Connect with us

អត្ថបទក្រុមហ៊ុន

ចាប់ពី 62,500$ ប៉ុណ្ណោះ!! All-New Isuzu Mu-X 2022 ថ្មីទាំងស្រុង ទំនើប ស្ពិចខ្ពស់ និង មានច្ចេកវិទ្យាថ្មីៗប្លែកខុសពីគេ

on

Advertisement

All-New Isuzu Mu-X 2022 ជារថយន្ត SUV ថ្មីចុងក្រោយបំផុតដែលទើបដាក់បង្ហាញជាផ្លូវការ គឺពិតជាមាន បច្ចេកវិទ្យាថ្មីៗទំនើបជាច្រើនតាមខនសិប “Lead Your Way” ដែលនាំលោកអ្នកទៅកាន់ភាពជោគជ័យ ជាមួយការរចនាថ្មី ទាំងស្រុង ទាំងក្នុង ទាំងក្រៅ ជាពិសេសបច្ចេកវិទ្យាទំនើបលើសគេដូចបានរៀបរាប់ ខាងក្រោមដែលជួយឲ្យការបើកបរកាន់តែប្រសើរឡើងនៅលើ ដងផ្លូវប្រកបដោយ ភាពជឿជាក់ និង ជោគជ័យ រាល់ការធ្វើដំណើរ។

លោក Shuichiro Mori អគ្គនាយកក្រុមហ៊ុន ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល ខេមបូឌា អ្នកចែកចាយផ្តាច់មុខ រថយន្ត Isuzu Pick Up (D-Max) and SUV (Mu-X) ក្នុងប្រទេសកម្ពុជាមានប្រសាសន៍ថា «រចនាបទ្ម័ថ្មី ទាំងស្រុងរបស់ Isuzu Mu-X 2022 នេះ គឺជាការឆ្លុះបញ្ចាំងចេញពីភាពជោគជ័យពិតប្រាកដរបស់អ្នកប្រើប្រាស់ទាំងអស់ដែលបានធ្វើតាមបេះដូងខ្លួនឯង គឺមានន័យថា Lead Your Way» ។ លោកបានបន្ថែមថា «ប្រព័ន្ធសុវត្ថិភាព គឺជារឿងសំខាន់បំផុតមួយនៅក្នុងការផលិតរថយន្ដ Isuzu ដូចនេះ ទើប Isuzu បានបំពាក់នូវបច្ចេកវិទ្យាទំនើបៗថ្មីដំបូងគេបង្អស់ តាមខនសិប Fine, Rich, និង Impressive Craftsmanship នាំមកនូវអត្ថន័យនៃភាពឡាក់សើរីគ្រប់ជ្រុង ជ្រោយនៃរថយន្ដដោយឌីហ្សាញ បញ្ចូលគ្នាយ៉ាងសាកសមជា Integrated Cockpit»

 

 

លក្ខណៈពិសេសៗនៃទស្សនៈ “Lead You Way” របស់ All-New Isuzu Mu-X គឺ ៖

1. ឆ្លុះបញ្ចាំងភាពជោគជ័យ… ការរចនាល្អឯកបែបស្ព័រនៃប៉ាណាមុខរថយន្ត ចង្កៀងមុខ Bi-LED បែប Arrow Signature ចង្កៀងក្រោយ LED បែប Winglet Signature ជាមួយកង់ទំហំ ដល់ទៅ 20 អ៊ីងសំរាប់ម៉ូឌែល Ultimate និង 18 អ៊ីង សំរាប់ម៉ូឌែល Elegant បានបង្ហាញពី ភាពឡាក់សើរី អេឡេហ្គេន ទាក់ទាញ និង រឹងមាំ ជំនះរាល់ឧបសគ្គ ។

2. ស្តាយប្លែកដាច់គេ… ជាមួយទស្សនៈថ្មី Fine Rich និង Craftsmanship រចនាបទ្ម័ក្នុងកាប៊ីន ធំទូលាយ ការឌីហ្សាញ គ្រប់កន្លែងស៊ីគ្នាឥតខ្ចោះពី console កណ្ដាលរហូតដល់ខាងមុខ បន្ថែមដោយភ្លើង Ambient light និង Dome light ក្នុងរថយន្ត កាន់តែទំនើប ផាសុកភាព ខ្ពស់ជាមួយបច្ចេកវិទ្យា COOLMAX ជួយកាត់បន្ថយកំដៅក្នុងពូកកៅអី ទំនុកចិត្តខ្ពស់ជាមួយ ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច និងស្វ័យប្រវត្តិ ។

3. ភាពរីករាយក្នុងពេលធ្វើដំណើរ… ទទួលយកបទពិសោធន៍ថ្មីពោរពេញដោយក្ដីសុខ ពេលបើកបរ ជាមួយកៅអី3ជួរ អាចសារ៉េបាន 8 របៀប(អេឡិចត្រូនិច)សំរាប់អ្នកបើកបរ និង 4 របៀបសម្រាប់អ្នករួមដំណើរ អេក្រង់កំសាន្ត 9 អ៊ីងអាចភ្ជាប់បានទាំង Apple CarPlay និង Android Auto ជាមួយស្ពីកឃ័រ(speaker) 8 គ្រាប់ ម៉ាស៊ីនត្រជាក់ Dual Zone ដំណើរ ការស្វ័យប្រវត្តិ អាចកំណត់សីតុណ្ហភាពផ្សេងគ្នារវាងអ្នកបើកបរ និង អ្នករួមដំណើរ កន្លែងសាកថ្ម ដែលផ្ទុក USB Fast-chargers, 220 វ៉ុល AC power Socket និង 12 វ៉ុល DC Socket និង កូនសោរឆ្លាតវៃ អាចបញ្ឆេះម៉ាស៊ីនពីចំងាយ 20 ម៉ែត្រ និង បិទបើកឃ្លុបក្រោយ ដោយអេឡិចត្រូនិច ជាមួយប្រព័ន្ធ Jam Protection ការពារការគៀបពេលកំពុងទុកដាក់ឥវ៉ាន់ក្នុង គូទរថយន្ត ។

4. ភាពជឿជាក់… ជាមួយប្រព័ន្ធសុវត្ថិភាពថ្មីចុងក្រោយបំផុត Isuzu Matrix Safety Intelligence ដែលជាបច្ចេកវិទ្យា ADAS (Advanced Driver Assistance System) បំពាក់ដោយកាមេរ៉ា 3D អាចចាប់យករូបភាពនៅពីមុខរថយន្ដបានច្បាស់ជាងកាមេរ៉ាទូទៅ ធ្វើការជាមួយនឹងរ៉ាដាចំនួន 2 និង ស៊ិនសឺរ៍ ចំនួន 8 គ្រាប់ ដែលបំពាក់នៅជុំវិញរថយន្ត បច្ចេកវិទ្យានេះ បញ្ចូលប្រព័ន្ធសុវត្ថិភាព ជាច្រើនដូចជា៖

-ប្រព័ន្ធ ACC : រក្សាល្បឿនរថយន្តឲ្យស្មើល្បឿនរថយន្តនៅខាងមុខ ហើយរក្សាគម្លាតពីរថយន្ត ដ៏ទៃដោយ ស្វ័យប្រវត្តិ ជាមួយមុខងារ Stop & Go បញ្ឈប់រថយន្តស្វ័យប្រវត្តិ និង ដំណើរការឡើងវិញ ដោយល្បឿន មធ្យមស្របទៅតាមរថយន្តដែលនៅខាងមុខ
-ប្រព័ន្ធ FCW : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានរថយន្តដទៃនៅខាងមុខធ្វើការជាមួយនឹងប្រព័ន្ធ AEB ចាប់ហ្រ្វាំង ដោយស្វ័យប្រវត្តិ
-ប្រព័ន្ធ LDW : ផ្ដល់សញ្ញាដល់អ្នកបើកបរភ្លាមៗ នៅពេលដែលរថយន្តចេញក្រៅគន្លងផ្លូវ
-ប្រព័ន្ធ AHB : បើក/បិទភ្លើងហ្វាដោយស្វ័យប្រវត្តិអាស្រ័យថា មាន/គ្មាន រថយន្តនៅខាងមុខ
-ប្រព័ន្ធ PMM : ពន្លត់ម៉ាស៊ីនភ្លាមៗពេលអ្នកបើកបរនៅតែបន្ដដំណើរការទាំងមានឧបសគ្គនៅ ខាងមុខ
-ប្រព័ន្ធ MSL : អាចកំណត់ល្បឿនលឿនបំផុតនៅលើដែចង្កូតដោយខ្លួនឯង
-ប្រព័ន្ធ BSM : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានយានយន្ដដទៃមកពីខាងក្រោយឬចង់ជែង
-ប្រព័ន្ធ RCTA : ផ្ដល់សញ្ញាដល់អ្នកបើកបរពេលមានយានយន្ដ/វត្ថុដ៏ទៃមកជិតឬឆ្លងកាត់ពីក្រោយ
-ប្រព័ន្ធ MCB : បញ្ឈប់រថយន្ដស្វ័យប្រវត្តិភ្លាមៗបន្ទាប់ពីមានការប៉ះទង្គិច
-ប្រព័ន្ធ PAS : ជំនួយអ្នកបើកបរក្នុងការចតរថយន្ត
ក៏មានប្រព័ន្ធជាច្រើនទៀតដូចជា ប្រព័ន្ធ ABS EBD BA BOS ESC TCS HSA HDC និង TSC ផងដែរ ។

5. ជំនះគ្រប់ស្ថានភាពផ្លូវ… ជាមួយផ្លេតហ្វមថ្មី ដែលមានប្រព័ន្ធជើងក្រោមរឹងមាំ សាក់ស៊ី ជាមួយទីតាំងម៉ាស៊ីនដែលមានតុល្យភាពល្អ។ ប្រព័ន្ធជើងក្រោមខាងមុខជា Double Wishbone ដែលរចនាឡើងវិញនៃ រ៉ឺស័របូម ភ្នាក់ងារបន្ធូរកម្លាំងសង្កត់នៃហ្គាស និង របារក្សាលំនឹងដែលមានទំហំធំ ។ ប្រព័ន្ធជើងក្រោមខាងក្រោយ 5-Link suspension ជាមួយនឹងការរចនាឡើងវិញយ៉ាងទំនើបនៃគម្របស្នូល របារក្សាលំនឹងដែលវែងជាងមុន ធ្វើឲ្យរថយន្តរក្សាលំនឹងនៅលើដងផ្លូវកាន់តែល្អ និង កាត់បន្ថយការរលាក់ ។

6. កំលាំងម៉ាស៊ីន… រថយន្តនេះមាន 6 លេខដៃ និង អូតូ ទាំង 2 ម៉ូឌែល គឺ Ultimate (ប៉ុង 2 : 4×4) និង Elegant (ប៉ុង 1 : 4×2) ហើយតម្លៃចាប់ពី 62,500$ តែប៉ុណ្ណោះ។ កំលាំងម៉ាស៊ីន 3.0 លីត្រ មានកម្លាំងសេះ 190HP ស្មើនឹង 3600 ជុំ/នាទី ជាមួយនឹងកម្លាំងរមួល 450 Nm ស្មើនឹង 1,600 – 2,600 ជុំ/នាទី ដែលផ្តល់នៅកម្លាំងស្ទុះខ្លាំង សម្រាប់ម៉ូឌែល Ultimate មានប្រព័ន្ធ Rough Terrain Mode ជំនួយសម្រាប់គ្រប់ស្ថានភាពផ្លូវដែលពិបាក ក្នុងការធ្វើដំណើរ បន្ថែមនូវទំនាញ និងថាមពល ទៅកាន់កង់ទាំងអស់ឲ្យស្ទុះឡើង អាចប្រើបានទាំង 2H 4H & 4L ។

7. ជ្រើសរើសតាមបេះដូង… All-New Isuzu Mu-X 2022 មាន 4 ពណ៌ គឺ ពណ៌ត្នោត ពណ៌សកាំម៉ៃ ពណ៌ខ្មៅ និង ពណ៌ប្រាក់ ។

ព័ត៌មានលំអិត/ធ្វើការបើកបរសាកល្បង សូមចូលទៅកាន់/ទាក់ទង ៖
Website: www.isuzucambodia-tis.com
Facebook : Isuzu Cambodia
YouTube : Isuzucambodia
អគារតាំងលក់រថយន្ត Isuzu K (Cambodia) Co., Ltd. ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
Tel: 023 950 084 ឬ 077 66 88 99
**************************************************
Public Relations Office
Tri Petch Isuzu Sales Cambodia Co., Ltd.
Tel. 096 2009 237
Contact Person: Nouch Timouyla

អត្ថបទដោយ​៖ ក្រុមហ៊ុន

អត្ថបទពេញនិយម

ក្រោយរលាយសពអស់ ស្រាប់តែបងប្រុសមេខ្លោងជនល្មើស ចេញមុខបង្ហោះសារខ្លីៗ ៣ បែបនេះ
ប្ដីប្រពន្ធរៀបការហើយមិនចុះសំបុត្រអាពាហ៍ពិពាហ៍ ដូចការលេងៗ បាត់បង់អត្ថប្រយោជន៍ ១២ យ៉ាង
រឹងមាំណាស់! អតីតបវរកញ្ញាកូឡុំប៊ី បង្ហាញស្នាមញញឹមយ៉ាងជឿជាក់ ទោះកាត់ជើងម្ខាង (វីដេអូ)
កម្រឃើញ! នេះរូប អម្ពរ ទេវី សម្ញែងសម្រស់ក្នុងឈុតប៊ីគីនីកាលពីអតីតកាល ស្អាតណាស់

មតិរបស់អ្នក

Sponsored
Sponsored
អត្ថបទក្រុមហ៊ុន5 hours ago

រកឃើញម្ចាស់ពាន Miss Pantene Cambodia 2021

Miss Pantene Cambodia 2021 មានស្ត្រីចូលរួមប្រកួតមកពីជុំវិញប្រទេសកម្ពុជា ដែលបានឆ្លងកាត់ការប្រកួតជាច្រើនវគ្គ ឥឡូវនេះ បានរកឃើញបេក្ខជនដែលស័ក្តិសមនឹងទទួលបានជើងឯកបំផុតគឺ កញ្ញា គីមវូ ចន្ធូ ដែលជាអ្នកឈ្នះជើងឯកក្នុងចំណោមបេក្ខនារីចំនួន ១១៦នាក់ មកពីជុំវិញប្រទេសកម្ពុជា។ Miss Pantene Cambodia 2021 កញ្ញា គីមវូ...

អត្ថបទក្រុមហ៊ុន5 hours ago

GCC ប្រកាសអំពីគម្រោងថ្មី គឺផ្សារជីស៊ី អូរឫស្សី និង បកស្រាយអំពីការជំរុញឲ្យបង្កើតនូវគម្រោងនេះឡើង

ភ្នំពេញ ថ្ងៃទី 20 ខែមិថុនា ឆ្នាំ 2021- គម្រោងផ្សារជីស៊ី អូរឫស្សីដែលជាផ្សារបោះដុំ និងលក់រាយថ្មីមួយ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សីដែលត្រូវបានប្រកាសនៅក្នុងថ្ងៃទី 20 ខែឧសភា ឆ្នាំ 2021 ដែលនេះគឺជាការវិនិយោគដំបូងបង្អស់របស់ GCC គ្រុបក្នុងគម្រោងផ្សារបោះដុំ និងលក់រាយក្នុងស្រុក នៅក្នុង ទីក្រុងភ្នំពេញបន្ទាប់ពីបានធ្វើការអភិវឌ្ឍគម្រោងខុនដូ...

អត្ថបទក្រុមហ៊ុន4 days ago

ជាកម្លាំងចិត្តសម្រាប់ការលះបង់របស់ក្រុមគ្រូពេទ្យជួរមុខ foodpanda នាំយកភេសជ្ជៈ និងអាហារជូនមន្ទីរពេទ្យធំៗមួយចំនួន

foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា បាននាំយកជញ្ជូនអាហារ និងភេសជ្ជៈទៅចែកជូនក្រុមគ្រូពេទ្យជួរមុខ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (ឬមន្ទីរពេទ្យរុស្ស៊ី) ដើម្បីសម្តែងពីការដឹងគុណ ក៏ដូចជាបង្ហាញពីការលើកទឹកចិត្តចំពោះការលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្តរបស់ក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យ អំឡុងពេលនៃយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ ការដឹកជញ្ជូនភេសជ្ជៈ និងអាហារទៅដល់ដៃក្រុមគ្រូពេទ្យនេះ ដែលរួមមាន កាហ្វេចំនួន៥០កែវ តែទឹកដោះគោ៥០កែវ បាយឆា១០០ប្រអប់ និងគូប៉ុនកុម្ម៉ង់អាហារមានទឹកប្រាក់ ៣ដុល្លារ ចំនួន១០០សន្លឹក ត្រូវបានធ្វើឡើងនៅថ្ងៃពុធ...

អត្ថបទក្រុមហ៊ុន5 days ago

មុខងារប្លែកៗពីគេ ដែលលោកអ្នកមិនអាចឃើញនៅកន្លែងណាផ្សេងពីផ្សារជីស៊ី អូរឫស្សី

ភ្នំពេញ ថ្ងៃទី 13 ខែមិថុនា ឆ្នាំ 2021- បើនិយាយអំពីប្រភេទនៃអចលនទ្រព្យក្នុងប្រទេសកម្ពុជាមានគម្រោង ជាច្រើនដែលផ្ដោតទៅលើផ្សារលក់រាយ និងលំនៅឋាន។ នៅក្នុងការប្រកាសថ្មីៗនេះ ពីសំណាក់ GCC គ្រុប ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានមួយនេះបានផ្លាស់ប្ដូរយុត្តិសាស្រ្តរបស់ខ្លួន ដែលបង្ហាញថាពួកគេបានរកឃើញនូវមហា សមុទ្រថ្មីសម្រាប់ខ្លួនឯងដោយការបង្កើតនូវផ្សារបោះដុំនៅក្នុងស្រុកថ្មីមួយដែលស្នងនូវមរតកនៃស្ថាបត្យកម្មបែបប្រពៃណី និងចំណេះដឹងនៃការធ្វើពាណិជ្ជកម្មរបស់ប្រជាជនកម្ពុជា។ ច្រើនដងមកហើយដែលអ្នកអភិវឌ្ឍគម្រោងបង្កើតនូវ ផ្សារទំនើបជាមួយនឹងប្រេនផលិតផលល្បីៗដើម្បីទាក់ទាញអតិថិជន។ ផ្សារជីស៊ី...

អត្ថបទក្រុមហ៊ុន1 week ago

សមត្ថកិច្ចនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបអ្នកលក់ និងចែកចាយទូរស័ព្ទ Nokia ក្លែងក្លាយ តាមបណ្តឹងរបស់ ក្រុមហ៊ុន HMD Global

កាលពីថ្ងៃទី ១១ខែមិថុនា ឆ្នាំ ២០២១ កន្លងទៅនេះ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពីលោកព្រះរាជអាជ្ញារង សាយ ណូរ៉ា កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា បានចុះបង្ក្រាបទីតាំងហាងលក់ទូរស័ព្ទដៃយីហោ កូលាប១ ពាក់ព័ន្ធនឹងករណី លក់ចែកចាយទូរស័ព្ទម៉ាក Nokia...

អត្ថបទក្រុមហ៊ុន1 week ago

ធនាគារវីងសហការជាមួយមូលនិធិគន្ធបុប្ផាកម្ពុជាដើម្បីកៀរគរការបរិច្ចាគពីសប្បុរសជនដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាទាំងប្រាំទីតាំងនៅកម្ពុជា​

ធនាគារ វីង (ខេមបូឌា) ម.ក និង មូលនិធិគន្ធបុប្ផាកម្ពុជា បានសហការគ្នាដើម្បីកៀរគរថវិកាសម្រាប់មន្ទីរពេទ្យគន្ធបុប្ផាដែលជាមន្ទីរពេទ្យសប្បុរសធម៌ដ៏ធំបំផុត ក្នុងព្រះរាជាណាចក្រកម្ពុជា។ មន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាប បានផ្តល់ការព្យាបាលប្រកបដោយគុណភាព និងវិជ្ជាជីវ:ខ្ពស់ ដល់ទារក និងកុមារដោយឥតគិតថ្លៃចាប់តាំងពីការបង្កើតឡើងវិញនៅឆ្នាំ១៩៩២ ដោយ លោកវេជ្ជបណ្ឌិត Beat Richner ។ ទោះជាយ៉ាងណាក៏ដោយការរីករាតត្បាតពីវីរុសកូវីដ-១៩...

អត្ថបទក្រុមហ៊ុន2 weeks ago

ផ្សារបោះដុំជីស៊ី អូរឫស្សី ទទួលបានការឆ្លើយតបដ៏ច្រើនលើសលប់ក្នុងកម្មវិធីបើកចុះឈ្មោះដំបូងរបស់ខ្លួន

ភ្នំពេញ ថ្ងៃទី 10 ខែមិថុនា ឆ្នាំ 2021 – ចាប់តាំងពីការបើកទទួលចុះឈ្មោះគម្រោងផ្សារជីស៊ី អូរឫស្សីចាប់តាំងពីថ្ងៃទី 29 ខែឧសភា 2021 នៅក្នុងការិយាល័យតាំងបង្ហាញដំបូងបង្អស់នៅអូឡាំព្យាស៊ីធី ផ្សារជីស៊ី អូរឫស្សីទទួលបានការឆ្លើយតបយ៉ាងច្រើនលើស លប់ពីសំណាក់សហគ្រិនក្នុងស្រុក និងក្រៅប្រទេស ម្ចាស់អាជីវកម្ម និងអ្នកវិនិយោគ ជាដើម...

អត្ថបទក្រុមហ៊ុន2 weeks ago

បុរី ហ្គោលដេន ផាក បើកសម្ពោធការិយាល័យលក់ជាផ្លូវការ ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជន

បុរី ហ្គោលដេន ផាក បានបើកសម្ភោធការិយាល័យជាផ្លូវការហើយ សម្រាប់បម្រើសេវាកម្មជូនដល់អតិថិជនកាលពីថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០២១ ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈគ្រប់គ្រង និងបុគ្គលិកគ្រប់ផ្នែកទាំងអស់នៃបុរី ហ្គោលដេន ផាក។ ឥលូវនេះអតិថិជនអាចអញ្ជើញមកទទួលការប្រឹក្សាព័ត៌មានលម្អិតអំពីគម្រោង ដឹណេតឆឺរ៉ល ដោយផ្ទាល់ជាមួយនឹងអ្នកប្រឹក្សាផ្នែកលក់នៅការិយាល័យលក់របស់ បុរី ហ្គោលដេន ផាក...

អត្ថបទក្រុមហ៊ុន2 weeks ago

នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុនសានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា បានរៀបចំពិធីបើកសម្ពោធជាផ្លូវការរបស់ខ្លួន តាមរយៈប្រព័ន្ធអនទ្បាញហ្សូម ZOOM ។ Saniswiss Distribution Cambodia is ecstatic to celebrate our Grand Opening on 3rd June, 2021.

នៅថ្ងៃទី ៣ ខែមិថុនា ឆ្នាំ ២០២១ ក្រុមហ៊ុនសានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា បានរៀបចំពិធីបើកសម្ពោធជាផ្លូវការរបស់ខ្លួន តាមរយៈប្រព័ន្ធអនទ្បាញហ្សូម ZOOM នាវេលាម៉ោង ៣ រសៀលម៉ោងនៅកម្ពុជា។ ក្នុងការបើកសម្ពោធនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយស និងបុគ្គលិកមកពីស្ថាប័នផ្សេងៗជាច្រើន ដើម្បីអបអរសាទរដល់ពីធីសម្ពោធជាផ្លូវការនៃក្រុមហ៊ុនសានីស្វីសឌីស្ទ្រីប៊្យូសិនខេមបូឌា ។...

អត្ថបទក្រុមហ៊ុន3 weeks ago

ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវី-១៩ foodpanda បានធ្វើការផ្តល់ជា​គ្រឿង​បរិក្ខា​ពេទ្យមួយចំនួនដល់ក្រសួងការងារ

នៅថ្ងៃទី២ ខែមិថុនានេះ foodpanda ដែល​ជា​ក្រុមហ៊ុន​​​ដឹក​ជញ្ជូន​រហ័ស​ឈានមុខ​គេ​នៅ​កម្ពុជា បាន​នាំយក​អំណោយ​ជា ​គ្រឿង​បរិក្ខា​ពេទ្យទៅ​ប្រគល់​ឲ្យក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​​វិជ្ជា​ជីវៈ ដើម្បី​​ចូល​រួម​ទប់ស្កាត់​ការ​ឆ្លង​រាត​ត្បាត ​របស់​វីរុស​កូវីដ ១៩ ក៏ដូច​ជា​សម្តែង​នូវ​ការ​ដឹង​គុណ​ដល់ក្រុម​គ្រូពេទ្យ​ជួរ​មុខ​ដែល​​ជួយ​ចាក់​វ៉ាក់​ស៊ាំងដល់​បុគ្គ​លិក​របស់​ខ្លួន និង​ប្រជាពល​រដ្ឋ​ទូទាំង​រាជ​ធានី-ខេត្ត​។ ​គ្រឿង​បរិក្ខា​ពេទ្យ​ទាំង​នោះ រួម​មាន សម្លៀក​បំពាក់​ការពារ​ចំនួន​ ១៥០​ មួក​វះ​កាត់ចំនួន​ ២០​ កេះ របាំង​មុខ​ចំនួន​...