរកបាននូវគ្រឿងតុបតែងបន្ថែមជាច្រើនដូចជា: កាងមុខ, ប៉ាណាមុខដ៏ស្រស់ស្អាត, sport bar ជាដើម ដើម្បីធ្វើឱ្យ Maxus T60 កាន់តែមានភាពទាក់ទាញ និង បង្ហាញពីបែបបទនៃការបើកបរប្រភេទផ្លូវ off-road។
Maxus T60 មានតម្លៃចាប់ពី $28,999 រួមនឹងការថែមជូននូវកញ្ចប់ប្រម៉ូសិនដូចជា: ប៉ាណាមុខ, ស្កុតការពារកម្តៅ, កម្រាលជើងប្រណីត និង ការធានាជូនរយៈពេល ៥ ឆ្នាំ ឬ ១០០,០០០Km ។ ជាមួយប្រម៉ូសិនជាច្រើននេះ វាអាចជួយអ្នកឱ្យទទួលបានអត្ថប្រយោជន៍ និង សន្សំសំចៃ សម្រាប់ការទិញរថយន្ត Maxus នៅក្នុងខែនេះ។
Maxus T60 ត្រូវបានបំពាក់ដោយបច្ចេកវិទ្យាថ្មីរបស់អឺរ៉ុបនៃម៉ាស៊ីនម៉ាស៊ូតតួបូចំណុះ 2.8T អមនឹងប្រអប់លេខដៃ និងលេខអូតូ ៦ វគ្គដោយផ្តល់នូវថាមពល 150PS និង កម្លាំងរមួល 360Nm ដែលគ្រប់គ្រាន់សម្រាប់ការអូសទាញ ឬ ដឹកជញ្ជូន។
ម៉ូដែល Maxus T60 មានពីរជម្រើសសម្រាប់ជ្រើសរើស គឺប្រភេទប៉ុង ១ និង ប៉ុង ២ ដែលល្អសម្រាប់អតិថិជនធ្វើការជ្រើសរើសអ្វីដែលពួកគេត្រូវការ ។ វាផ្តល់ឱ្យអ្នកនូវថាមពលដ៏ខ្លាំង ព្រមជាមួយនឹងការស្ថាបនារូបរាងតួរថយន្តយ៉ាងរឹងមាំនៃបច្ចេកវិទ្យាថ្មីផងដែរ ។
សម្រាប់ប្រព័ន្ធសុវត្ថិភាព Maxus T60 បានទទួលពិន្ទុកម្រិតផ្កាយ ៥ ក្នុងចំណាត់ថ្នាក់សុវត្ថិភាព NCAP របស់អូស្ត្រាលី ។ រថយន្តភីកអាប់នេះផ្តល់ជូននូវលក្ខណៈសុវត្ថិភាពស្តង់ដាររួមមានដូចជា: ប្រព័ន្ធភ្លើងឡាស៊ែរតាមបែបអឺរ៉ុប, ខ្សែក្រវ៉ាត់សុវត្ថិភាព, ISOFIX seats, ABS + EBD, Immobilizer, ពោងសុវត្ថិភាពខាងមុខពីរ និង កាមេរ៉ាខាងក្រោយ រួមដោយសេនស័រ ហើយសម្រាប់ជម្រើសប៉ុង ២ វាមានបន្ថែមនូវប្រព័ន្ធសុវត្ថិភាពដូចជា: ប្រព័ន្ធទប់លំនឹងអេឡិចត្រូនិច និង ប្រព័ន្ធត្រួតពិនិត្យសម្ពាធកង់។ អ្នកអាចបើកបររថយន្ត Maxus T60 ប្រកបដោយភាពជឿជាក់ និង ផាសុកភាព ទោះបីជាអ្នកបើកបរវាសម្រាប់ការងារអាជីវកម្ម ឬ ការធ្វើដំណើរកម្សាន្តជាមួយគ្រួសារ ៕