កំពូលតារាល្បីៗកម្ពុជា សម្ដែងជាតួអង្គ Mobile Legends ក្នុងវីដេអូតន្រ្តី (MV) ក្នុងយុទ្ធនាការ MLBB 515 eParty ដំបូងគេបង្អស់
រាជធានីភ្នំពេញ ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១ ៖ ប្រសិនបើអ្នកមិនទាន់ដឹងអំពីដំណឹងនេះ ប្រហែលលោកអ្នកស្ថិតក្នុង ការយល់សុបិន្ត ឬ ស្ថិតក្នុងតំបន់បិទខ្ទប់!!! កំពូលតារាល្បីៗកំពុងពេញនិយម ៣ នាក់របស់កម្ពុជា G-Devith Oun និង Henaa បានសហការបង្កើតក្រុម S.T.U.N.ក្នុងយុទ្ធនាការ MLBB 515 សម្រាប់កម្ពុជា និងនាំយកបទចម្រៀងដ៏កក្រើកមួយឈ្មោះថា «រួមគ្នា» ឬ (Together) និងមាន វីដេអូតន្រ្តី (MV) ជាភាសាខ្មែរ ដែលនឹងចេញផ្សាយនៅថ្ងៃទី ១៦ ខែឧសភា ។
វីដេអូតន្រ្តី (MV) ត្រូវបានចេញជាលក្ខណៈអន្តរជាតិរួចរាល់ ហើយប្រទេសផ្សេងៗគ្នាក្នុងតំបន់ក៏កំពុងចេញ MV លក្ខណៈផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ។ ក្រុម S.T.U.N. ដែលជាក្រុមនិម្មិតឆ្នើម រួមជាមួយនិងតួអង្គសម្ដែងសំខាន់ៗទាំងអស់នេះ គឺគ្រាន់តែជាកម្មវិធីពិសេសមួយចំនួន ប៉ុណ្ណោះ សម្រាប់យុទ្ធនាការ MLBB 515 eParty ក្នុងឆ្នាំនេះ ហើយកំពូលតារាល្បីៗខ្មែរទាំង បី នាក់ សាកសមនឹងសម្ដែងក្នុង តួអង្គទាំងអស់នោះណាស់។
តួអង្គ Chou នៃក្រុម S.T.U.N. ដែលមានជាតារារ៉េប អ្នកជិះបន្ទះក្តាររអិល អ្នករាំ និង ជាអ្នកចូលចិត្តលេងវីដេអូហ្គេម និង សម្តែងដោយ G-Devith ខ្លួនឯងផ្ទាល់ ។ G-Devith បានឲ្យដឹងថា ៖ «ភាពដូចគ្នារវាងតួអង្គ Chou និង ខ្ញុំ គឺថាយើងសង្ហារនិងទាក់ទាញ (និយាយរួមជាមួយ និងសំណើចដោយ G-Devith អំឡុងពេលសម្ភាសន៍ ខណៈពេលកំពុងផលិត MV) ប៉ុន្ដែខ្ញុំអត់ចេះវាយទេ ខ្ញុំចេះតែថ្នម។ ខ្ញុំគិតថាអ្នករាល់គ្នាបានស្គាល់ខ្ញុំ តាមរយៈ ជាអ្នកlivestream ហ្គេម និងខ្ញុំតែងតែ livestream Mobile Legends» ។
ដៃគូរបស់តួអង្គ Chou គឺ Brody សម្ដែងដោយ Oun ហើយក៏ជាតួអង្គសំណព្វរបស់ Oun ក្នុងហ្គេម Mobile Legends ដែរ ។ Oun បានឲ្យដឹងថា៖ «តួអង្គ Brody មើលទៅដូច ‘serious’ និង ‘strong’ ជាងខ្ញុំ ប៉ុន្តែ ពួកយើងមានសម្បុរ និងរាងកាយប្រហាក់ប្រហែលគ្នា។ ណាមួយ Hero (Brody) និងខ្ញុំធ្លាប់លេងក្នុង Mobile Legends: Bang Bang ចៃដន្យល្អអី Mobile Legends ជ្រើសរើសយកខ្ញុំដើរតួ Brody ក្នុងយុទ្ធនាការរបស់ពួកគេម្ដងទៅ» ។
តួអង្គទី ៣ Selena សម្ដែងក្នុង MV ដោយ Henaa ដែលជាតារាល្បីកំពុងរះក្នុងវិស័យតន្ត្រី និងហ្គេម ដែលនាងបាននិយាយថាខ្លួនក៏សកម្មដូចតួអង្គ Selena ដែរ ។ ជាមួយនិងការនិយាយលេងសើច Henaa បានឲ្យដឹងថា ៖ «ខ្ញុំរំភើប និងសប្បាយចិត្តខ្លាំងដែលបានដើរតួជា Selena ហើយនេះគឺជាលើកដំបូងដែលខ្ញុំបានចូលរួម។ ហើយ Mobile Legends ក៏ជាហ្គេម ដែលខ្ញុំស្រលាញ់។ ខ្ញុំចង់មានឱកាសបែបនេះយូរហើយ ឥលូវបានក្លាយជាការពិតហើយ។ តួអង្គ Selena មើលទៅដូចកាចបន្តិច ខ្ញុំក៏អញ្ចឹងដែរ គាត់ស្អាត ហើយខ្ញុំចូលចិត្ត» ។
ការប្រកាសអំពីក្រុម S.T.U.N. រួមជាមួយនិងតួអង្គថ្មីសំខាន់ៗទាំងអស់នេះ គឺជាផ្នែកមួយនៃខួបលើកទីបីនៃយុទ្ធនាការ MLBB 515 eParty ដែលនឹងជំរុញអ្នកលេងហ្គេមទាំងអស់នៅទូទាំងប្រទេសកម្ពុជា និងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីឲ្យចូលរួមក្នុងព្រឹត្តិការណ៍អនឡាញដ៏អស្ចារ្យនេះ ។
ក្រោមស្លាក «Together We Achieve More» ព្រឹត្តិការណ៍ MLBB 515 eParty នឹងជំរុញទឹកចិត្ត អ្នកលេងហ្គេម (Gamers) ទាំងអស់ក្នុងតំបន់ឲ្យរក្សាភាពវិជ្ជមាន និងបន្តកិច្ចសហការ ថ្វីបើមានបញ្ហាប្រឈម បង្កឡើងដោយការរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ដែលនាំឲ្យមានវិធានការណ៍បិទខ្ទប់ និងបម្រាមគោចរទូទាំងប្រទេសកម្ពុជាក៏ដោយ។
សម្រាប់ព័ត៌មានចុងក្រោយបំផុត សូមបន្តធ្វើបច្ចុប្បន្នភាពតាមរយៈ ទំព័រហ្វេសប៊ុក និង គេហទំព័រ ផ្លូវការរបស់ MLBB និង Pleng ដើម្បីស្ដាប់បទចម្រៀងលក្ខណៈ «រួមគ្នា» ឬ «Together» ។ សូមកុំភ្លេចរង់ចាំទស្សនាព្រឹតិ្តការណ៍ «Funmatch» ដ៏សំខាន់មួយនេះ នៅថ្ងៃទី ២២ ខែឧសភា ដែលមានការចូលរួមពី G-Devith Henaa និង Brody និង KOLs ល្បីៗនៅកម្ពុជា។
ជាមួយ និងអ្នកលេងសកម្មរាល់ខែ ២ លាន ៥ សែននាក់នៅកម្ពុជា Mobile Legends: Bang Bang គឺជាកម្មវិធីហ្គេមលើទូរស័ព្ទចល័ត ដ៏ពេញនិយមបំផុតមួយនៅកម្ពុជា ដូច្នេះហើយព្រឹត្តិការណ៍ 515 eParty ពិតជានឹងនាំមកនូវភាពរំភើប សប្បាយរីករាយជាច្រើនអំឡុងពេលនៃគ្រាលំបាកនេះ ។
អ្នកគាំទ្រទាំងអស់គួរស្វែងរកការផ្តល់ជូនដ៏គួរឱ្យរំភើបដូចខាងក្រោម ដែលអាចរកបានក្នុងកំឡុង ព្រឹត្តិការណ៍ 515 eParty របស់ហ្គេម Mobile Legends ក្នុងឆ្នាំនេះ ។
● ពីថ្ងៃទី ៨ រហូតដល់ថ្ងៃទី ១៦ ខែ ឧសភា – ពីធីចាប់រង្វាន់ 515
● ថ្ងៃទី១៥ ខែឧសភា – វីរបុរសទាំងអស់អាចចូលរួមសប្បាយរីករាយ។ ប្រសិនបើ អ្នកចូលរួមនាពេលនេះ អ្នកលេងនឹងសម្រេចបានសមិទ្ធិផល 515 ពិសេស
● ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី ១៦ ខែ ឧសភា – អ្នកលេងទាំងអស់នឹងទទួលបានចំណាត់ថ្នាក់ នឹងមិនធ្លាក់ចេញពីការប្រកួត សម្រាប់ ៣ ប្រកួត
● ពីថ្ងៃទី១៥ រហូតដល់ថ្ងៃទី ១៧ ខែ ឧសភា – Login ដើម្បីជ្រើសរើសខោអាវ (Elite skin) ៕