វិនាទីជួយសង្គ្រោះជីវិត-សម្អាតដៃរបស់អ្នក Seconds Saves Lives-Clean Your Hands
យុទ្ធនាការ «ជួយសង្គ្រោះជីវិត-សម្អាតដៃរបស់អ្នក» ធ្វើទ្បើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ៥ ខែឧសភា ដោយមានការចូលរួមពីមជ្ឃដ្ឋានជុំវិញពិភពលោក។ យុទ្ធនាការនេះបានបង្កើតទ្បើងក្នុងឆ្នាំ ២០០៩ ដោយអង្គការសុខភាពពិភពលោកដើម្បីឈានទៅរកគោលដៅនៃការថែរក្សាអនាម័យដៃ និង លើកទឹកចិត្តឱ្យមនុស្សគ្រប់គ្នាចូលរួមអនុវត្តទាំងអស់គ្នាដោយប្រើប្រាស់វិធីនៃការសម្អាតដៃត្រឹមត្រូវប្រកបដោយប្រសិទ្ធភាព។
នៅថ្ងៃទី ៥ ខែឧសភា បានរៀបចំយុទ្ធនាការ «ទិវាអនាម័យដៃពិភពលោក» គោលដៅដើម្បីលើកកម្ពស់សុវត្ថិភាពអនាម័យជាសកល ជាពិសេសកំទ្បុងពេលកំពុងមានការរាតត្បាតជំងឺកូវីដ១៩ជុំវិញពិភពលោក។ កម្មវិធីនេះធ្វើឡើងតាមរយៈ Zoom មានការចូលរួមពីភ្ញៀវកិត្តិយស និងបុគ្គលិកក្រុមហ៊ុនគ្រប់មជ្ឃដ្ឋានសរុបជាង ១២០ នាក់ដែលមានឆន្ទៈដោយឥតលក្ខខណ្ឌ ចួលរួមគាំទ្រ ផ្សព្វផ្សាយការយល់ដឹង និង សារសំខាន់នៃយុទ្ធនាការនេះទូទាំងពិភពលោក ។ អំឡុងពេលនៃដំណើរការកម្មវិធី យើងបានគោរពអញ្ជើញអ្នកចូលរួមទាំងអស់ អនុវត្តនូវការលាងសម្អាតដៃជាក់ស្តែង ជាមួយនឹងវិធីនៃការសម្អាតអនាម័យដៃត្រឹមត្រូវរយៈពេល ២០វិនាទី ។ សានីស្វីសខេមបូឌា ជាក្រុមហ៊ុនឈានមុខនៃផ្នែកដំណោះស្រាយអនាម័យសុវត្ថិភាព។ សានីស្វីស មានកិត្តិយសដែលបានចូលរួមជាផ្នែកមួយនៃយុទ្ធនាការទិវាអនាម័យដៃពិភពលោក២០២១។
លោក Lim Say Chung បានមានប្រសាសន៍ថា «អនាម័យដៃ គឺជាដំណោះស្រាយ ក៏ដូចជាមធ្យោបាយងាយស្រួលមួយដើម្បីជួយថែរក្សាសុខភាព និង ជួយកាត់បន្ថយការឆ្លងរាលដាលនៃជម្ងឺ ។ ក្រុមហ៊ុន សំណូមពរដល់បុគ្គលិក អ្នកជំងឺ អ្នកថែទាំ និងអ្នកដំណើរចូលរួមទប់ស្កាត់ការឆ្លងជំងឺ ដោយធ្វើការសម្អាតអនាម័យដៃអោយបានទៀងទាត់ និងតាមវិធីសាស្រ្តត្រឹមត្រូវប្រកបដោយការយកចិត្តទុកដាក់ ។
នៅក្នុងបរិបទនៃការរីករាលដាលជំងឺកូវីដ១៩ ការអនុវត្តអនាម័យដៃមានសារសំខាន់ណាស់ក្នុងការការពារហានិភ័យនៃការឆ្លងដែលជាផ្នែកមួយនៃការគ្រប់គ្រងសុខភាពសាធារណៈ និង ការឆ្លងមេរោគ។ អនាម័យដៃប្រកបដោយប្រសិទ្ធភាពក៏អាចការពារការឆ្លងណាមួយទាក់ទងការរីករាលដាលរបស់មេរោគ និងការគំរាមកំហែងដល់សុខភាពផងដែរ។
ដូច្នេះការចូលរួមក្នុងយុទ្ធនាការ ទិវាអនាម័យដៃនៅថ្ងៃទី ៥ ឧសភាគឺពិតជាមានសារៈសំខាន់ ដើម្បីជួយទ្រទ្រង់ការលើកកម្ពស់នៃសកម្មភាពអនាម័យ ជាមូលដ្ឋានយ៉ាងចាំបាច់សម្រាប់មនុស្សគ្រប់គ្នាចូរអនុវត្ត» ។
សានីស្វីសខេមបូឌា លើកទឹកចិត្តឱ្យអ្នកទាំងអស់គ្នាស្វែងយល់កាន់តែច្បាស់ពីវិធីសាស្រ្តនៃការសម្អាតដៃត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់ ដើម្បីជួយកាត់បន្ថយការឆ្លងរាលដាលនៃជំងឺ។ ជាពិសេស រយៈពេលត្រឹមតែពីរ ឬបីវិនាទីនៃការសម្អាតអនាម័យដៃរបស់អ្នក វាអាចជួយសង្គ្រោះជីវិតអ្នកបាន ។ យើងទាំងអស់គ្នាអាចចូលរួមក្នុងយុទ្ធនាការនេះ ដោយថតរូប ឬ វីដេអូតាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់អ្នក ឬចូលរួមតាមកម្មវិធីនានាដែលមជ្ឍដ្ឋានជុំវិញពិភពលោកបានរៀបចំធើ្វទ្បើង។
ស្វែងយល់បន្ថែមពីសានីស្វីសខេមបូឌា ៖
ហេ្វសប៊ុក៖ @saniswisskh
ទំនាក់ទំនងលេខ៖ 015 230 666
គេហទំព័រ៖ www.saniswisscambodia.com