ពិធីបើកសម្ពោធជាផ្លូវការ ម្សៅទឹកដោះគោ Physiolac 4
នៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២១ ក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុនចែកចាយផលិតផលសុខាភិបាលពិសេស Physiolac ដ៏ធំបំផុតនៅកម្ពុជា បានបើកសម្ពោធជាផ្លូវការនៃការមកដល់ម្សៅទឹកដោះគោ Physiolac 4 សម្រាប់កុមារអាយុចាប់ពី ៣ ឆ្នាំឡើង ។
កម្មវិធីបើកដំណើរការអាជីវកម្មម្សៅទឹកដោះគោ Physiolac 4 តាមរយៈអនឡាញនេះ មានអ្នកចូលរួមប្រមាណ ១០០ នាក់ ដែលក្នុងនោះមានការចូលរួមពីអតិថិជន គណៈគ្រប់គ្រង និង បុគ្គលិករបស់ក្រុមហ៊ុន Zuellig Pharma ។
ក្រុមហ៊ុន Zuellig Pharma នាំយកម្សៅទឹកដោះគោ Physiolac 4 មកកាន់ទីផ្សារកម្ពុជានេះដើម្បីបំពេញតម្រូវការផ្នែកអាហារូបត្ថម្ភកុមារ និង ជាជំនួយដល់ម៉ាក់ប៉ាក្នុងការចិញ្ចឹមកូនៗឲ្យលូតលាស់បានល្អ និង អភិវឌ្ឍទៅតាមវ័យ ។
លោក តេចាសវី (Tejasvi Sharma) ប្រធានគ្រប់គ្រងនាយកដ្ឋាន ZP Therapeutics Cambodia បានថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការម្សៅទឹកដោះគោ Physiolac 4 ថា «គ្រប់តំណក់នៃម្សៅទឹកដោះគោ Physiolac ចម្រាញ់ចេញពីវត្ថុធាតុដើមដ៏ល្អបំផុត គឺទឹកដោះគោស្រស់ គុណភាពខ្ពស់របស់ប្រទេសបារាំង ដោយឆ្លងកាត់រូបមន្តស្រាវជ្រាវពីក្រុមជំនាញ និង អ្នកវិទ្យាសាស្ត្រផ្នែកអាហារូបត្ថម្ភដែលមានបទពិសោធខ្ពស់លំដាប់អន្តរជាតិ» ។
Grouppe Batteur ក្រុមហ៊ុនផលិតម្សៅទឹកដោះគោ Physiolac ដែលផ្តើមចេញពីមូលដ្ឋានដ៏រឹងមាំជាមួយបទពិសោធជិត ១០០ ឆ្នាំ ក្នុងការផលិតអាហារូបត្ថម្ភពីប្រទេសបារាំង ។ ម្សៅទឹកដោះគោ Physiolac ត្រូវបានផលិតនៅក្នុងរោងចក្រធំទូលាយ ស្តង់ដារពិភពលោក បំពាក់ដោយម៉ាស៊ីនបរិក្ខារទំនើបស្វ័យប្រវត្តិ និង បច្ចេកវិទ្យាចុងក្រោយបំផុត ។
ចំណែកលោក ឆូយ ពិសាល ប្រធានគ្រប់គ្រងផ្នែកទីផ្សារ ផលិតផល Physiolac និង OTC បានលើកឡើងថា «ម្សៅទឹកដោះគោ Physiolac 4 ផ្សំឡើងពីរូបមន្តពិសេសមាន ៤ សារធាតុចិញ្ចឹមចាំបាច់សម្រាប់កុមារ ក្នុងនោះរួមមាន៖
១. ប្រូតេអ៊ីន មាននាទីជួយដល់ការអភិវឌ្ឍសាច់ដុំ និង រាងកាយ
២. កាបូហាយដ្រេត ជួយផ្តល់ថាមពល
៣. ខ្លាញ់លីពីត ល្អសម្រាប់ការលូតលាស់ខួរក្បាល
៤. វីតាមីន និង រ៉ែជាច្រើនមុខ ដែលជួយដល់ការអភិវឌ្ឍ និង មុខងារដំណើរការ» ។
ម្សៅទឹកដោះគោ Physiolac រូបមន្តផ្សំឡើងដើម្បីបំពេញតម្រូវការអាហារូបត្ថម្ភរបស់ក្មេងៗសព្វថ្ងៃនេះ ។ លោកអ្នកអាចរកទិញផលិតផល Physiolac នៅតាមហាងលក់សម្ភារទារក និង កុមារ ក៏ដូចជាផ្សារទំនើបនានាទូទាំងប្រទេសកម្ពុជា ។
អំពីក្រុមហ៊ុន Zuellig Pharma
រយៈពេលជិត ១០០ ឆ្នាំ នៃប្រតិបត្តិការរបស់ខ្លួន ក្រុមហ៊ុន Zuellig Pharma ដែលជាក្រុមហ៊ុនដ៏ធំបំផុតនេះ បានពង្រីកវិសាលភាពរបស់ខ្លួន និង មានវត្តមានលើ ១៣ ទីផ្សារ ក្នុងបណ្តាប្រទេសនានានៅអាស៊ីរួមទាំងកម្ពុជាផង ។
នាដើមឆ្នាំ ២០២០ ក្រុមហ៊ុន Zuellig Pharma បានរួមកិច្ចសហការជាមួយ Alliance Pharma Cambodge ដែលជាក្រុមហ៊ុនចែកចាយផលិតផលសុខាភិបាលពិសេស Physiolac ដ៏ធំបំផុតនៅកម្ពុជា ដែលមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ និង មានឃ្លាំងផ្ទុកទំនិញទំហំ ៦៣០០ ម៉ែត្រក្រឡា មានសមត្ថភាពអាចស្តុករក្សាផលិតផលដល់ទៅ ៦៣០០ ស្តុក ប្រកបដោយលក្ខណៈបច្ចេកទេស និង សុវត្ថិភាព ។
ក្រុមហ៊ុនមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ បរិយាកាសល្អ មានផាសុកភាព ព្រមទាំងបំពាក់ទៅដោយបរិក្ខារទំនើបទាន់សម័យ ដើម្បីឆ្លើយតបនឹងទស្សនវិស័យ «ទទួលបានការថែទាំសុខភាពកាន់តែងាយស្រួល» ៕